ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កត្តា​ទាំងនេះ​ហើយ​ដែល​ធ្វើ​ឱ្យ​អ្នកចេះ​តែ​ឈឺចង្កេះ​មិន​ឈប់

13 ម៉ោង មុន

មន្ទីរពេទ្យ​កាល់​ម៉ែ​ត បាន​ប្រកាស​កាលពី​ពេល​ថ្មី​នេះ​ថា អាកា​រៈ​ឈឺចង្កេះ គឺជា​រោគ​សញ្ញា​មួយ​ដែល​កើត​មាន​ឡើងជា​ញឹកញាប់ និង​ទូទៅ​មិន​មាន​សភាព​ធ្ងន់ធ្ងរ​ទេ តែ​ជា​មូលហេតុ​ចម្បង​ដែល​ធ្វើ​អោយ​អ្នកជំងឺ​ភាគច្រើន​ធ្វើ​ការងារ​មិន​បាន ឬ​រំខាន​ញឹកញាប់​កិច្ចការ​ប្រចាំ​ថ្ងៃ ។ ការ​ឈឺចង្កេះ​អាច​កើត​លើ​មនុស្ស​គ្រប់​វ័យ ហើយ​ភាគច្រើន​នៅ​ក្នុង​អាយុ​ចន្លោះ​ពី…

មន្ទីរពេទ្យ​កាល់​ម៉ែ​ត បាន​ប្រកាស​កាលពី​ពេល​ថ្មី​នេះ​ថា អាកា​រៈ​ឈឺចង្កេះ គឺជា​រោគ​សញ្ញា​មួយ​ដែល​កើត​មាន​ឡើងជា​ញឹកញាប់ និង​ទូទៅ​មិន​មាន​សភាព​ធ្ងន់ធ្ងរ​ទេ តែ​ជា​មូលហេតុ​ចម្បង​ដែល​ធ្វើ​អោយ​អ្នកជំងឺ​ភាគច្រើន​ធ្វើ​ការងារ​មិន​បាន ឬ​រំខាន​ញឹកញាប់​កិច្ចការ​ប្រចាំ​ថ្ងៃ ។

ការ​ឈឺចង្កេះ​អាច​កើត​លើ​មនុស្ស​គ្រប់​វ័យ ហើយ​ភាគច្រើន​នៅ​ក្នុង​អាយុ​ចន្លោះ​ពី ៤៥ ទៅ ៥០ ឆ្នាំ​។ ប្រសិនបើ​យើង​មិន​បាន​ធ្វើការ​ព្យាបាល​អោយ​បាន​ត្រឹមត្រូវ​នោះ​ទេ បញ្ហា​ឈឺចង្កេះ​នេះ នឹង​អាច​វិវត្តន៍​ទៅ​ជា​ជំងឺ​រ៉ាំរ៉ៃ ឬ​ធ្ងន់ធ្ងរ​។

មន្ទីរពេទ្យ​កាល់​ម៉ែ​ត​បាន​បន្ត​ថា មាន​មូលហេតុ​ជា​ច្រើន​ដែល​បណ្តាល​អោយ​ឈឺចង្កេះ​រួម​មាន ៖

– វិបត្តិ​សាច់ដុំ សរសៃពួរ​ត​ឆ្អឹង​ត្រង់​សន្លាក់

– ការ​សឹក​សន្លាក់ឆ្អឹង ឬ​ដោយសារ​ការ​ពុក​ឆ្អឹង​ចង្កេះ

– ការ​រលាក​សន្លាក់ឆ្អឹង និង​ឆ្អឹង​ចង្កេះ

– ភាព​ចុះ​ខ្សោយ និង​ការ​លូន​មក​ក្រៅ​នៃ​ទ្រនាប់​ឆ្អឹង

– ការ​បាក់បែក​ឆ្អឹង​ចង្កេះ​ដែល​បណ្តាល​មក​ពី​គ្រោះថ្នាក់ ប៉ះទង្គិច ធ្លាក់​ពី​ទី​ខ្ពស់ និង​រអិល​ជាដើម

– ការ​គាប ឬ​សង្កត់​ទៅ​លើ​សរសៃ​ប្រព័ន្ធ​ប្រសាទ

– ជំងឺមហារីក ។​ល​។

សូម​បញ្ជាក់ ៖ មូលហេតុ​ភាគច្រើន​បណ្ដាល​មក​ពី​ការ​លូន​មក​ក្រៅ​នៃ​ទ្រនាប់​ឆ្អឹង ហើយ​ប្រសិនបើ​មិន​បាន​ធ្វើ​រោគវិនិច្ឆ័យ​ឲ្យ​បាន​ឆាប់រហ័ស និង​ព្យាបាល​ឲ្យ​បាន​ត្រឹមត្រូវ វា​អាច​ផ្ដល់​ផលវិបាក​ដូច​ជា ពិការ​ជើង វិបត្តិ​បន្ទោ​របង់ និង​ការ​ឈឺចាប់​ខ្លាំង​រហូត​មិន​អាច​ធ្វើការ​បាន ។

ជាង​នេះ​ទៅ​ទៀត ! កត្តា​ប្រឈម​មុខ​នឹង​បញ្ហា​ឈឺចង្កេះ​មាន​ដូច​ជា​៖

– អ្នកធ្វើការ​ងារ​ដោយ​ប្រើ​កំលាំងកាយ​ខ្លាំង​ដូច​ជា លី​សែង​របស់​ធ្ងន់​ៗ

– អ្នកធ្វើការ​ងារ​ដែល​អង្គុយ ឬ​ឈរ​ដោយ​ប្រើ​រយៈពេល​យូរ

– ស្ត្រី​មាន​ផ្ទៃពោះ មនុស្ស​ធាត់ មនុស្ស​ចាស់ជរា

– អ្នក​ដែល​ពុំ​សូវ​បាន​ហាត់ប្រាណ​ជា​ប្រចាំ

– ស្ត្រី​ដែល​ចូល​ចិត្ត​ពាក់​ស្បែកជើង​កែង​ខ្ពស់​ៗ

ចំពោះ​ការ​ព្យាបាលៈ ការ​ព្យាបាល គឺ​អាស្រ័យ​ទៅ​លើ​ការ​ធ្វើ​រោគវិនិច្ឆ័យ​ច្បាស់លាស់ និង​ការ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ទៅ​តាម​ជំនាញ​ឯកទេស​ពិតប្រាកដ ព្រមទាំង​មាន​ឧបករណ៍​ពិនិត្យ​ទំនើប​ដើម្បី​ទទួល​បាន​នូវ​ប្រសិទ្ធភាព​ខ្ពស់ និង​ប្រកបដោយ​ការ​ជឿ​ទុកចិត្ត​។ ការ​ព្យាបាល គឺ​ទៅ​តាម​ប្រភេទ​ជំងឺ​មាន​ដូច​ជា​៖

– ការ​ព្យាបាល​ដោយ​ប្រើប្រាស់​ថ្នាំ

– ការ​វះកាត់

– ការ​ព្យាបាល​ដោយ​ចលនា

– ការ​សម្រាក​ពី​ការងារ​ទៅ​តាម​សភាព​ធ្ងន់ធ្ងរ​នៃ​ជំងឺ

– ការ​អប់រំ​ពី​របៀប​រស់នៅ​ដែល​ល្អ​សម្រាប់​អ្នកមាន​បញ្ហា​ឈឺចង្កេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ