ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចុ​ម​កណ្ដុំឆែប! មិនបាច់​ទៅ​ឆ្ងាយ​ទេ​ត្រឹម​ស្ទឹង​ហាវ​ក៏​មាន​ដែរ

11 ម៉ោង មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ​ ៖ ​វា​ពិតជា​រឿង​ដែល​មិន​នឹក​ស្មាន​ដល់​ថា ស្រុក​ស្ទឹង​ហាវ​មាន​សង្វៀន​​​ជល់​មាន់​យ៉ាង​ធំ​សម្បើម​បែប​នេះ ក្រោយ​ពី​រូបថត​ជា​ច្រើន​សន្លឹក​ត្រូវ​បាន​ប្រជាពលរដ្ឋ​ប​ញ្ចូ​ន​មក​កាន់​អង្គភាព​សារព័ត៌មាន​ដើម្បី​ជួយ​ផ្សព្វផ្សាយ​ដល់​ថ្នាក់លើ ដើម្បី​​ទប់ស្កាត់​មនុស្ស​ល្បែងស៊ីសង​ប្រភេទ​នេះ​ដែល​រាជរ​ដ្ឋា ភិ​បាល កំពុង​តែ​មាន​ចំណាត់ការ​ខ្ពស់ ។ យោង​តាម​ប្រភព​ពី​ប្រជាពលរដ្ឋ​ដែល​បាន​ទម្លាយ​រូបភាព​​សុំ​មិន​បញ្ចេញ​ឈ្មោះ​…

ខេត្ត​ព្រះ​សីហ​នុ​ ៖ ​វា​ពិតជា​រឿង​ដែល​មិន​នឹក​ស្មាន​ដល់​ថា ស្រុក​ស្ទឹង​ហាវ​មាន​សង្វៀន​​​ជល់​មាន់​យ៉ាង​ធំ​សម្បើម​បែប​នេះ ក្រោយ​ពី​រូបថត​ជា​ច្រើន​សន្លឹក​ត្រូវ​បាន​ប្រជាពលរដ្ឋ​ប​ញ្ចូ​ន​មក​កាន់​អង្គភាព​សារព័ត៌មាន​ដើម្បី​ជួយ​ផ្សព្វផ្សាយ​ដល់​ថ្នាក់លើ ដើម្បី​​ទប់ស្កាត់​មនុស្ស​ល្បែងស៊ីសង​ប្រភេទ​នេះ​ដែល​រាជរ​ដ្ឋា ភិ​បាល កំពុង​តែ​មាន​ចំណាត់ការ​ខ្ពស់ ។

យោង​តាម​ប្រភព​ពី​ប្រជាពលរដ្ឋ​ដែល​បាន​ទម្លាយ​រូបភាព​​សុំ​មិន​បញ្ចេញ​ឈ្មោះ​ ​បាន​រៀបរាប់​ឲ្យ​ដឹង​ថា​​សង្វៀន​​មាន់​នេះ​បាន​បើក​ដំណើរ ការ ជា​ច្រើន​ខែ​មក​ហើយ នៅ​ក្នុងភូមិ​សាស្ត្រ​ស្រុក​ស្ទឹង​ហាវ​ខេត្ត​ព្រះ​សីហ​នុ ដោយ​បែងចែក​ជា​បី​ទីតាំង​ផ្សេង​គ្នា​ក្នុង​ការ​ចល័ត​ថ្ងៃ​ជល់ ដោយ​ទីតាំង​ទី​១-​នៅ​អតីត​រោងចក្រ​ចំរាញ់​ប្រេង​​កាត ​ស្ថិត​ក្នុងភូមិ 4 សង្កាត់​អូ​ត្រេះ​ស្រុក​សង្ហា​វ​.​ទី 2-​នៅ​ផ្លូវ​ច្រកចូល​ទៅ​តំបន់​តា​លះ (​ច្រកចូល​តាម​ក្រោម​ស្ពាន​ផ្លូវ​ល្បឿន​)​មាន​ទីតាំង​ស្ថិត​នៅ​ព្រំប្រទល់​ស្រុក​ស្ទឹង​ហាវ​និង​ក្រុង​កំពង់សោម​.​ទី​3-​ដែល​ជាទី​តាំង​មាន​ស្តង់ដា សម្រាប់​​គូ​ថ្លៃ​ៗ ចាប់ផ្ដើម​ពី​តម្លៃ​មួយគូ​តូច​បំផុត 500 ដុល្លារ​ឡើង​រហូត 5000 ដុល្លា​ជាង​។

​ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ចំពោះ​មូលហេតុ​ដែល​ពួក​គាត់​ទម្លាយ​រូបភាព​ទាំងនេះ គឺ​ដើម្បី​ជា​ដំណឹង​ឲ្យ​ថ្នាក់ដឹកនាំ​ខាងលើ​ជួយផ្តល់មេដៃ និង​បុណ្យសិក្តិផង ។

ដោយឡែក​យោង​តាម​ប្រភព​ផ្សេង​ទៀត មិន​ផ្លូវការ បាន​បញ្ជាក់​បន្ថែម​ថា ម្ចាស់​​សង្វៀន​​នេះ មានឈ្មោះ​ថា​តា​ស្រមូម ដោយ​សង្ស័យ មានការ​សហការ​ជាមួយនឹង​សមត្ថកិច្ច​មូលដ្ឋាន​. ហើយ​ជា​រៀងរាល់ថ្ងៃ​..​អ្នក​ទៅ​លេង​ទីនោះ​មាន​ទាំង​..​អ្នកនេសាទ​….ម្ចាស់​ទូក​នេសាទ​..​ប៉ូ​លី​ស​និង​ប៉េអឹ​ម​ក៏​មាន​ដែរ​។

ចំពោះ​សេចក្តីរាយការណ៍​អម​រូបភាព​ទាំងនេះ លោក​រស់​កី​អធិការ​នគរបាល​ស្រុក​ស្ទឹង​ហាវ ​បានច្រាន​​ចោល​យ៉ាង​ដាច់​អហិ​ង​ការ​ថា ក្នុងភូមិ​សាស្ត្រ​របស់​គាត់​ក្នុងស្រុក​ស្ទឹង​ហាវ​គឺ​ពុំ​មាន​ល្បែងស៊ីសង​បញ្ជល់​មាន់ ​បៀ អាប៉ោង ដូច​ក្នុង​រូបភាព​ដែល​ប្រជាពលរដ្ឋ​បាន​ផ្ញើ​មក​កាន់​អង្គភាព​សារព័ត៌មាន​នោះ​ទេ​។​​

ជយោ! លោកម្ចាស់ស្រុកស្ទឹងហាវដ៏មហាលោតផ្លោះ មហាអស្ចារ្យ…រ៉ុយៗទៅហង…ហេ! ហេ! ។

ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ