ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច​ខេត្ត​ចំនួន​២ ​បង្ក្រាប​បទល្មើស​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ចំនួន​១៦២​នាក់

12 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ​សមត្ថកិច្ច​ខេត្តមណ្ឌលគិរី និង​ខេត្តសៀមរាប​ឃាត់ខ្លួន​ជនបរទេស​ចំនួន​១៦២​នាក់ ក្នុង​ប្រតិបត្តិការ​បង្ក្រាប​បទល្មើស​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ​។ កាលពី​ថ្ងៃ​ទី​២១ ខែកក្កដា ឆ្នាំ​២០២៥ សមត្ថកិច្ច​ខេត្តមណ្ឌលគិរី…

រាជធានី​ភ្នំពេញ ​៖ ​សមត្ថកិច្ច​ខេត្តមណ្ឌលគិរី និង​ខេត្តសៀមរាប​ឃាត់ខ្លួន​ជនបរទេស​ចំនួន​១៦២​នាក់ ក្នុង​ប្រតិបត្តិការ​បង្ក្រាប​បទល្មើស​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ​។ កាលពី​ថ្ងៃ​ទី​២១ ខែកក្កដា ឆ្នាំ​២០២៥ សមត្ថកិច្ច​ខេត្តមណ្ឌលគិរី និង​ខេត្តសៀមរាប​ឃាត់ខ្លួន​ជនបរទេស​ចំនួន​១៦២​នាក់ ដែល​ជាប់​ពាក់ព័ន្ធ​នឹង បទល្មើស​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​(Online Scams)​ ។

ក្នុង​នោះ​ នៅ​ខេត្តសៀមរាប​ឃាត់ខ្លួន​ជនជាតិ​នេ​ប៉ា​ល់ចំនួន​១៣​នាក់ ស្ត្រី​០៤​នាក់ នៅ​ចំណុច​ផ្ទះ
​វីឡា​ជួល ស្ថិត​នៅ​ភូមិ​ខ្នារ សង្កាត់​ជ្រាវ ក្រុង​/​ខេត្តសៀមរាប ព្រមទាំង​រឹបអូស​កុំព្យូទ័រ​លើ​តុ (Desk​top) ចំនួន​១៦​គ្រឿង​, កុំព្យូទ័រ​យួរដៃ (Laptop) ចំនួន​០២​គ្រឿង​, ទូរ​សព្ទ​ដៃ និង​វត្ថុ​តាង​មួយ​ចំនួន​ទៀត​។

ដោយឡែក​ នៅ​ខេត្តមណ្ឌលគិរី​ពេល​ចុះ​បង្ក្រាប​ទីតាំង​អន​ឡាញ (​តំបន់​C) ស្ថិត​ក្នុងភូមិ​ពូ​ឆប ឃុំ​ដាក់​ដាំ ស្រុក​អូរ​រាំង ខេត្តមណ្ឌលគិរី សមត្ថកិច្ច​បាន​ឃាត់ខ្លួន​មនុស្ស​សរុប​ចំនួន​១៤៩​នាក់ (​ស្ត្រី​ចំនួន​៣១​នាក់​) ស្មើនឹង​១៣​សញ្ជាតិ រួម​ទាំង​បាន​ដកហូត​វត្ថុ​តាង មាន​ដូច​ជា កុំព្យូទ័រ ទូរ​សព្ទ និង​សម្ភារ​ពាក់ព័ន្ធ​មួយ​ចំនួន​ ។

សរុប​មក​ ក្នុង​ប្រតិបត្តិការ​បង្ក្រាប​បទល្មើស​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ​កាលពី​ថ្ងៃ​ទី​២១ ខែកក្កដា ឆ្នាំ​២០២៥ ម្សិលមិញ​ សមត្ថកិច្ច​ខេត្តមណ្ឌលគិរី និង​ខេត្តសៀមរាប បាន​ឃាត់ខ្លួន​ជនបរទេស​ចំនួន​១៦២​នាក់ ស្ត្រី​៣៥​នាក់​ ។

សមត្ថកិច្ច​បាន​លើក​ឡើង​ថា ​បច្ចុប្បន្ន​ជនសង្ស័យ និង​វត្ថុ​តាង​ទាំងអស់​ត្រូវ​បាន​បញ្ជូន​បន្ត​អនុវត្ត​នីតិវិធី​តាម​ផ្លូវច្បាប់​ ។ សូម​បញ្ជាក់​ថា សមត្ថកិច្ច​នឹង​ចាត់វិធានការ តាម​ផ្លូវច្បាប់​ឱ្យ​តឹង​រឹង​បំផុត​ចំពោះ មេ​ក្លោ​ង​ទាំងឡាយ​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​នេះ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ