ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កសិផលកម្ពុជាលក់ទៅក្រៅប្រទេសជិត៣០០០លានដុល្លារនៅក្នុងរយៈពេលកន្លះឆ្នាំ

5 ម៉ោង មុន

ផលិតផល​កសិកម្ម​កម្ពុជា បាន​ទៅ​ដល់ទី​ផ្សារ​បរទេស រហូត​ដល់​ជិត​៣​ពាន់​លាន​ដុល្លារ នៅ​ក្នុង​រយ​:​ពេល​៦​ខែ ដើមឆ្នាំ​២០២៥ ដោយ​មាន​កំណើន​រហូត​ដល់​២៧​ភាគរយ ។ នេះ​បើ​ផ្អែក​តាម​ស្ថិតិ​នៃ​ការ​នាំ​ចេញ​ដែល​បាន​ប្រកាស​ដោយ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ…

ផលិតផល​កសិកម្ម​កម្ពុជា បាន​ទៅ​ដល់ទី​ផ្សារ​បរទេស រហូត​ដល់​ជិត​៣​ពាន់​លាន​ដុល្លារ នៅ​ក្នុង​រយ​:​ពេល​៦​ខែ ដើមឆ្នាំ​២០២៥ ដោយ​មាន​កំណើន​រហូត​ដល់​២៧​ភាគរយ ។

រូបតំណាងដោយ AI

នេះ​បើ​ផ្អែក​តាម​ស្ថិតិ​នៃ​ការ​នាំ​ចេញ​ដែល​បាន​ប្រកាស​ដោយ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ។ ក្រសួង​នេះ បានអោយ​ដឹង​ថា ប្រទេស​កម្ពុជា​បាន​នាំ​ចេញ​កសិផល​ចំនួន​៧,៨៣ លាន​តោន នៅ​ក្នុង​ឆមាស​ទី​មួយ ពោល គឺ​មាន​កំណើន​កើនឡើង​ជាង​២៧​ភាគរយ ។

រូបតំណាងដោយ AI

របាយការណ៍​នោះ​បាន​អះអាង​ថា ជាមួយនឹង​ការ​នាំ​ចេញ​ផលិតផល​កសិកម្ម​នៅ​ក្នុង​បរិមាណ​នេះ កម្ពុជា​អាច​សម្រេច​បាន​ប្រាក់​ចំណូល​សរុប​ចំនួន​២,៨៧ ពាន់​លាន​ដុល្លារ ។

មុខទំនិញ​កសិកម្ម​សំខាន់​ៗ ដែល​កម្ពុជា​អាច​នាំ​ចេញ​នៅ​ក្នុងអំឡុងពេល​នោះ​រួម​មាន​អង្ករ កៅស៊ូ ដំឡូង​មី ស្វាយ ចេក​លឿង ម្រេច គ្រាប់ស្វាយចន្ទី មៀន​ប៉ៃលិន ពោត និង​ដូងប្រេង​ជាដើម ៕

រូបតំណាងដោយ AI

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ