រាជធានីភ្នំពេញ ៖ សំណុំរឿងអភិបាលស្រុកត្បែងមានជ័យ ពាក់ព័ន្ធនឹងការចោទប្រកាន់ពីដើមបណ្តឹងពីករណីប៉ុនប៉ងចាប់រំលោភ ត្រូវបានក្រសួងមហាផ្ទៃបានធ្វើការស្រាវជ្រាវស៊ើបអង្កេត និង គ្រោងបូកសរុបដាក់ជូនរដ្ឋមន្ត្រីក្រសួងមហាផ្ទៃពិនិត្យសម្រេច ខណៈប្រកាន់ជំហរថា មិនការពារមន្ត្រីខុសនោះទេ ។ នេះបើតាមអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។

ឯកឧត្តមទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃបានកោះសន្តិភាព ដឹងនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥ ដោយបានបញ្ជាក់យ៉ាងដូច្នេះថា៖ «សូមបញ្ជាក់ជូនថា ក្រសួងមហាផ្ទៃមិនការពារមន្ត្រីរូបណាដែលធ្វើខុសនោះទេ។ មន្ត្រីធ្វើខុសយើងនឹងអនុវត្តទៅតាមលិខិតបទដ្ឋានគតិយុត្តិ ដែល មានចែងស្រាប់ បើមន្ត្រីត្រឹមត្រូវយើងនឹងការពារផ្តល់ភាពស្អាតស្អំ ពោលជារួមយើងឈរនៅ កណ្តាល ដើម្បីផ្តល់សមត្ថភាពទាំងសងខាង»។
ឯកឧត្តមអ្នកនាំពាក្យបានបន្តថា ជាគោលការណ៍ក្រសួងមហាផ្ទៃ ចង់ឲ្យមន្ត្រីទាំងអស់ គឺជាមន្ត្រីស្អាតស្អំ ជាមន្ត្រីគំរូប ពិសេសនោះ ជាមន្ត្រីដែលមានតួនាទីដែលផ្តល់ជូនដោយច្បាប់ និងគោល នយោបាយត្រូវអនុវត្តនិងបម្រើប្រជាពលរដ្ឋទូទៅ ដែលប្រជាពលរដ្ឋចង់បានទាំងអស់គ្នា។
ពាក់ព័ន្ធនឹងសារបាននៃរឿងអ្នកនាំពាក្យរងក្រសួងមហាផ្ទៃបានឲ្យដឹងថា បើតាមភាគីនារីជាដើម បណ្តឹងថា រឿងនេះបានកើតឡើងតាំងពីឆ្នាំ២០២២មកម្ល៉េះ ហើយជាបន្តបន្ទាប់រហូតមកដោយ ខ្លួនបានដាក់ពាក្យបណ្តឹងទៅកាន់តុលាការតាមនីតិវិធីព្រហ្ម្ទណ្ឌនៅខែមេសា ឆ្នាំ២០២៥ ហើ យជាបន្តបន្ទាប់ខ្លួនក៏បានស្វែងអន្តរាគមន៍មកក្រសួងមហាផ្ទៃ ដោយសារអភិបាលស្រុកស្ថិតនៅ ខ្សែបណ្តោយរបស់ក្រសួងមហាផ្ទៃ។
ចំពោះការដាក់ពាក្យប្តឹងរបស់ដើមបណ្តឹងអ្នកនាំពាក្យបានអះអាងថា ក្រសួងមហាផ្ទៃមិនបានធ្វើការប្រងើយកន្តើយនោះទេ គឺបានធ្វើតាមនីតិវិធីជាបន្តបន្ទាប់ ដោយបានចាត់ឲ្យអគាធិការដ្ឋា នរបស់ក្រសួងមហាផ្ទៃចុះទៅធ្វើការអង្កេតស្រាវជ្រាវ រហូតដល់ថ្ងៃទី៨ ខែកក្កដា ឆ្នាំ ២០២៥ ក្រុមអធិការកិច្ច សហការជាមួយរដ្ឋាបាលខេត្តបានធ្វើការចុះប្រមូលព័ត៌មានបានចប់សព្វគ្រប់អស់ដោយបញ្ចប់ការងារប្រមូលព័ត៌មាន ប៉ុន្តែការងារជំនាញបានធ្វើរបាយការណ៍បូក សរុបឬរបាយ ការណ៍សំយោគដើម្បីគោរពជូនឯកឧត្តម ឧបកនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃពិនិ ត្យមើល លើលទ្ធផលហ្នឹង(លទ្ធផលនៃការសង្កេតស្រាវជ្រាវ ។
យ៉ាងណាក្តី ឯកឧត្តមអ្នកនាំពាក្យមិនបានឲ្យដឹងថា ពីលទ្ធផលយ៉ាងណានោះទេ ព្រោះថាសំណុំ រឿនេះបានជាប់នឹងនិតីវិធីរបស់តុលាការ ។ តែបើតាមព័ត៌មានដែលក្រសួងម ហាផ្ទៃទទួលបា ននៅ ពេលឆាប់ៗនេះចុងចម្លើយ (អភិបាលរងស្រុកត្បែងមានជ័យ) នឹងចូលធ្វើការបំភ្លឺ នៅតុលាការ និងអយ្យការខេត្តព្រះវិហារ ។
ពាក់ព័ន្ធនឹងសំណុំរឿងនេះដែរឯកឧត្តម ទូច សុឃៈ បានលើកឡើងក្រសួងមហាផ្ទៃនឹងធ្វើការ សហការណ៍ជាមួយតុលាការ បើសិនចង់ឲ្យមានការសហការ ពិសេសជាងនេះក្រសួងនឹងធ្វើការសហការណ៍ជាមួយដើមបណ្តឹងរាល់ការស្នើសុំដោយប្រការណាមួយ។
ឯកឧត្តមបានបញ្ជាក់ថា៖ «យើងក៏មានសិទ្ធិក្នុងការសម្រេចតាមបែបបទរដ្ឋបាលផងដែរចំពោះការរកឃើញថាពិតជាបានប្រព្រឹត្តិបទល្មើសនោះមែន។ យើងសម្រេចតាមបែបបទរដ្ឋបាលទេ យើង មិនធ្វើជំនួសតុលាការ ឬនីតិវិធីព្រហ្មទណ្ឌនោះទេ ។ ហើយបែបបទរដ្ឋបាលមិន បានធ្វើ ការបន្ទុចបង្អាក់ ឬលុបលើអំណាចនីតិវិធីរបស់តុលាការដែរ ប៉ុន្តែលទ្ធផលបែបណាយើង មិនទាន់ ដឹងទេ ឬថាលោកអភិបាលស្រុកត្រូវ ឬខុស ហើយនារីត្រូវ ឬខុសនោះទេ»។
សូមជម្រាបថាស្ត្រីជាមន្ត្រីសាលាស្រុកត្បែងមានជ័យម្នាក់និងប្តីជាមន្ត្រីយោធា កំពុងឈរជើង នៅព្រំដែនភ្នំខ្មោច បានប្តឹងទៅក្រសួងមហាផ្ទៃនិងស្ថាប័នតុលាការខេត្តព្រះវិហារ ក្រោយពីរូបនាងត្រូវលោកនុត សោភ័ណ្ឌ អភិបាលស្រុកត្បែងមានជ័យ បៀតកេរខ្មាស់ និងប៉ុនប៉ងចា ប់រំលោភ និងគំរាមបណ្តេញចេញពីក្របខណ្ឌមន្ត្រីរា ជការបើនាង ទម្លាយរឿងនេះ ។ ប៉ុន្តែករណី នេះដែរអភិបាលស្រុកត្បែងមានជ័យ បានបំភ្លឺថា រឿងនេះមិនពិតទេវាជាការលាបពណ៌ ហើយរឿងនេះក្រុមការងារខាងអធិការកិច្ចនៃក្រសួងមហាផ្ទៃ បានចុះមកស្រាវជ្រាវ៣ថ្ងៃរួចហើយ។
លោកស្រី សួស ចាន់ពិសី អាយុ៣៦ឆ្នាំ មន្ត្រីសាលាស្រុកត្បែងមានជ័យ ត្រូវបានសារព័ត៌មាន ស្រង់សំដីផ្សាយថា កាលពីអំឡុងឆ្នាំ២០២២ និងឆ្នាំ២០២៣ ឈ្មោះ នុត សោភ័ណ្ឌ តែងតែ ឡែបខាយពាក្យសម្តីលួងលោម សុំនាងខ្ញុំធ្វើជាសង្សារជាញឹកញាប់ និងបានលូកលាន់ ប៉ះរាង កាយ ដោយចាប់ចង្កេះ ចាប់ស្មាជាដើម តែនាងខ្ញុំមិនព្រមនោះទេ ព្រោះមានគ្រួសាររៀងខ្លួន នាងខ្ញុំមិនប្រព្រឹត្តអំពើអសីលធម៌បែបនឹងឡើយ ហើយដោយសារតែគិតថា ជារឿងបន្តិចបន្តួច ទើបមិនប្រកាន់ក្រែងបន្តិចទៅគាត់លែងមករំខានទៀតហើយ។
ប៉ុន្តែ លុះមកដល់ឆ្នាំ២០២៤ គាត់កាន់តែហ៊ានបំពានលើសដើម ដោយតែងតែឆ្លៀតឱកាសពេលគាត់ហៅជួបពិភាក្សាកា រងារក្នុងបន្ទប់គាត់ និង នៅបន្ទប់ធ្វើការរបស់នាងខ្ញុំ ខណៈដែលមិនមានមនុស្សនៅគាត់តែងតែស្ទុះចូលមកអោបថើបពីក្រោយ ហើយច្របាច់សុដន់ថែមទៀត ដោយអត់ទ្រាំនឹងទង្វើ ដ៏ថោកទាបបែបនេះមិនបាន នាងខ្ញុំបានពិភាក្សាជាមួយមិត្តរួមការងារ(អ្នករងគ្រោះដូចគ្នា និងសាក្សី) ដើម្បីធ្វើការដាក់ពាក្យបណ្តឹងតែដោយ អ្នកខ្លះនិយាយថាអត់មានភស្តុតាង ខ្លាច ប៉ះពាល់កិត្តិយស,ខ្សែខ្នងគេធំណាស់ គេអ្នកមាន,គាត់ ជិតដល់អាណត្តិកន្លែងផ្សេង ហើយអត់ ធ្មត់ បន្តិចទៅយើងតូចតាចធ្វើអីមិនឈ្នះគេទេ ។ល។
ពាក់ព័ន្ធនឹងករណីនេះដែរ លោកនុត សោភ័ណ្ឌ អភិបាលស្រុកត្បែងមានជ័យ ត្រូវសារព័ត៌ មានផ្សាយថា ជាករណីមិនពិតទេ វាជាការលាបពណ៌លោក ៕
ចែករំលែកព័តមាននេះ