ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​កុមារីអាយុ៥ឆ្នាំ ​កើតជំងឺខ្សោយតម្រងនោមធ្ងន់ធ្ងរ ​ត្រូវបានសង្គ្រោះ​

24 នាទី មុន

រាជធានីភ្នំពេញ៖ កុមារីអាយុ ៥ ឆ្នាំម្នាក់មកពីខេត្តកំពង់ស្ពឺ បានជាសះស្បើយ និងបានត្រឡប់ទៅផ្ទះវិញដោយស្នាមញញឹម បន្ទាប់ពីទទួលការព្យាបាលសង្គ្រោះរយៈពេល ២៦ ថ្ងៃ ពីជំងឺខ្សោយតម្រងនោមស្រួចស្រាវយ៉ាងធ្ងន់ធ្ងរបំផុត។​យោងតាមមន្ទីរពេទ្យគន្ធបុប្ផា…

រាជធានីភ្នំពេញ៖ កុមារីអាយុ ៥ ឆ្នាំម្នាក់មកពីខេត្តកំពង់ស្ពឺ បានជាសះស្បើយ និងបានត្រឡប់ទៅផ្ទះវិញដោយស្នាមញញឹម បន្ទាប់ពីទទួលការព្យាបាលសង្គ្រោះរយៈពេល ២៦ ថ្ងៃ ពីជំងឺខ្សោយតម្រងនោមស្រួចស្រាវយ៉ាងធ្ងន់ធ្ងរបំផុត។

យោងតាមមន្ទីរពេទ្យគន្ធបុប្ផា បានឱ្យដឹងនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២ ថា កុមារីរូបនេះបានរងគ្រោះដោយសារជំងឺ ​Hemolytic Uraemic Syndrome (HUS)​ ដែលបណ្ដាលមកពីការបែកគ្រាប់ឈាម និងមានជាតិពុលរបស់បាក់តេរី E. Coli នៅក្នុងពោះវៀនឆ្លងចូលក្នុងឈាម ស្ថានភាពនេះបានធ្វើឱ្យតម្រងនោមទាំងពីររបស់នាងឈប់ដំណើរការទាំងស្រុង ហើយមិនអាចផលិតទឹកនោមបានឡើយ។ ភាពធ្ងន់ធ្ងរនៃជំងឺនេះបានបណ្ដាលឱ្យនាងសន្លប់ និងដកដង្ហើមលែងបាន ដែលតម្រូវឱ្យមានការសង្គ្រោះបន្ទាន់។

ក្នុងរយៈពេល ២៦ ថ្ងៃនៃការសង្គ្រោះ កុមារីរូបនេះត្រូវបានថែទាំព្យាបាលយ៉ាងយកចិត្តទុកដាក់បំផុត។ នាងបានទទួលជំនួយពី ម៉ាស៊ីនសប់ដង្ហើម ដើម្បីរក្សាដំណើរការដកដង្ហើម ហើយត្រូវបាន លាងឈាមតាមស្រោមពោះវៀនរយៈពេល ១៤ ថ្ងៃ ដើម្បីបន្សុទ្ធជាតិពុលក្នុងរាងកាយ បន្ទាប់ពីតម្រងនោមឈប់ដំណើរការ។

ដោយការខិតខំប្រឹងប្រែងរបស់ក្រុមគ្រូពេទ្យ និងការតស៊ូរបស់កុមារីតូច នាងបានឆ្លងផុតដំណាក់កាលគ្រោះថ្នាក់បំផុត និងបានជាសះស្បើយ​។ ថ្ងៃនេះ នាងបានត្រឡប់ទៅផ្ទះវិញជាមួយនឹងស្នាមញញឹម ដែលជាក្ដីរីករាយយ៉ាងក្រៃលែងសម្រាប់ក្រុមគ្រួសារ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ