ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មើម​ឆៃថាវ​ជួយ​បន្សាប​ជាតិពុ.ល​ក្នុង​រាង​កាយ ដ៏​អស្ចារ្យ​!

5 ម៉ោង មុន

មើម​ឆៃថាវ​សម្បូរ​ទៅ​ដោយ​សារធាតុចិញ្ចឹម និង​ផ្ដល់​អត្ថប្រយោជន៍​សុខភាព​យ៉ាងច្រើន​។ មើម​ឆៃថាវ​ជា​ប្រភព​ដ៏​ល្អ​នៃ​វីតាមីន C ដែល​ជា​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដ៏​មាន​ឥទ្ធិពល​។ វីតាមីន C ជួយ​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ ការពារ​រាង​កាយ​ពី​ជំងឺ​ផ្ដាសាយ និង​ជំងឺឆ្លង​ផ្សេង​ៗ​។…

មើម​ឆៃថាវ​សម្បូរ​ទៅ​ដោយ​សារធាតុចិញ្ចឹម និង​ផ្ដល់​អត្ថប្រយោជន៍​សុខភាព​យ៉ាងច្រើន​។

មើម​ឆៃថាវ​ជា​ប្រភព​ដ៏​ល្អ​នៃ​វីតាមីន C ដែល​ជា​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដ៏​មាន​ឥទ្ធិពល​។ វីតាមីន C ជួយ​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ ការពារ​រាង​កាយ​ពី​ជំងឺ​ផ្ដាសាយ និង​ជំងឺឆ្លង​ផ្សេង​ៗ​។ វា​ក៏​ជួយ​ដល់​ការ​ផលិត​កូ​ឡា​ជែ​ន ដែល​សំខាន់​សម្រាប់​សុខភាព​ស្បែក សក់ និង​ក្រចក​។

លើស​ពី​នេះ​មើម​ឆៃថាវ​ក៏​មាន​លក្ខណៈសម្បត្តិ​ជា​ថ្នាំ​បញ្ចុះ​ទឹកនោម​ធម្មជាតិ ដែល​ជួយ​ជំរុញ​ការ​បញ្ចេញ​ជាតិពុល និង​សារធាតុ​មិនល្អ​ចេញពី​រាង​កាយ​តាម​រយៈ​ទឹកនោម​។ នេះ​ជួយ​ដល់​ការ​លាង​សម្អាត​តម្រងនោម និង​ថ្លើម​។

ម្យ៉ាងវិញទៀត មើម​ឆៃថាវ​មាន​ជាតិ​ប៉ូ​តា​ស្យូ​ម​ខ្ពស់​ជួយ​រក្សា​លំនឹង​អេ​ឡិច​ត្រូ​លី​ត្រ​ក្នុង​រាង​កាយ និង​កាត់​បន្ថយ​ផល​ប៉ះពាល់​នៃ​ជាតិ​សូ​ដ្យូ​ម ដែល​អាច​ជួយ​គ្រប់គ្រង​សម្ពាធ​ឈាម​ឱ្យ​នៅ​ក្នុង​កម្រិត​ធម្មតា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ