ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អស្ចារ្យ​មែន​! ផ្លែ​ម្រះ​ជា​អាហារ​បំប៉ន​ធម្មជាតិ​សម្រាប់​​​អ្នកជំងឺ​ទឹកនោមផ្អែម

11 ម៉ោង មុន

ផ្លែ​ម្រះ ថ្វី​ត្បិត​តែ​រសជាតិ​ល្វីង​របស់​វា​អាច​ធ្វើ​ឱ្យ​មនុស្ស​មួយ​ចំនួន​មិន​ចូល​ចិត្ត​ក្ដី ក៏​វា​ត្រូវ​បាន​គេ​ប្រើប្រាស់​ជា​ឱសថ​ធម្មជាតិ​តាំងពី​បុរាណ​មក​។ ផ្លែ​ម្រះ​មាន​ផ្ទុក​សារធាតុ​ជា​ច្រើន​ដែល​មាន​លក្ខណៈសម្បត្តិ​ដូច​អាំង​ស៊ុ​យ​លី​ន ដែល​អាច​ជួយ​កាត់​បន្ថយ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​។ វា​ជួយ​បង្កើន​ការ​បញ្ចេញ​អាំង​ស៊ុ​យ​លី​ន និង​ធ្វើ​ឱ្យ​កោសិកា​ឆ្លើយ​តប​កាន់តែ​ល្អ​ទៅ​នឹង​អាំង​ស៊ុ​យ​លី​ន​។ ដូច្នេះ ម្រះ​ត្រូវ​បាន​គេ​ប្រើប្រាស់​ជា​អាហារ​បំប៉ន​ធម្មជាតិ​សម្រាប់​អ្នកជំងឺ​ទឹកនោមផ្អែម​ប្រភេទ ២​។…

ផ្លែ​ម្រះ ថ្វី​ត្បិត​តែ​រសជាតិ​ល្វីង​របស់​វា​អាច​ធ្វើ​ឱ្យ​មនុស្ស​មួយ​ចំនួន​មិន​ចូល​ចិត្ត​ក្ដី ក៏​វា​ត្រូវ​បាន​គេ​ប្រើប្រាស់​ជា​ឱសថ​ធម្មជាតិ​តាំងពី​បុរាណ​មក​។

ផ្លែ​ម្រះ​មាន​ផ្ទុក​សារធាតុ​ជា​ច្រើន​ដែល​មាន​លក្ខណៈសម្បត្តិ​ដូច​អាំង​ស៊ុ​យ​លី​ន ដែល​អាច​ជួយ​កាត់​បន្ថយ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​។ វា​ជួយ​បង្កើន​ការ​បញ្ចេញ​អាំង​ស៊ុ​យ​លី​ន និង​ធ្វើ​ឱ្យ​កោសិកា​ឆ្លើយ​តប​កាន់តែ​ល្អ​ទៅ​នឹង​អាំង​ស៊ុ​យ​លី​ន​។ ដូច្នេះ ម្រះ​ត្រូវ​បាន​គេ​ប្រើប្រាស់​ជា​អាហារ​បំប៉ន​ធម្មជាតិ​សម្រាប់​អ្នកជំងឺ​ទឹកនោមផ្អែម​ប្រភេទ ២​។

យោង​តាម​ការ​សិក្សា​មួយ​ចំនួន​បាន​បង្ហាញ​ថា សារធាតុ​មួយ​ចំនួន​នៅ​ក្នុង​ម្រះ​អាច​មាន​សមត្ថភាព​រារាំង​ការ​លូតលាស់​នៃ​កោសិកា​មហារីក​មួយ​ចំនួន ដូច​ជា​មហារីក​សុដន់ មហារីក​ពោះវៀនធំ និង​មហារីក​លំពែង​។

ម្យ៉ាងវិញទៀត ផ្លែ​ម្រះ​ក៏​អាច​ជួយ​កាត់​បន្ថយ​កម្រិត​កូ​ឡេ​ស្តេ​រ៉ុល​អាក្រក់ និង​ទ្រី​គ្លី​សេរី​ដ ដែល​ជា​កត្តា​ហានិភ័យ​នៃ​ជំងឺ​បេះដូង​។ វា​ក៏​ជួយ​រក្សា​សម្ពាធ​ឈាម​ឱ្យ​មាន​លំនឹង​ផង​ដែរ ដោយសារ​វា​សម្បូរ​ជាតិ​ប៉ូ​តា​ស្យូ​ម​។

ដោយឡែក វីតាមីន C ដ៏​ខ្ពស់​នៅ​ក្នុង​ម្រះ​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​របស់​រាង​កាយ ការពារ​អ្នក​ពី​ជំងឺឆ្លង និង​ជួយ​ឱ្យ​រាង​កាយ​ប្រឆាំង​នឹង​ការ​រលាក​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ