ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនហ៊ានចោទពុ.ករលួយទេ គ្រាន់តែមានការសង្ស័យ តើអាចបំភ្លឺបានទេ?

1 ម៉ោង មុន
  • តាកែវ

ខេត្តតាកែវ​ ៖​ មន្ត្រី​ម្នាក់​ឈ្មោះ​ស៊ុ​ង សា​រឿ​ន​ប្រធាន​ការិយាល័យ​លេខាធិការ​ក្រុមប្រឹក្សា​ស្រុក​អង្គរបុរី​ខេត្តតាកែវ​មានឈ្មោះ​ត្រូវ​ទៅ​រៀន​វគ្គ​បណ្ដុះបណ្ដាល​បន្ត​ឆ្នាំ​២០២៥​ នៅ​សាលា​ភូមិន្ទ​រដ្ឋបាល​ផ្អែក​តាម​លិខិត​លេខ​១៣៧​ស​.​ក​.​រ​ចុះ​ថ្ងៃ​ទី​១០​ខែ​មិ​នា​ឆ្នាំ​២០២៥​របស់​ក្រសួង​មុខងា​សាធារណៈ​។ ផ្អែក​តាម​លិខិត​ក្រសួង​មុខងា​សាធារណៈ​មន្ត្រី​សាលាស្រុក​អង្គរបុរី​ត្រូវ​មានឈ្មោះ​ទៅ​រៀន​ចំនួន​៤​នាក់​តែ​ទៅ​រៀន​ជាក់ស្ដែង​បាន​តែ​៣​នាក់​នោះ​ទេ​ដោយ​គេ​មិនដឹង​ថា​លោក​ស៊ុ​ង សា​រឿ​ន​ដែល​​មិន​ទៅ​រៀនមាន​​បញ្ហា​យ៉ាងណា​នោះ​ទេ​។ បើ​តាម​ប្រភព​ព័​ត៏​មាន​ចេញពី​ផ្ទៃក្នុង​សាលាស្រុក​អង្គរបុរី​បានអោយ​ដឹង​ថា​លោក​ស៊ុ​ង សា​រឿ​ន​មិន​ត្រឹមតែ​មិន​ទៅ​រៀន​បែរជា​មានឈ្មោះ​ទៅ​ធ្វើការ​លើ​គម្រោង​តេ​ជោ​១០០​មាន​តួនាទី​ជា​ជំនួយការ​គម្រោង​បើក​ប្រាក់ខែ​ជា​រៀង​រាល់​ខែ​ថែម​ទៀត​។ ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា​មូលហេតុ​ដែរ​លោក​ស៊ុ​ង…

ខេត្តតាកែវ​ ៖​ មន្ត្រី​ម្នាក់​ឈ្មោះ​ស៊ុ​ង សា​រឿ​ន​ប្រធាន​ការិយាល័យ​លេខាធិការ​ក្រុមប្រឹក្សា​ស្រុក​អង្គរបុរី​ខេត្តតាកែវ​មានឈ្មោះ​ត្រូវ​ទៅ​រៀន​វគ្គ​បណ្ដុះបណ្ដាល​បន្ត​ឆ្នាំ​២០២៥​ នៅ​សាលា​ភូមិន្ទ​រដ្ឋបាល​ផ្អែក​តាម​លិខិត​លេខ​១៣៧​ស​.​ក​.​រ​ចុះ​ថ្ងៃ​ទី​១០​ខែ​មិ​នា​ឆ្នាំ​២០២៥​របស់​ក្រសួង​មុខងា​សាធារណៈ​។

ផ្អែក​តាម​លិខិត​ក្រសួង​មុខងា​សាធារណៈ​មន្ត្រី​សាលាស្រុក​អង្គរបុរី​ត្រូវ​មានឈ្មោះ​ទៅ​រៀន​ចំនួន​៤​នាក់​តែ​ទៅ​រៀន​ជាក់ស្ដែង​បាន​តែ​៣​នាក់​នោះ​ទេ​ដោយ​គេ​មិនដឹង​ថា​លោក​ស៊ុ​ង សា​រឿ​ន​ដែល​​មិន​ទៅ​រៀនមាន​​បញ្ហា​យ៉ាងណា​នោះ​ទេ​។

បើ​តាម​ប្រភព​ព័​ត៏​មាន​ចេញពី​ផ្ទៃក្នុង​សាលាស្រុក​អង្គរបុរី​បានអោយ​ដឹង​ថា​លោក​ស៊ុ​ង សា​រឿ​ន​មិន​ត្រឹមតែ​មិន​ទៅ​រៀន​បែរជា​មានឈ្មោះ​ទៅ​ធ្វើការ​លើ​គម្រោង​តេ​ជោ​១០០​មាន​តួនាទី​ជា​ជំនួយការ​គម្រោង​បើក​ប្រាក់ខែ​ជា​រៀង​រាល់​ខែ​ថែម​ទៀត​។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា​មូលហេតុ​ដែរ​លោក​ស៊ុ​ង សា​រឿ​ន​មិន​បាន​ទៅ​រៀន​គេ​ដាក់​កា​សង្ស័យ​ថា​មានការ​ពាក់​ព​ន្ធ័​អំពើ​ពុក​រលួយ​ជាមួយ​និង​លោក​រស់ រ​ត្ន័​ចៅហ្វាយស្រុក​អង្គរបុរី​ស្ដីទី​ដោយ​មាន​គេ​ខ្សឹប​ថា​អស់​លុយ​១៥០០​ដុល្លា​រ​ ជា​ថ្នូ​រ​មិន​ទៅ​រៀន​ហើយ​ចំពោះ​ប្រាក់ខែ​ប្រចាំខែ​លើ​គម្រោង​តេ​ជោ​១០០​អាច​ចែក​គ្នា​ពាក់កណ្ដាល​ជាមួយ​និង​លោក​រស់ រ​ត្ន័​ថែម​ទៀត​ផង​។

ពាក់​ព​ន្ធ័​ករណី​ខាងលើ​លោក​ផា​ន ឃាង​នាយក​រដ្ឋបាល​សាលាស្រុក​អង្គរបុរី​បានអោយ​ដឹង​ថា​ឈ្មោះ​ស៊ុ​ង សា​រឿ​ន ​ពិតជា​មានឈ្មោះ​ទៅ​រៀន​នៅ​សាលា​ភូមិន្ទ​រដ្ឋបាល​ពិតមែន​ តែ​ចំពោះ​លោក​ស៊ុ​ង សា​រឿ​ន ​មិន​ទៅ​រៀន​ហើយ​មានឈ្មោះ​ទៅ​ធ្វើការ​លើ​គម្រោង​តេ​ជោ​១០០​លោក​មិនដឹង​ទេ​សុំ​សួរ​ទៅ​លោក​រស់ រ​ត្ន័​។

ជុំវិញ​ករណី​នេះ​អ្នក​យក​ព័​ត៏​មាន​មិន​អាច​សុំ​ការ​បំភ្លឺ​ពី​លោក​រស់ រ​ត្ន័​ចៅហ្វាយស្រុក​ស្ដីទី​បាន​ទេ​ដោយ​ទូរ​សព្ទ័​ចូល​លោក​មិន​ទទួល​ ។ បើដឹងហើយ តើហ៊ានបំភ្លឺមហាជនបានទេ?

បន្ថែម​ពីលើ​ករណី​នេះ​លោក​ជឹ​ម សាវ​រី​នាយក​ទីចាត់ការ​ធនធានមនុស្ស​សាលាខេត្ត​តាកែវ​បានអោយ​ដឹង​ថា​លោក​និង​ធ្វើការ​ស្រាវជ្រាវ​ជុំវិញ​ឈ្មោះ​ស៊ុ​ង សា​រឿ​ន​ថា​មូលហេតុ​អ្វី​បានជា​មានឈ្មោះ​ទៅ​រៀន​នៅ​សាលា​ភូមិន្ទ​រដ្ឋបាល​ហើយ​មិន​ទៅ​រៀន​តែ​បែ​ជា​មានឈ្មោះ​ទៅ​ធ្វើ​ការងារ​គម្រោង​តេ​ជោ​១០០​​បែបនេះ ។ ​លោក​ជឹ​ម សាវ​រី​ បញ្ជាក់​ចុង​ក្រោយ​ថាបើ​រឿង​ខាងលើ​ពិតជា​មាន​ភាព​មិន​ប្រក្រតី​លោក​និង​ស្នើរ​សុំ​គោល​ការ​ថ្នាក់លើ​។

ព័ត៌មាន​បន្ត​នឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕​

គម្រោងតេជោ១០០
លោករស់ រត្ន័
លោក ស៊ុង សារឿន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ