ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មាន​ហេតុផល​៦​យ៉ាង​ដែល​ព្រះសង្ឃ​និមន្ត​ចេញពី​វត្ត​បាន​ក្នុង​ពេល​ចូល​ព្រះ​វស្សា

4 ម៉ោង មុន
  • កំពង់ចាម

ខេត្តកំពង់ចាម​ ៖ បុណ្យ​ចូល​ព្រះ​វស្សា​មាន​រយៈវេលា​៣​ខែ​នៅ​គ្រប់​ព្រះ​វិហារ​នៃ​ទី​វត្ត​ទាំងឡាយ​នៅ​ក្នុង​ប្រទេស​កម្ពុជា គេ​តែង​រក្សា​ភ្លើងទៀន​ព្រះ​វស្សា​ឲ្យ​នៅ​ឆេះ​ជា​និច្ច ។ ​ហើយ​តួ​ទៀន​ធ្វើ​អំពី​ឈើ​មាន​ទំហំ​ប្រមាណ​២ ចាប់​កំពស់​២​ហត្ថ មាន​រចនា​ក្បាច់​យ៉ាង​ល្អ​និង​រំលេច​ពណ៌​ដ៏​ប្រណីត​ផង​ ។ ហើយ​ជា​ថ្ងៃមួយ​ដែល​រំលឹក​ដល់​ព្រះសម្មាសម្ពុទ្ធ​មក​ចាប់បដិសន្ធិ​ក្នុង​ផ្ទៃ​ព្រះ​មាតា​នៅ​ថ្ងៃ​ទី​៥​កើត​…

ខេត្តកំពង់ចាម​ ៖ បុណ្យ​ចូល​ព្រះ​វស្សា​មាន​រយៈវេលា​៣​ខែ​នៅ​គ្រប់​ព្រះ​វិហារ​នៃ​ទី​វត្ត​ទាំងឡាយ​នៅ​ក្នុង​ប្រទេស​កម្ពុជា គេ​តែង​រក្សា​ភ្លើងទៀន​ព្រះ​វស្សា​ឲ្យ​នៅ​ឆេះ​ជា​និច្ច ។ ​ហើយ​តួ​ទៀន​ធ្វើ​អំពី​ឈើ​មាន​ទំហំ​ប្រមាណ​២ ចាប់​កំពស់​២​ហត្ថ មាន​រចនា​ក្បាច់​យ៉ាង​ល្អ​និង​រំលេច​ពណ៌​ដ៏​ប្រណីត​ផង​ ។ ហើយ​ជា​ថ្ងៃមួយ​ដែល​រំលឹក​ដល់​ព្រះសម្មាសម្ពុទ្ធ​មក​ចាប់បដិសន្ធិ​ក្នុង​ផ្ទៃ​ព្រះ​មាតា​នៅ​ថ្ងៃ​ទី​៥​កើត​ ខែអាសាឍ​ ។

ព្រះ​ធម្ម​សាល​វង្ស សា វិ​រៈ ព្រះ​អនុគណ​ក្រុង​កំពង់ចាម​ និង​ជា​ព្រះ​ចៅអធិការ​វត្ត​បឹង​ស្នាយ មាន​ថេរៈ​ដីកា​ឱ្យ​ដឹង​ថា ​ដោយ​មើលឃើញ​វត្ត​ចំនួន​៤​​ក្នុង​ក្រុង​កំពង់ចាម ​ដែល​ព្រះសង្ឃ​គង់​ចាំ​ព្រះ​វស្សា
នៅ​ព្រឹក​ថ្ងៃ​ទី​២១​ កក្កដា ឆ្នាំ​២០២៥ ឯកឧត្តម​ខ្លូត ផ​ន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ឯកឧត្តម​អ៊ុ​ន ចាន់​ដា អភិបាលខេត្ត​ ព្រមទាំង​ប្រធាន​មន្ទីរ​ជុំវិញ​ខេត្ត ​បាន​នាំ​យក​ទេយ្យទាន​ច្រើន​មុខ មក​ប្រគេន​ដល់​ព្រះសង្ឃ ដោយ​ធ្វើ​ឡើង​នៅ​ក្នុង​វត្ត​បឹង​ស្នាយ​រួម​គ្នា​តែ​ម្ដង​ ។

ព្រះ​ចៅអធិការ​វត្ត​បឹង​ស្នាយ​បាន​រំលឹក​ថា បុណ្យ​ចូល​ព្រះ​វស្សា​នេះ​ គឺជា​ថ្ងៃ​រំលឹក​ដល់​ព្រះពុទ្ធ សម្ដែង​ធម៌​ដំបូង​ បន្ទាប់​ពី​ព្រះ​អង្គ​បាន​ត្រាស់​ដឹង​ពីរ​ខែ​។ ​ហើយ​ជា​ថ្ងៃ​ដែល​ព្រះ​ភិក្ខុសង្ឃ​បាន​ចូល​ព្រះ​វស្សា​មាន​រយៈពេល​៣​ខែ​ (​ចាប់ពី​ថ្ងៃ​ទី​១៥ កើត​ថ្ងៃ​១​រោច ខែអាសាឍ​រហូត​ដល់​ថ្ងៃ ១៥​កើត​ខែអាសាឍ​)​។

ជាមួយ​នោះ​ព្រះ​វិន័យ​ដែល​ភិក្ខុសង្ឃ​ចូល​មក​ដល់​រដូវ​នេះ​ត្រូវ​តែ​គង់​ចាំ​ព្រះ​វស្សា ដោយ​និមន្ត​ទៅ​ណា​បាន​តែ​មិន​ឱ្យ​ហួស​គន្លង​រាត្រី​នោះ​ទេ​។ មួយ​ចំណុច​ទៀត​ព្រះសង្ឃ​អាច​និមន្ត​ក្នុង​រដូវវស្សា​បាន​រយៈពេល​៧ ថ្ងៃ​ដោយ​សំអាង​លើ​ហេតុ​៦​យ៉ាង​ក្នុង​នោះ​រួម​មាន​៖


១.​ញោមប្រុស​ឈឺ
២.​ញោមស្រី​ឈឺ
៣.​ករណី​ក្នុង​ទី​អារាម​ត្រូវ​បាន​ទឹក​ជន់​លិច​ក្នុង​រដូវវស្សា
៤.​ទី​អារាម​ត្រូវ​ជួប​សង្គ្រាម ដូច្នេះ​ព្រះសង្ឃ​អាច​និមន្ត​ចេញពី​វត្ត​បាន​។
៥.​ដោយ​មានការ​ស្នើ​សុំ​ពី​ពុទ្ធបរិស័ទ​និមន្ត​ព្រះសង្ឃ​ទៅ​ក្នុង​កម្មវិធី​ណាមួយ​។
៦.​រាជការ​ត្រូវការ​ព្រះសង្ឃ​និមន្ត​ចូលរួម​កម្មវិធី​ផ្សេង​ៗ​តាម​អង្គភាព​ក្នុង​ខេត្ត​ឬ​ក្រៅ​ខេត្ត​។

សព្វថ្ងៃ​វត្ត​បឹង​ស្នាយ​មាន​ព្រះសង្ឃ​គង់នៅ​ចំនួន​១៥៦​អង្គ​ក្នុង​ឆ្នាំ​២០២៥ ។​ ក្នុង​នោះ​ មាន​ព្រះសង្ឃ​ខ្លះ​រៀន​ថ្នាក់​បឋម​ព្រះ​ត្រៃ​បិដក​មួយ​ចំនួន​ទៀត​រៀន​សាកលវិទ្យាល័យ​នៅ​ក្នុង​ក្រុង​កំពង់ចាម ​ដើម្បី​បង្កើន​ចំណេះដឹង​ឲ្យ​កាន់តែ​ប្រសើរ​ឡើងជា​ធនធានមនុស្ស​ដែល​សង្គម​កំពុង​ត្រូវការ​អ្នកចេះ​ដឹង​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ