ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះសង្ឃ​ខេត្តសៀមរាប​ចុះ​សួរសុខទុក្ខ​និង​នាំ​យក​គ្រឿង​ឧបភោគបរិភោគ​ជូន​កងទ័ព នៅ​ប្រាសាទ​តា​ក្របី

9 ម៉ោង មុន
  • សៀមរាប

ខេត្តសៀមរាប ៖​ ព្រះសង្ឃ​ក្រុង និង​ខេត្ត​សៀមរាប ដឹកនាំ​ដោយ​ព្រះ​បវរ​វិជ្ជា ទេព ភឿន ព្រះ​រាជា​គណៈ​កិត្តិយស​ព្រះ​វិន័យធរ​គណ​ខេត្តសៀមរាប នៅ​ថ្ងៃអាទិត្យ​ទី​២០ ខែកក្កដា…

ខេត្តសៀមរាប ៖​ ព្រះសង្ឃ​ក្រុង និង​ខេត្ត​សៀមរាប ដឹកនាំ​ដោយ​ព្រះ​បវរ​វិជ្ជា ទេព ភឿន ព្រះ​រាជា​គណៈ​កិត្តិយស​ព្រះ​វិន័យធរ​គណ​ខេត្តសៀមរាប នៅ​ថ្ងៃអាទិត្យ​ទី​២០ ខែកក្កដា ឆ្នាំ​២០២៥ បាន​ចុះ​សួរសុខទុក្ខ​និង នាំ​យក​គ្រឿង​ឧបភោគបរិភោគ កុំ​ព្យូ ទ័​រ ម៉ាស៊ីន​ព្រី​ន​(​គិត​ជា​លុយ​ជាង​៧០០ ដុល្លារ​) ផ្ទាំង​សូ​ឡា​(​គិត​ជា​លុយ​ជាង ៤០០ ដុល្លារ​) ​និង បច្ច័យ​១​លាន ១៥​ម៉ឺន​រៀល​បាន​មក​ពី​ចៅអធិការ​វត្ត​មួយ​ចំនួន នៅ​ក្នុង​ក្រុង​សៀមរាប សម្រាប់​ផ្គត់ផ្គង់​អង្គភាព ក្នុង​នោះ​ព្រះ​ចិត្រ​វង្សា ហែម គឹ​ម​សាន ព្រះ​គ្រូ​ចៅអធិការ​វត្ត​ប្រាសាទគោក​ចក បាន​ជូន​កងទ័ព​ក្នុង​ម្នាក់​១​ម៉ឺន​រៀល សរុប​ទាំងអស់​១​លាន​៨០​ម៉ឺន​រៀល បន្ថែម​ទៀត ទៅ​ចែក​ជូន​កងទ័ព នៅ​ប្រាសាទ​តា​ក្របី ដែល​កំពុង​ឈរជើង​ការពារ​ខ្សែ បន្ទាត់​ព្រំដែន ក្នុង​ខេត្តឧត្តរមានជ័យ​។

ព្រះ​បវរ​វិជ្ជា ទេព ភឿន បាន​មាន​សង្ឃដីកា​កោតសរសើរ ដល់​កងទ័ព​ទាំងអស់ ដែល​ឈរជើង​តាម​បន្ទាត់​ព្រំដែន ថា បាន​លះបង់​កម្លាំងកាយ​ចិត្ត ការពារ​ជាតិ អធិបតេយ្យភាព បូរណភាព ទឹកដី ដើម្បី​សុខ​សន្តិភាព​ស្ថិរភាព ជា ពិសេស​បាន​យកចិត្តទុកដាក់​យ៉ាង​ខ្លាំង ចំពោះ​ការងារ​គ្រប់គ្រង​ព្រំដែន​។

ព្រះ​តេជគុណ​បន្ត​ថា សកម្មភាព​មក​សួរ​សុខ ទុក្ខ​កងទ័ព​ជួរ​មុខ​នេះ ក្នុង​បំណង ផ្សារ ភ្ជាប់​មនោសញ្ចេត​​នា​រំលែក​ការ​លំបាក​រវាង​ព្រះសង្ឃ​និង​កងទ័ព ក្នុង​ន័យ​ជួយ​លើកទឹកចិត្ត និង​បានដឹង​ពី​សុខទុក្ខ កង ទ័ព​មាន​ភារកិច្ច​ការពារ​ខ្សែ​ក្រ​វ៉ា​ត់​ព្រំដែន​ជួរ​មុខ​ដើម្បី​បូរណភាព​ទឹកដី ហើយ​ព្រះ សង្ឃ​និង​ប្រជា​ពុ​ទ្ឋ​បរិស័ទ​នៅ​ជួរ​ក្រោយ និង​មិន​ដែល​ភ្លេច​សោះឡើយ​ពី​សុខទុក្ខ ការ​លំបាក និង​ការ​លះបង់​កម្លាំងកាយ​ចិត្ត​របស់​វី​រៈ​កងទ័ព​ខ្មែរ​ដែល​កំពុង​បំពេញ​ភារ កិច្ច​ក្នុង​បុព្វហេតុ​ការពារ​មាតុ​ប្រទេស​កម្ពុជា​ឡើយ​។​ដូចនេះ​សូម​ឱ្យ​កងទ័ព​ជួរ​មុខ​ទាំង​ស៊ូទ្រាំ​អត់ធ្មត់ ស្តាប់​បទបញ្ជា​ថ្នាក់លើ ក្នុង​ភារកិច្ច​ការពារ​ទឹកដី​របស់​យើង​។

សូម​ជម្រាប​ថា កាលពី​ថ្ងៃអាទិត្យ​នេះ ដោយ​ចលនា​ជាតិនិយម ភ្ញៀវ​ទេសចរណ៍​ខ្មែរ​រាប់​ពាន់​នាក់​បាន​ទៅ​ទស្សនា​ប្រាសាទ​តា​ក្របី និង​ប្រាសាទ​តា​មាន់ និង សួរ​សុខ ទុក្ខ​កងទ័ព ដែល​ស្ថិត​នៅ ឃុំ​គោក​មន ស្រុក​បន្ទាយ​អំពិល​ខេត្តឧត្តរមានជ័យ​។​ក្នុង​នោះ​ប្រាសាទតាមាន់ធំ​  គិត​ចាប់ពី​ម៉ោង ១២​និង​០០ ថ្ងៃត្រង់​ដល់​ម៉ោង ៣​និង​០០ រសៀល មាន​បងប្អូន​ប្រជា ពលរដ្ឋ​ខ្មែរ​ទៅ​ទស្សនា​ប្រមាណ ៤,៣៩៥​នាក់ អញ្ជើញ​មក​ពី​ខេត្ត កំពង់ធំ​, សៀមរាប​, បាត់ដំបង​, ប៉ៃលិន​, ត្បូងឃ្មុំ​, ពោធិ៍សាត់ និង បន្ទាយ​មាន​ជ័យ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ