ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស៊ីម៉ាក់ ៖ មកដល់ពេលនេះកម្ពុជាបោសសម្អាត និងកម្ទចចោលគ្រាប់មី.ន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះជាង៤លាន៤៦មុឺនគ្រាប់

1 នាទី មុន

រាជធានី​ភ្នំពេញ ៖ អគ្គនាយក​ស៊ី​ម៉ាក់ បាន​បញ្ជាក់​ឲ្យ​ដឹង​ថា គិត​មក​ដល់​ពេល​នេះ កម្ពុជា​បាន​បោសសម្អាត និង​កម្ទ​ច​ចោល​ទាំង​គ្រាប់​មីន និង​គ្រាប់​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​បាន​ចំនួន​ជាង​៤​លាន​៤៦​ម៉ឺន​គ្រាប់ ។ ឯកឧត្តម…

រាជធានី​ភ្នំពេញ ៖ អគ្គនាយក​ស៊ី​ម៉ាក់ បាន​បញ្ជាក់​ឲ្យ​ដឹង​ថា គិត​មក​ដល់​ពេល​នេះ កម្ពុជា​បាន​បោសសម្អាត និង​កម្ទ​ច​ចោល​ទាំង​គ្រាប់​មីន និង​គ្រាប់​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​បាន​ចំនួន​ជាង​៤​លាន​៤៦​ម៉ឺន​គ្រាប់ ។

ឯកឧត្តម ហេង រតនា អគ្គនាយក​មជ្ឈមណ្ឌល​កម្ចាត់​មីន​កម្ពុជា (​ស៊ី​ម៉ាក់​) បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២១ ខែកក្កដា ឆ្នាំ​២០២៥ ថា ក​ម្ព​ជា​ជា​រដ្ឋ​ភាគី​នៃ​អនុសញ្ញា​មីន​អន្តជាតិ​អូ​តា​វ៉ា និង​បាន​សកម្ម​ចូលរួម​អនុវត្តន៍ អនុសញ្ញា​នេះ​ប្រកបដោយ​ជោគជ័យ​ទាំង​ឆាក​ជាតិ និង​អន្តរជាតិ​ទាំង​មុន និង​ក្រោយ​ក្លាយ​ខ្លួន​សមាជិក​ពេញ​សិទ្ធ​នៅ​ឆ្នាំ​២០០០ ។

ឯកឧត្តម បាន​លើក​ឡើង​ថា កម្ពុជា​បាន​បញ្ជាក់​ថា គ្រប់​ភាគី​ជម្លោះ​បាន​ប្រើប្រាស់​គ្រាប់​មីន​ប្រឆាំង​មនុស្ស​មាន​ចំនួន​ប្រមាណ​៤-៦​លាន​គ្រាប់ ហើយ​គិត​មក​ដល់​ពេល​នេះ កម្ពុជា​បាន​បោសសម្អាត និង​កម្ទេច​ចោល​ចំនួន​ជាង​១​លាន​២​សែន​គ្រាប់ ដែល​ភាគច្រើន​ស្ថិត​នៅ​តំបន់​ខាងក្នុង​ផ្ទៃ​ប្រទេស​សម្រាប់​បម្រើ​សុខ​សុវត្ថិភាព​ប្រជាពលរដ្ឋ និង​អភិ​ឌ្ឍ​ន៍​ប្រទេស​ឡើង​វិញ ។

ឯកឧត្តម​បាន​គូសបញ្ជាក់​ថា ៖«​គិត​មក​ដល់​ពេល​នេះ កម្ពុជា​បាន​បោសសម្អាត និង​កម្ទ​ច​ចោល​ទាំង​គ្រាប់​មីន និង​គ្រាប់​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​បាន​ចំនួន​ជាង​៤​លាន​៤៦​ម៉ឺន​គ្រាប់ ។ ដូច​ខ្ញុំ​លើក​ឡើង​កន្លង​មក​បូរណភាព​ទឹកដី អ្នក​ណា​អ្នក​នោះ​ទទួលខុសត្រូវ ខាងក្រោម​នេះ​ជា​ខ្លឹមសារ​សង្ខេបនៃ​មាត្រា​ទី​៥ នៃ​អនុសញ្ញា​មីន​អន្តរជាតិ​អូ​តា​វ៉ា​»​។

ជាមួយ​គ្នា​នោះ​ដែរ ឯកឧត្តម ក៏​បាន​លើក​ពី​រដ្ឋ​ភាគី​នៃ​អនុសញ្ញា​មីន​អន្តជាតិ​អូ​តា​វ៉ា​ថា រដ្ឋ​ភាគី​នីមួយ​ៗ​មាន​កាតព្វកិច្ច​កម្ទេច ឬ​ធានា​នូវ​ការ​កម្ទេច​គ្រាប់​មីន​គ្រប់​ប្រភេទ​ប្រឆាំង​មនុស្ស​នៅ​ក្នុង​ទីតាំង​មាន​មីន ស្ថិត​នៅ​ក្រោម​យុ​ត្ថា​ធិ​ការ ឬ​ការ​គ្រប់​គ្រង់​របស់​ខ្លួន​ឲ្យ​បាន​ឆាប់​តាម​ដែល​អា ច​ធ្វើ​ទៅ​បាន ប៉ុន្តែ​មិន​ឲ្យ​លើស​រយៈពេល​១០​ឆ្នាំ​បន្ទាប់​ពី​បាន​ក្លាយជា​រដ្ឋ​ភាគី​នៃ​អនុសញ្ញា​នេះ ។

រដ្ឋ​ភាគី​នីមួយ​ៗ​ត្រូវ​ខិតខំ​ប្រឹងប្រែង​គ្រប់​លទ្ធភាព ដើម្បី​កំណត់​ទីតាំង​ទាំងអស់​ក្រោម យុ​ត្ថា​ធិ​ការ ឬ​ការ​គ្រប់គ្រង​របស់​ខ្លួន ដែល​បានដឹង ឬ​សង្ស័យ​ថា មាន​ដាក់​គ្រាប់​មីន​គ្រប់​ប្រភេទ ប្រឆាំង​មនុស្ស ដោយ​ត្រូវ​ដាក់​ផ្លា​ក​សញ្ញា​សម្គាល់​ព្រំប្រទល់ ពិនិត្យ​តាមដាន និង​ការពារ​ដោយ​ព័ ទ្ធ​របង ឬ​ដោយ​មធ្យោបាយ​ផ្សេង​ទៀត​នៅ​គ្រប់​ទីតាំង​ដែល​មាន​គ្រាប់​មីន​គ្រប់​ប្រភេទ​ប្រឆាំង​មនុស្ស​ដែល​ស្ថិត​នៅ​ក្រោម​យុ​ត្ថា​ធិ​ការ ឬ​ការ​គ្រប់គ្រង​របស់​ខ្លួន​នោះ​ឲ្យ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ដើម្បី​ធានា​ការពារ​ជន​ស៊ី​វិល​ពី​ការ​គ្រោះថ្នាក់ កុំ​ដោយសារ​គ្រាប់​មីន​គ្រប់ ប្រភេទ ប្រឆាំង​មនុស្ស​រហូត​ដល់​គ្រាប់​មីន​គ្រប់​ប្រភេទ​ប្រឆាំង​មនុស្ស​ទាំង​អស់នោះ ត្រូវ​បាន​កម្ទេច​ចោល​…៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ