ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួនជនសង្ស័យម្នាក់ជាឪពុកចុងយកដែកឆាបចុងស្រួ.ច ចា.ក់ទៅលើកូនដើម បណ្តាលឱ្យរបួសធ្ងន់

3 ម៉ោង មុន
  • បន្ទាយមានជ័យ

បន្ទាយ​មាន​ជ័យ ៖ កម្លាំង​កងរាជអាវុធហត្ថ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ដែល​ជា​ឪពុកចុង បាន​យក​ដែកឆាប​ចុង​ស្រួច​ចា​.​ក់​ទៅ​លើ​កូនដើម បណ្តាល​ឱ្យ​ធ្លា​.​យ​ពោះ​២​កន្លែង របួសធ្ងន់ ត្រូវ​បាន​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ នៅ​ថ្ងៃ​ទី​២១ ខែកក្កដា ឆ្នាំ​២០២៥…

បន្ទាយ​មាន​ជ័យ ៖ កម្លាំង​កងរាជអាវុធហត្ថ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ដែល​ជា​ឪពុកចុង បាន​យក​ដែកឆាប​ចុង​ស្រួច​ចា​.​ក់​ទៅ​លើ​កូនដើម បណ្តាល​ឱ្យ​ធ្លា​.​យ​ពោះ​២​កន្លែង របួសធ្ងន់ ត្រូវ​បាន​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ នៅ​ថ្ងៃ​ទី​២១ ខែកក្កដា ឆ្នាំ​២០២៥ ។

លោក​អនុសេនីយ៍ឯក ង៉ា​ម គឹ​ម​ឆាត មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​ថ្មពួក​បាន​ប្រាប់​ថា ៖ ជនសង្ស័យ​ដែល​ឃាត់ខ្លួន​មានឈ្មោះ ថា សា​វីត ភេទ​ប្រុស អាយុ​២៥​ឆ្នាំ​(​ត្រូវជា​ឪពុកចុង​) រស់នៅ​ភូមិ​ព្រៃវែង ឃុំ​គំរូ ស្រុក​ថ្មពួក ។

លោក​បាន​បញ្ជាក់​ថា ៖ ក្រោយ​ទទួល​បណ្តឹង​ពី​ម្តាយ​ជន​រង​គ្រោះ បាន​ប្តឹង​ឈ្មោះ​ថា សា​វីត (​ត្រូវជា​ប្តី​)​បាន​ធ្វើ​សកម្មភាព​យក​ដែកឆាប​ចុង​ស្រួច​ចា​.​ក់​ទៅ​លើ​ជន​រង​គ្រោះ ឈ្មោះ សំ​ប៊ូ​ត វ៉ា​ន់​ឌី ភេទ​ប្រុស អាយុ​១៦​ឆ្នាំ (​ត្រូវជា​កូន​ប្តី​មុន​) បណ្តាល​ឱ្យ​របួស​ចំពោះ​ខាងឆ្វេង ចំនួន​២​កន្លែង របួសធ្ងន់​ត្រូវ​សង្គ្រោះ​ទៅ​កាន់​មន្ទីរពេទ្យ​បង្អែក​ស្រុក​ថ្មពួក ដែល​កើតហេតុ កាលពី​ថ្ងៃ​ទី​១៩ ខែកក្កដា ឆ្នាំ​២០២៥ នៅ​ចំណុច​ភូមិ​ព្រៃវែង ឃុំ​គំរូ ស្រុក​ថ្មពួក ។

លោក​អនុសេនីយ៍ឯក ង៉ា​ម គឹ​ម​ឆាត បាន​បញ្ជាក់​ថា ៖ ក្រោយ​ទទួល​បណ្តឹង​កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​ថ្មពួក បាន​ចុះ​អន្តរាគមន៍​ឃាត់ខ្លួន​ភ្លាម​ៗ​នាំ​យក​សាកសួរ​តាម​ចម្លើយ​សារភាព​ថា មូលហេតុ​ដែល​យក​ដែកឆាប​ចុង​ស្រួច​ចា​.​ក់​ទៅ​លើ​កូនប្រុស​ប្តី​មុន ព្រោះ​បាន​ឈ្លោះប្រកែក​គ្នា​ជាមួយ​ប្រពន្ធ មាន​ក្មួយ​ប្រុស​ខាង​ប្រពន្ធ​ម្នាក់​ឈ្មោះ យ៉ា បាន​យក​កាំ​បិ​.​ត​កា​.​ប់​ខ្លួន​ឱ្យ​របួស នៅ​ពេល​ប្រតាយប្រតប់​គ្នា​ស្រាប់តែ​កូនប្រុស​ប្តី​មុន​មក​ជួយ​ម្តាយ​ហើយ​ក៏​ខឹង​បាន​យក​ដែកឆាប​ចុង​ស្រួច​ចា​.​ក់​ចំពោះ​២​កន្លែង របួសធ្ងន់ កូនប្រុស​ប្តី​មុន ហើយ​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ