បោសសម្អាតល្បែងអនឡាញនៅមណ្ឌលគិរី ឃាត់ខ្លួនជនសង្ស័យជិត១៥០នាក់ មាន១៣សញ្ជាតិផ្សេងគ្នា
ខេត្តមណ្ឌលគិរី ៖ ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តមណ្ឌលគិរី លោក ថង សាវុន នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥ បានដឹកនាំកម្លាំងចម្រុះ…
ខេត្តមណ្ឌលគិរី ៖ ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តមណ្ឌលគិរី លោក ថង សាវុន នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥ បានដឹកនាំកម្លាំងចម្រុះ…
ខេត្តមណ្ឌលគិរី ៖ ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តមណ្ឌលគិរី លោក ថង សាវុន នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥ បានដឹកនាំកម្លាំងចម្រុះ ដោយមានការសម្របសម្រួលនីតិវិធីពីលោក ម៉ម វណ្ណដា ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី ចុះបង្ក្រាបទីតាំងល្បែងអនឡាញខុសច្បាប់ដ៏ធំមួយកន្លែង ដែលមានទីតាំងស្ថិតនៅក្នុងភូមិពូឆប ឃុំដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ។
ក្នុងប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនមនុស្សសរុបចំនួន ១៤៩នាក់ ក្នុងនោះមានស្រី ៣១នាក់ ដែលពួកគេមានសញ្ជាតិរហូតដល់ ១៣ផ្សេងគ្នា ។
បន្ថែមពីលើនេះ សមត្ថកិច្ចក៏បានដកហូតវត្ថុតាងជាច្រើនរួមមាន កុំព្យូទ័រ ទូរសព្ទដៃ និងសម្ភារពាក់ព័ន្ធផ្សេងទៀត ដែលត្រូវបានប្រើប្រាស់នៅក្នុងសកម្មភាពល្បែងអនឡាញខុសច្បាប់នេះ ។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងទាំងអស់កំពុងត្រូវបានកម្លាំងសមត្ថកិច្ចនៃគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តមណ្ឌលគិរីធ្វើការសាកសួរ និងបន្តនីតិវិធីច្បាប់ ៕
ចែករំលែកព័តមាននេះ