ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ឧត្ដមសេនីយ៍ឯក ជួន ណារិន្ទ ណែនាំមន្ត្រីជំនាញចរាចរណ៍ កាត់បន្ថយភាពអសកម្ម​ដែលប៉ះពាល់អារម្មណ៍ពលរដ្ឋ

5 ម៉ោង មុន

រាជធានីភ្នំពេញ៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការណែនាំមន្ត្រីជំនាញចរាចរណ៍ ឱ្យចុះអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកត្រឹមត្រូវតាមគោលការណ៍ច្បាប់ និងក្រមសីលធម៌វិជ្ជាជីវៈ ព្រមទាំងកាត់បន្ថយភាពអសកម្មតាមដងផ្លូវដែលប៉ះពាល់អារម្មណ៍ប្រជាពលរដ្ឋ។ ការថ្លែងនេះរបស់លោកឧត្ដមសេនីយ៍ឯក ជួន ណារិន្ទ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី២១…

រាជធានីភ្នំពេញ៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការណែនាំមន្ត្រីជំនាញចរាចរណ៍ ឱ្យចុះអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកត្រឹមត្រូវតាមគោលការណ៍ច្បាប់ និងក្រមសីលធម៌វិជ្ជាជីវៈ ព្រមទាំងកាត់បន្ថយភាពអសកម្មតាមដងផ្លូវដែលប៉ះពាល់អារម្មណ៍ប្រជាពលរដ្ឋ។

ការថ្លែងនេះរបស់លោកឧត្ដមសេនីយ៍ឯក ជួន ណារិន្ទ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥ ក្នុងពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្តិជូនមន្ត្រីនគរបាលជាតិ និងបូកសរុបសភាពការណ៍ កិច្ចប្រតិបត្តិការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម ប្រចាំឆមាសទី១ និងលើកទិសដៅការងារបន្តឆមាសទី២ ឆ្នាំ២០២៥ របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

ក្នុងឱកាសនោះ លោកឧត្ដមសេនីយ៍ឯក ជួន ណារិន្ទ បានជំរុញឱ្យមន្ត្រីទាំងអស់បន្តខិតខំយកចិត្តទុកដាក់បំពេញភារកិច្ចបម្រើប្រជាពលរដ្ឋ និងរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ឱ្យកាន់តែល្អប្រសើរ ដោយផ្តោតលើចំណុចសំខាន់ៗដូចជា ពង្រឹងការដោះស្រាយបញ្ហាទុកកង្វល់របស់ប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងបទល្មើសដូចជា ឆក់ គាស់ផ្ទះ ក្មេងទំនើង ធាក់ប្លន់យកម៉ូតូ លក់ចែកចាយប្រើប្រាស់គ្រឿងញៀន និងកាន់កាប់ប្រើប្រាស់អាវុធខុសច្បាប់។បន្តស្រាវជ្រាវបង្ក្រាបបទល្មើសអនឡាញខុសច្បាប់ដោយអនុវត្តត្រឹមត្រូវតាមជំនាញ នីតិវិធី និងស្របតាមច្បាប់។

ក្នុងនោះដែរបន្តពង្រឹងការងារអន្តោប្រវេសន៍ ព្រមទាំងស្រាវជ្រាវ បង្ការ ទប់ស្កាត់ និងបង្ក្រាបទីតាំងសង្ស័យជួញដូរមនុស្សខុសច្បាប់។ និងពង្រឹងការផ្សព្វផ្សាយគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព នៅតាមមូលដ្ឋាន។ ហើយនិងបន្តគ្រប់គ្រង តាមដាន និងឆ្លើយតបចំពោះព័ត៌មានក្លែងក្លាយ និងព័ត៌មានមិនពិតដែលបង្កប៉ះពាល់ដល់សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ។

ជាមួយគ្នានោះដែរ លោកស្នងការក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះស្នាដៃ និងលទ្ធផលប្រតិបត្តិការរបស់កងកម្លាំងគ្រប់ផ្នែក និងជំនាញក្នុងរយៈពេល ៦ ខែចុងក្រោយនេះ ដែលបានរួមគ្នាបង្ការ និងបង្ក្រាបបទល្មើសព្រហ្មទណ្ឌបានសម្រេចជោគជ័យភាគច្រើន ដោយនៅសេសសល់បទល្មើសមួយចំនួនតូចប៉ុណ្ណោះដែលមិនទាន់បង្ក្រាបបាន ហើយការស្រាវជ្រាវតាមជំនាញដើម្បីស្វែងរកមុខសញ្ញាដើម្បីបង្ក្រាបនឹងបន្តធ្វើឡើងដោយមិនទុកចោលបទល្មើសនោះឡើយ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ