ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រុស្ស៊ី​ និង​អ៊ុយ​ក្រែន​វា.យ​ប្រ.ហារ​គ្នា​ខ្លាំង​យប់​មិ​ញ​ស្លា.ប់​២​នា​ក់​,រ.បួ.ស​១៥​នាក់

1 នាទី មុន

ទី​ក្រុង​កៀវ៖ កាល​ពី​យប់​មិញ​រុស្ស៊ី​វាយ​ប្រហារ​ទ្រង់​ទ្រាយ​ធំ​តាម​ដែន​អាកាស​មិន​ធ្លាប់​មាន​​នា​រយៈ​ពេល​ជា​ច្រើន​ខែ​ចុង​ក្រោយ​នេះ​។ ការ​វាយ​ប្រហារ​​​កើត​ឡើង​ត្រឹម​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​មុន​ពេល​អង់គ្លេស និង​អាល្លឺម៉ង់​​ធ្វើ​ជា​សហ​ប្រធាន​រៀប​ចំ​​កិច្ច​​​ប្រ​ជុំ​តាម​អន​ឡាញ​​ដើម្បី​ពិនិត្យ​មើល​​​ផែន​ការ​របស់​លោក​ត្រាំ​ដែល​ចង់​បញ្ជូន​អាវុធ​ទៅ​អ៊ុយ​ក្រែន​ និង​តម្រូវ​ឱ្យ​​​អឺរ៉ុប​​​ចេញ​លុយ​។ អ៊ុយ​ក្រែន​ថ្លែង​ថា​រុស្ស៊ី​បញ្ជូន​ដ្រូន​ម៉ាក​សាហ៊ីត និង​ដ្រូន​បញ្ឆោត​សរុប​​៤២៦​គ្រឿង​ រួម​ទាំង​​មីស៊ីល​២៤​គ្រឿង​ទៅ​វាយ​ប្រហារ​។ ដ្រូន​២០០​គ្រឿង​ត្រូវ​អ៊ុយ​ក្រែន​​បាញ់​ទម្លាក់​, ២០៣​គ្រឿង​ត្រូវ​អគ្គិស​នី​ឆក់​វង្វេង​វង្វាន់​…

ទី​ក្រុង​កៀវ៖ កាល​ពី​យប់​មិញ​រុស្ស៊ី​វាយ​ប្រហារ​ទ្រង់​ទ្រាយ​ធំ​តាម​ដែន​អាកាស​មិន​ធ្លាប់​មាន​​នា​រយៈ​ពេល​ជា​ច្រើន​ខែ​ចុង​ក្រោយ​នេះ​។ ការ​វាយ​ប្រហារ​​​កើត​ឡើង​ត្រឹម​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​មុន​ពេល​អង់គ្លេស និង​អាល្លឺម៉ង់​​ធ្វើ​ជា​សហ​ប្រធាន​រៀប​ចំ​​កិច្ច​​​ប្រ​ជុំ​តាម​អន​ឡាញ​​ដើម្បី​ពិនិត្យ​មើល​​​ផែន​ការ​របស់​លោក​ត្រាំ​ដែល​ចង់​បញ្ជូន​អាវុធ​ទៅ​អ៊ុយ​ក្រែន​ និង​តម្រូវ​ឱ្យ​​​អឺរ៉ុប​​​ចេញ​លុយ​។

អ៊ុយ​ក្រែន​ថ្លែង​ថា​រុស្ស៊ី​បញ្ជូន​ដ្រូន​ម៉ាក​សាហ៊ីត និង​ដ្រូន​បញ្ឆោត​សរុប​​៤២៦​គ្រឿង​ រួម​ទាំង​​មីស៊ីល​២៤​គ្រឿង​ទៅ​វាយ​ប្រហារ​។ ដ្រូន​២០០​គ្រឿង​ត្រូវ​អ៊ុយ​ក្រែន​​បាញ់​ទម្លាក់​, ២០៣​គ្រឿង​ត្រូវ​អគ្គិស​នី​ឆក់​វង្វេង​វង្វាន់​ ឥត​ដឹង​ទិស​តំបន់​។ នៅ​សល់​ក្រៅ​ពី​នេះ​​​អាច​ហោះ​ទៅ​វាយ​ប្រហារ​គោល​ដៅ​ចុង​ក្រោយ​បាន​សម្រេច​។

​លោក​ហ្សេឡិនស្គី​ថ្លែង​​ថា​ការ​វាយ​ប្រហារ​​​យប់​មិញ​​សម្លាប់​មនុស្ស​២​នាក់​ និង​របួស​១៥​នាក់​។ ​ក្នុង​​​​នោះ​ក៏​មាន​កុមារ​អាយុ​១២​ឆ្នាំ​​ផង​ដែរ​។ នៅ​សង្កាត់​សេវ​ឆឹន​គីវ​ស្គី (Shevchenkivskyi) នៃ​រដ្ឋ​ធានី​កៀវ ដ្រូន​​១​គ្រឿង​វាយ​ប្រហារ​​ច្រក​ចេញ​ចូល​នៃ​ស្ថា​នីយ​រថ​ភ្លើង​ក្រោម​ដី​​​។ ស្ថានីយ​នេះ​ជា​កន្លែង​លាក់​ខ្លួន​ពួន​អាត្មា​របស់​អ្នក​រស់​នៅ​ទី​ក្រុង​កៀវ​​នៅ​ពេល​មាន​ការ​វាយ​ប្រហារ​ម្ដង​ៗ​។

តាម​រយៈ​វីឌីអូ​ដែល​គេ​បង្ហោះ​លើ​បណ្ដាញ​សង្គម គេ​ឃើញ​ស្ថានីយ​រថ​ភ្លើង​នេះ​ហ៊ុម​ព័ទ្ធ​ដោយ​ផ្សែង​យ៉ាង​ខ្មៅ​ងងឹត​។ មនុស្ស​រាប់​សិប​នាក់​​ស្ថិត​នៅ​ក្នុង​ស្ថានីយ​នោះ​។ អភិ​​បាល​ក្រុង​កៀវ​ លោក​វីតាលី គ្លីត​ឆ្កូ (Vitalii Klitschko) ថ្លែង​ថា​អាជ្ញា​ធរ​ត្រូវ​តែ​បញ្ចូល​ខ្យល់​​ទៅ​ក្នុង​ស្ថានីយ​​​នោះ​ដើម្បី​ឱ្យ​មាន​អុក​ស៊ី​ហ្សែន​គ្រប់​គ្រាន់​។ កាល​ពី​យប់​មិញ ទី​តាំង​ដែល​រង​ការ​វាយ​ប្រហារ​ខ្លាំង​ជាង​គេ​គឺ​សង្កាត់​ដានីត​ស្គី (Darnytskyi)។ ​​សាលា​មត្តេយ្យ​, ផ្សារ​ទំនើប និង​ឃ្លាំង​ដាក់​ឥវ៉ាន់​នៅ​ទី​នោះ​ឆេះ​យ៉ាង​សន្ធោ​សន្ធៅ​។

យន្ត​ហោះ​អ៊ុយ​ក្រែន​៤​គ្រឿង​បើក​ជ្រុល​ចូល​ដែន​អាកាស​ប្រទេស​រ៉ូម៉ានី​អស់​ជា​ច្រើន​នាទី​។ ប៉ុន្តែ​មិន​បាន​បង្ក​ការ​ហានិភ័យ​​ចំពោះ​សន្តិ​សុខ​ជាតិ​រ៉ូម៉ានី ឬ​អាយុ​ជីវិត​របស់​ជន​ស៊ីវិល​ប្រទេស​នេះ​ទេ​។ ក្រសួង​ការ​ពារ​ជាតិ​រ៉ូម៉ានី​ថ្លែង​ថា​ហេតុ​ការ​ណ៍​នោះ​កើត​ឡើង​នៅ​ពេល​អ៊ុយ​ក្រែន​ប្រញាប់​ជម្លៀស​យន្ត​ហោះ​​ពី​មូល​ដ្ឋានទ័ព​អាកាស​នៅ​ពេលរុស្ស៊ី​ចាប់​ផ្ដើមវាយ​ប្រ​ហារ​ប្រាវ​ៗ​​។​

​កាល​ពី​យប់​មិញ អ៊ុយ​ក្រែន​ក៏​ពន្លះ​រុស្ស៊ី​មួយ​អស់​ដៃ​ផង​ដែរ​។ នៅ​ពេល​​​រំលង​អធ្រាត្រ​​​បន្តិច ដ្រូន​របស់​អ៊ុយ​ក្រែន​ទាំង​ហ្វូង​ហោះ​​ទៅ​វាយ​ប្រហារ​​​រុស្ស៊ី​។ ការ​វាយ​ប្រហារ​បន្ត​កើត​ឡើង​​រហូត​ដល់​​ម៉ោង​៦​ព្រឹក​។ អ្នក​រស់​នៅ​រដ្ឋ​ធានី​ម៉ូស្គូ​គ្មាន​បាន​ដេក​ពួន​​អ្វី​ទេ​ព្រោះ​រវល់​នឹង​ការ​រំខាន​នៃ​ស្នូរ​គ្រាប់​កាំភ្លើង​យន្ត​, សំឡេង​វាយ​ប្រហារ​របស់​ដ្រូន និង​សំឡេង​ផ្ទុះ​ផូង​ផាំង​ជា​ហូរ​ហែ​។

នេះ​ជា​ការ​វាយ​ប្រហារ​ខ្នាត​ធំ​របស់​អ៊ុយ​ក្រែន​ជា​លើក​ដំបូង​ចាប់​តាំងពី​ប្រេសិត​ពិសេស​របស់​លោក​ត្រាំ​ លោក​ខេត​ខេឡក់ (Keith Kellogg) បំពេញ​ទស្សន​កិច្ច​នៅ​អ៊ុយ​ក្រែន​កាល​ពី​ថ្ងៃ​ចន្ទ​សប្ដាហ៍​មុន​។ រុស្ស៊ី​ទុក​មុខ​ឱ្យ​ប្រេសិត​រូប​​នេះ​ដែរ​ និង​មិន​វាយ​ប្រហារ​ទី​ក្រុង​កៀវ​ទេ​កាល​ពី​អំឡុង​ពេល​ដែល​លោក​បំពេញ​ទស្សន​កិច្ច​រយៈ​ពេល​មួយ​សប្ដាហ៍​នោះ​។​

​តាម​មើល​ទៅ​, ការ​វាយ​ប្រហារ​ខ្លាំង​ៗ​ដល់​ម្លឹង​​ប្រហែល​ជា​បស្ចិម​ប្រទេស​ត្រូវ​តែ​​បញ្ជូន​ប្រព័ន្ធ​ដែន​អាកាស​ទៅ​ឱ្យ​អ៊ុយ​ក្រែន​ជា​ប្រញាប់​ហើយ​ទើប​បាន​។ អ្នក​វិភាគ​យល់​ថា​សន្ធឹក​នៃ​ការ​វាយ​ប្រហារ​មិន​ថម​ថយ​ទេ​ព្រោះ​​រុស្ស៊ី​កំពុង​តែ​ពន្លឿន​ការ​ផលិត​ដ្រូន​ក្នុង​ស្រុក​ឱ្យ​បាន​ច្រើន​។ នេះ​មិន​ទាន់​គិត​ទៅ​ដល់​ដ្រូន​​អត្ត​ឃាត​ម៉ាក​សាហ៊ីត​ដែល​ផ្ដល់​ដោយ​អ៊ីរ៉ង់​ផង​ទេ​។ ដូច្នេះ ភាគី​ទាំង​២​នឹង​វាយ​ប្រហារ​គ្នា​មួយ​អស់​ដៃ​ជា​មិន​ខាន​។ ទោះ​បី​លោក​ត្រាំ​ទុក​ពេល​៥០​ថ្ងៃ​ឱ្យ​រុស្ស៊ី​ពិចារណា​ថា​ត្រូវ​ទទួល​យក​បទ​ឈប់បាញ់ ឬ​បន្ត​វាយ​ប្រហារ​គ្នា​​យ៉ាង​ណា​កក្ដី​។ ត្រាំ​ព្រមាន​ដាក់​ទណ្ឌ​កម្ម​សេដ្ឋ​កិច្ច និង​ដំឡើង​ពន្ធ​ទៅ​លើ​ទំនិញ​របស់​រុស្ស៊ី​។

នៅ​ក្នុង​ផែន​ការ​របស់​លោក​ត្រាំ​ដែល​ប្រកាស​កាល​ពី​សប្ដាហ៍​មុន​​ ពួក​អឺរ៉ុប​នឹង​ដក​ហូត​អាវុធ​ពី​ក្នុង​ឃ្លាំង​​ប្រគល់​​ទៅ​ឱ្យ​អ៊ុយ​ក្រែន​តាម​រយៈ​អង្គ​ការ​ណាតូ​។ បន្ទាប់​មក ពួក​គេ​នឹង​កុម្ម៉ង់​ទិញ​​​អាវុធ​ពី​អាមេរិកដើម្បី​ដាក់​បំពេញ​នៅ​ក្នុង​ឃ្លាំង​​វិញ​​។ រដ្ឋ​មន្ត្រី​ការ​ពារ​ជាតិ​អង់គ្លេស​​អាច​នឹង​ជំរុញ​ឱ្យ​ក្រុម​សម្ព័ន្ធ​មិត្ត​​​ឆ្លៀត​ឱកាស​​​៥០​ថ្ងៃ​នេះ​ពង្រឹង​សមត្ថ​ភាព​ការ​ពារ​ជាតិ​របស់​អ៊ុយ​ក្រែន​។

បើ​​រុស្ស៊ី​យល់​ព្រម​ចូល​តុ​ចរ​ចា​ជា​ការ​ល្អ​​។ ប៉ុន្តែ​បើ​រុស្ស៊ី​​នៅ​តែ​បន្ត​ធ្វើ​សង្គ្រាម​​​ ពេល​នោះ​​​អ៊ុយ​ក្រែន​ក៏​អាច​ត្រៀម​ខ្លួន​ទប់​ទល់​បាន​គ្រាន់​បើ​ជាង​មុន​ដែរ​​​​។ ​អាល្លឺម៉ង់​ថ្លែង​ថា​ខ្លួន​ត្រៀម​លុយ​ទិញ​ប្រព័ន្ធ​ការ​ពារ​ដែន​អាកាស​ម៉ាក​ផេ​ទ្រាត​បាន​២​គ្រឿង​​ ​ហើយ​អាច​នឹង​​ដក​យក​​ពី​​ឃ្លាំង​របស់​ខ្លួន​ខ្លះ​ដើម្បី​ផ្សែ​ផ្សំ​គ្នា​បញ្ជូន​ទៅ​ឱ្យ​អ៊ុយ​ក្រែន​។ ប៉ុន្តែ​គេ​ត្រូវ​ការ​ពេល​វេលា​ច្រើន​ដែរ​ដើម្បី​ដឹក​ជញ្ជូន​ទៅ​ដល់​គោល​ដៅ​។ ខាង​លើ​នេះ​ជា​ការ​ដក​ស្រង់​ប្រភព​ពី​ទី​ភ្នាក់​ងារ​ព័ត៌​មាន​អេភី (AP) និង​ប្រភព​ដទៃ​ទៀត​៕​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ