ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បត់ឡាន ​ជាន់​ហ្វ្រាំង​ច្រឡំ​ជាន់​ហ្គា​ ​ធ្លាក់​ចូល​ប្រឡាយ​ក្រឡា.ប់​ផ្ងារ​ជើង​ឡើង​លើ

10 ម៉ោង មុន

ខេត្ត​បន្ទាយ​មាន​ជ័យ ​៖​ បុរសជាឪពុកម្នាក់បើកបរ​រថយន្ត​ព្រូស​ ​ពេល​បត់​ជាន់​ហ្វ្រាំង​ច្រឡំ​ជាន់​ហ្គា​រ​ធ្លាក់​ចូល​ប្រឡាយ​ក្រឡា.ប់​ផ្ងា​រ​ជើង​ឡើង​លើ​ បណ្តាល​របួសស្រាល​២​នាក់​ឪពុក​និង​កូនប្រុស​​។ ហេតុការណ៍ខាងលើនេះបានកើតឡើង​នៅ​ល្ងាច​ថ្ងៃ​ទី​២០ ក​ក្ក​ដា ឆ្នាំ​២០២៥​នេះ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥៨​ ស្ថិត​ភូមិ​ទួល​ពង្រ…

ខេត្ត​បន្ទាយ​មាន​ជ័យ ​៖​ បុរសជាឪពុកម្នាក់បើកបរ​រថយន្ត​ព្រូស​ ​ពេល​បត់​ជាន់​ហ្វ្រាំង​ច្រឡំ​ជាន់​ហ្គា​រ​ធ្លាក់​ចូល​ប្រឡាយ​ក្រឡា.ប់​ផ្ងា​រ​ជើង​ឡើង​លើ​ បណ្តាល​របួសស្រាល​២​នាក់​ឪពុក​និង​កូនប្រុស​​។

ហេតុការណ៍ខាងលើនេះបានកើតឡើង​នៅ​ល្ងាច​ថ្ងៃ​ទី​២០ ក​ក្ក​ដា ឆ្នាំ​២០២៥​នេះ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥៨​ ស្ថិត​ភូមិ​ទួល​ពង្រ សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត​ ខេត្តបន្ទាយមានជ័យ ។

អ្នកបើកបរ​រថយន្ត​​បានឱ្យដឹង​ថា ​​មុនពេលកើតហេតុ ​គាត់​បាន​បើកបរ​រថយន្ត​ម៉ាក​ព្រូស​ពណ៌​ស ​ពាក់​ផ្លា​កលេខ ​ភ្នំពេញ​ 2BH-4912​ ដែល​មានកូន​ប្រុសម្នាក់ជាអ្នក​​រួម​ដំណើរ បានធ្វើដំណើរ​​តាម​ផ្លូវជាតិ​លេខ​៥៨​ ក្នុង​ទិស​ដៅ​ពី​រង្វង់​មូល​ទៅ​ជើង​ លុះនៅ​ពេល​បត់​ចូល​ផ្លូវ​បេតុង​ឆ្វេង​ដៃ​បម្រុង​ជាន់​ហ្វ្រាំង​ តែ​ច្រឡំ​ជាន់​ហ្គា​ ក៏ធ្លាក់​ចូល​ប្រឡាយ​ក្រឡាប់​ផ្ងារជើង​ឡើង​លើ​ហើយ​នាំ​កូន​វារ​ចេញពី​រថយន្ត​ និងរង​របួសស្រាល​។

អ្នកបើកបរ​បាន​បញ្ជាក់​ថា ​គាត់​ធ្លាប់​បើកបរ​រថយន្ត​ដែរ តែ​ខាន​បើកបរ​រយៈពេល​យូរហើយ​ពេល​ទិញ​រថយន្ត​ព្រូស​បាន​រៀន​បើកបរ​ដោយ​ខ្លួនឯង​គ្មាន​គ្រូរ​បង្រៀនទេ ​ទើប​បើកបរ​បណ្តាលឱ្យជួប​គ្រោះថ្នាក់​ចរា​ចរណ៍​​របួសស្រាល​ ។ នៅពេលក្រោយ​គ្រោះថ្នាក់​ ដែលបង្កដោយ​ខ្លួនឯង​ មិន​បណ្តាលឱ្យ​​ប៉ះពាល់​ដល់​អ្នក​ដ៍ទៃ​និង​ខូចខាត​ទ្រព្យ​រដ្ឋ ទើប​ទំនាក់ទំនង​រថយន្ត​សន្ទូច​យក​ទៅ​ជួសជុល​​ដោយខ្លួនឯង ។

​ជុំវិញករណីខាងលើ សូមបងបងដែលមុននឹង​បើកបររថយន្ត ​ត្រូវ​រៀន​​បើកបរ​ឱ្យស្ទាត់ និង​មាន​ប័ណ្ណបើកបរត្រឹមត្រូវ ​ទើប​មិន​បង្ក​គ្រោះ​ដល់​អ្នក​ដទៃ​ ​ឬខ្លួនឯង និង​មិន​បង្កការខូចខាត​ដល់​ទ្រព្យសម្បត្តិ​រដ្ឋ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ