ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្អែក​តាម​សន្ទុះ​នៃ​កំណើន​ការ​នាំ​ចេញ​ផលិតផល​កសិកម្ម​កម្ពុជា នៅ​ឆមាស​ទី​១ ដើមឆ្នាំ​ដែល​សម្រេច​បាន​កំណើន​ប្រមាណ​ជា​២៧​ភាគរយ ក្នុង​ឆ្នាំ​២០២៥​នេះ អ្នកវិភាគ​បាន​ព្យាករណ៍​ថា កម្ពុជា​អាច​ឈាន​ទៅ​នាំ​ចេញ​ផលិតផល​កសិកម្ម មាន​តម្លៃលើស​ពី​៥​ពាន់​លាន​ដុល្លារ ។ យោង​តាម​ស្ថិតិ​នៃ​ការ​នាំ​ចេញ​ដែល​បាន​ប្រកាស ដោយ​ក្រសួងកសិកម្ម…

ផ្អែក​តាម​សន្ទុះ​នៃ​កំណើន​ការ​នាំ​ចេញ​ផលិតផល​កសិកម្ម​កម្ពុជា នៅ​ឆមាស​ទី​១ ដើមឆ្នាំ​ដែល​សម្រេច​បាន​កំណើន​ប្រមាណ​ជា​២៧​ភាគរយ ក្នុង​ឆ្នាំ​២០២៥​នេះ អ្នកវិភាគ​បាន​ព្យាករណ៍​ថា កម្ពុជា​អាច​ឈាន​ទៅ​នាំ​ចេញ​ផលិតផល​កសិកម្ម មាន​តម្លៃលើស​ពី​៥​ពាន់​លាន​ដុល្លារ ។

រូបភាពតំណាងដោយ AI

យោង​តាម​ស្ថិតិ​នៃ​ការ​នាំ​ចេញ​ដែល​បាន​ប្រកាស ដោយ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ប្រទេស​កម្ពុជា បាន​នាំ​ចេញ​កសិផល​ចំនួន​៧,៨៣​លាន​តោន នៅ​ក្នុង​ឆមាស​ទី​មួយ ពោល គឺ​មាន​កំណើន​កើនឡើង​ជាង​២៧ ភាគរយ ។

របាយការណ៍​នោះ​បាន​អះអាង​ថា ជាមួយនឹង​ការ​នាំ​ចេញ​ផលិតផល​កសិកម្ម នៅ​ក្នុង​បរិមាណ​នេះ កម្ពុជា​អាច​សម្រេច​បាន​ប្រាក់​ចំណូល​សរុប​ចំនួន ២,៨៧ ពាន់​លាន​ដុល្លារ ។ មុខទំនិញ​កសិកម្ម​សំខាន់​ៗ​ដែល​កម្ពុជា​អាច​នាំ​ចេញ​នៅ​ក្នុងអំឡុងពេល​នោះ រួម​មាន អង្ករ កៅស៊ូ ដំឡូង​មី ស្វាយ ចេក​លឿង ម្រេច គ្រាប់ស្វាយចន្ទី មៀន​ប៉ៃលិន ពោត និង​ដូងប្រេង ជាដើម ។

រូបភាពតំណាងដោយ AI

ផ្អែក​តាម​ស​ន្ទ​ស្សន៍​នៃ​កំណើន​ដែល​កម្ពុជា​អាច​សម្រេច​បាន​នៅ​ក្នុង​ឆមាស​ទី​១​នេះ អ្នកវិភាគ​បាន​ព្យាករណ៍​ថា នៅ​ពេញ​មួយ​ឆ្នាំ​២០២៥ កម្ពុជា​អាច​នឹង​សម្រេច​បានការ​នាំ​ចេញ​សរុប​មាន​តម្លៃលើស​ពី​៥​ពាន់​លាន​ដុល្លារ ។ អ្នកវិភាគ​រូប​នោះ​បាន​ឲ្យ​ដឹង​ថា ប្រភព​នៃ​កំណើន​ទាំងនេះ អាច​មួយ​ចំណែក​បាន​មក​ពី​ការ​នាំ​ចេញ​ផលិតផល​ថ្មី​មួយ គឺ​ទុរេន ដោយ​កាលពី​ស​ប្តា​ហ៍​មុន​កម្ពុជា​អាច​បើក​ទីផ្សារ​ទុរេន​នាំ​ចេញ​បាន​១៧​លាន​តោន ។

រូបភាពតំណាងដោយ AI

កាលពី​ឆ្នាំ​២០២៤ កន្លង​ទៅ​កម្ពុជា អាច​សម្រេច​បានការ​នាំ​ចេញ​មាន​ទំហំ​សរុប​១១,៦ លាន​តោន ជាមួយនឹង​តម្លៃ​សរុប​ប្រមាណ​ជា ៤,៧៩ ពាន់​លាន​ដុល្លារ ។ ផ្អែក​តាម​ស្ថិតិ​នេះ​អ្នក​ដែល​បាន​តាមដាន​ស្ថានភាព​នៃ​ការ​នាំ​ចេញ​ផលិតផល​កសិកម្ម​កម្ពុជា​បាន​ឲ្យ​ដឹង​ថា នៅ​សល់​រយៈពេល​ដល់​ទៅ​៥​ខែ​ទៀត​បរិមាណ​នៃ​ការ​នាំ​ចេញ​នៅ​ក្នុង​ឆ្នាំ​២០២៥​ពេញ​មួយ​ឆ្នាំ គឺ​អាច​លើស​បរិមាណ​នៃ​ការ​នាំ​ចេញ​នៅ​ក្នុង​ឆ្នាំ​២០២៤ ហើយ ។

រូបភាពតំណាងដោយ AI

ប្រភព​ដដែល​បាន​បន្ត​ថា ការ​នាំ​ចេញ​កសិផល​ទៅ​ថៃ​អាច​នឹង​ស្រុត​ចុះ ប៉ុន្តែ​ទំនងជា​មិន​ប៉ះពាល់​ធ្ងន់ធ្ងរ​ទេ ហើយ​កម្ពុជា​អាច​រក​ចំណែក​បំពេញ​ការ​នាំ​ចេញ​បាន ជា​ពិសេស គឺ​ការ​នាំ​ចេញ​ទៅ​ចិន និង​វៀតណាម ។

មក​ដល់​ពេល​នេះ កសិកម្ម គឺជា​សសរស្តម្ភ​មួយ​ក្នុង​ចំណោម​សសរស្តម្ភ​ទាំង​បួន ដែល​ជួយ​ទ្រទ្រង់​ដល់​កំណើនសេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា បន្ថែម​លើ​ការ​នាំ​ចេញ​សម្លៀក​បំពាក់ ស្បែកជើង និង​ការ​នាំ​ចេញ​ទំនិញ​ធ្វើ​ដំណើរ ទេសចរណ៍ និង​សំណង់ និង​អចលនទ្រព្យ ៕

រូបភាពតំណាងដោយ AI
រូបភាពតំណាងដោយ AI

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ