ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រសិនបើ​កម្ពុជា​អាច​បន្ត​ទាក់ទាញ​គម្រោង​វិនិយោគ​លើ​វិស័យ​កសិកម្ម​ធំ​ៗ​បន្ត​មក​ក្នុង​ប្រទេស​មិន​ថា ទីកន្លែង​ណា​នោះ​ទេ ដឹង​ថា វិស័យ​កសិកម្ម​កម្ពុជា កាន់តែ​រីក​ចម្រើន​ខ្លាំង ហើយ​បន្ត​ដើរតួ​នាទី​ជា​ច​លករ​កាន់តែ​ធំ​សម្រាប់​ទ្រទ្រង់​កំណើនសេដ្ឋកិច្ច ។ នៅ​ខែកក្កដា ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បាន​ឲ្យ​ដឹង​ថា កម្ពុជា​បាន​ទាក់ទាញ​គម្រោង​វិនិយោគ​លើ​កសិកម្ម​ដ៏​ធំ​មួយ​ដែល​មាន​តម្លៃ​ដល់​ទៅ…

ប្រសិនបើ​កម្ពុជា​អាច​បន្ត​ទាក់ទាញ​គម្រោង​វិនិយោគ​លើ​វិស័យ​កសិកម្ម​ធំ​ៗ​បន្ត​មក​ក្នុង​ប្រទេស​មិន​ថា ទីកន្លែង​ណា​នោះ​ទេ ដឹង​ថា វិស័យ​កសិកម្ម​កម្ពុជា កាន់តែ​រីក​ចម្រើន​ខ្លាំង ហើយ​បន្ត​ដើរតួ​នាទី​ជា​ច​លករ​កាន់តែ​ធំ​សម្រាប់​ទ្រទ្រង់​កំណើនសេដ្ឋកិច្ច ។

រូបតំណាងដោយ AI

នៅ​ខែកក្កដា ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បាន​ឲ្យ​ដឹង​ថា កម្ពុជា​បាន​ទាក់ទាញ​គម្រោង​វិនិយោគ​លើ​កសិកម្ម​ដ៏​ធំ​មួយ​ដែល​មាន​តម្លៃ​ដល់​ទៅ ២២៦​លាន​ដុល្លារ ។ គម្រោង​នេះ ត្រូវ​បាន​គេ​ដឹង​ថា គឺជា​គម្រោង​ពង្រីក​ផលិតកម្ម​កសិដ្ឋាន​ដាំ​ដំណាំ​ហូប​ផ្លែ និង​រោងចក្រ​កៃ​ច្នៃ ។ គម្រោង​ទាំងនេះ គឺ​មាន​ទីតាំង​ស្ថិត​នៅ​ស្រុក​លំ​ផាត់ ខេត្ត​រតន​គី​រី ហើយ​គេ​រំពឹង​ថា នឹង​អាច​បង្កើត​ការងារ​ធ្វើ​បាន​រហូត​ដល់​ទៅ​៨.៥៥០ កន្លែង​ឯណោះ ។

ពាក់ព័ន្ធ​នឹង​ដំណើរការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​នេះ មន្ត្រី​នៅ​ក្រុមប្រឹក្សា​អភិវឌ្ឍ​កម្ពុ​ជាមួយ​រូប បាន​លើក​ឡើង​ដោយ​មិន​បញ្ចេញ​អត្តសញ្ញាណ​ថា វិនិយោគិន​ទាំង​បរទេស និង​នៅ​ក្នុងស្រុក គឺ​កំពុង​មាន​ទំនោរ​បង្ហូរ​ទុន​វិនិយោគ​មក​ក្នុង​វិស័យ​កសិកម្ម​គួរសម ។

លោក​បាន​បញ្ជាក់​ថា «​ទោះបីជា​ទំហំ​វិនិយោគ​វា​មិន​ច្រើន​ដល់​ឧស្សាហកម្ម​ក៏​ដោយ ប៉ុន្តែ​ជា​ទូទៅ​វិស័យ​កសិកម្ម​៧​ខែ​កន្លង​មកនេះ បាន​ទាក់ទាញ​វិនិយោគ​សរុប​៣៥៦​លាន​ដុល្លារ​ដែរ » ។
លោក​បាន​បន្ត​ទៀត​ថា ប្រសិនបើ​វិនិយោគិន​បន្ត​បង្ហូរ​សាច់ប្រាក់​របស់​គេ​ចូល​ទៅ​ក្នុង​វិស័យ​កសិកម្ម ជា​ពិសេស គឺ​កសិដ្ឋាន និង​កែ​ច្នៃ​ដូច​ជា នៅ​ខេត្ត​រតនៈគីរី​នោះ​វិស័យ​កសិកម្ម​កម្ពុជា​នឹង​កាន់តែ​ប្រសើរ​ហើយនឹង​ឈាន​ទៅ​រក​ភាព​រីក​ចម្រើន​នៅ​ពេល​អនាគត ។ លោក​បាន​បន្ត​ថា នៅ​ពេល​ដែល​មានការ​កែ​ច្នៃ​កម្ពុជា​អាច​រំដោះ​បាន​នូវ​ការ​ហូរ​ចេញ​ផលិតផល​មិន​ទាន់​សម្រេច​ចេញពី​ប្រទេស​ដូច​ជា បច្ចុប្បន្ន ហើយ​បញ្ចេញ​តែ​ផលិតផល​សម្រេច ។

នៅ​ក្នុង​រយៈពេល​៧​ខែ​កន្លង​មកនេះ ក្រៅពី​វិស័យ​កសិកម្ម កម្ពុជា​បាន​ទាក់ទាញ​គម្រោង​វិនិយោគ​លើ​វិស័យ​ឧស្សាហកម្ម​ដែល​មាន​តម្លៃ ៤,៧ ពាន់​លាន​ដុល្លារ​, វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ គឺ​រង្វង់​ប្រមាណ​ជា​១,៥ ពាន់​លាន​ដុល្លារ ក្រៅពី​នោះ គឺ​ទេសចរណ៍​ដែល​មាន​តម្លៃ​ប្រមាណ​ជា ១៦៧ លាន​ដុល្លារ ។

ប្រសិនបើ រដ្ឋាភិបាល និង​ឯកជន​បន្ត​គាំទ្រ និង​ទាក់ទាញ​វិនិយោគ​ប្រកបដោយ​យុទ្ធសាស្ត្រ ក៏​ដូច​ជា​ការ​ពង្រឹង​សេវា​សាធារណៈ និង​សមត្ថភាព​ប្រើប្រាស់​បច្ចេកវិទ្យា ជា​ពិសេស គឺ​វិស័យ​កសិកម្ម​តាម​បែប​ទំនើប ពោល គឺជា​កសិកម្ម​បម្រើ​ឲ្យ​ឧស្សាហកម្ម និង​ការ​កែ​ច្នៃ​កម្ពុជា​នឹង​បន្ត​ពូន​ជ្រុំ​កសិកម្ម​ដែល​ជា​មូលដ្ឋាន​សេដ្ឋកិច្ច​ជា​ប្រពៃណី​របស់​ខ្លួន​ឲ្យ​ក្លាយទៅជា​មូលដ្ឋាន​នៃ​ការ​រំដោះខ្លួន​ឈាន​ទៅ​វិស័យ​ឧ​ស្សហកម្ម​កែ​ច្នៃ ដែល​គេ​ហៅ​ថា កសិឧស្សាហកម្ម​បាន ។

ទៅ​ថ្ងៃ​មុខ ប្រសិនបើ​កម្ពុជា​អាច​ប្រែក្លាយ​កសិកម្ម​ឲ្យ​ទៅ​ជា​កសិឧស្សាហកម្ម​បាន​កាន់តែ​ច្រើន​នោះ វិស័យ​នេះ​អាច​ក្លាយជា​ច​លករ​មួយ​សំខាន់​បំផុត ដើម្បី​រុញ​ប្រជាពលរដ្ឋ​កម្ពុជា​ឲ្យ​ឈាន​ដល់​គោលដៅ​មាន​ប្រាក់​ចំណូល​ខ្ពស់​ដូចដែល​កម្ពុជា​ចង់បាន​នៅ​ក្នុង​ឆ្នាំ​២០៥០​។

កសិកម្ម​មិន​គួរ​នៅ​តែ​ជា​កសិកម្ម ដើម្បី​ចិញ្ចឹម​ពលរដ្ឋ​នៅ​ក្នុងស្រុក​ទេ ហើយ​ក៏​មិនមែន​ជា​កសិកម្ម​ដើម្បី​នាំ​ចេញ​វត្ថុធាតុដើម​ទៅ​ក្រៅប្រទេស​ដែរ ។ ប៉ុន្តែ​គួរតែ​ជា​កសិកម្ម​ដែល​ប្រមូល​យក​ផល​កសិកម្ម​ទៅ​ផលិត ឬ​កែ​ច្នៃ​ឲ្យ​ចេញ​ជា​ផលិតផល​សម្រេច​ដើម្បី​នាំ​ចេញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ