ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវជន​ម្នាក់​ពាក់​ឯកសណ្ឋាន​យោធា សម្ដែង និង​រាំ​បង្ហោះ​​​​​ក្នុង TikTok ធ្វើ​ឱ្យ​ប៉ះពាល់​កិត្តិយស សេចក្តី​ថ្លៃថ្នូរកងទ័ព ត្រូវ​សមត្ថកិច្ចអប់រំណែនាំ

1 នាទី មុន
  • សៀមរាប

ខេត្ត​សៀម​រា​ ៖ យុវជន​ម្នាក់​បាន​ថត​វី​ដេ​អូ​ពាក់​ឯកសណ្ឋាន​អាវ​ប៉ា​រ៉ា (​យោធា​) សម្ដែង និង​រាំ បង្ហោះ​ក្នុង​បណ្តាញ​សង្គម​តិកតុក (TikTok) ចំនួន​ពីរ​ឃ្លី​ប ដោយ​បាន​សរសេរ​ខ្លឹមសារ…

ខេត្ត​សៀម​រា​ ៖ យុវជន​ម្នាក់​បាន​ថត​វី​ដេ​អូ​ពាក់​ឯកសណ្ឋាន​អាវ​ប៉ា​រ៉ា (​យោធា​) សម្ដែង និង​រាំ បង្ហោះ​ក្នុង​បណ្តាញ​សង្គម​តិកតុក (TikTok) ចំនួន​ពីរ​ឃ្លី​ប ដោយ​បាន​សរសេរ​ខ្លឹមសារ “Make up ចូល​ជួរ​បិះ​មិន​ទាន់​ជីវិត​ជូន​ជាតិ​ធាតុ​ជូន​ម្តាយ រាង​កាយ​ជូន​បង​ៗ​ទាហាន​” លើ​គណនី​តិកតុក (TikTok) របស់​ខ្លួន ក្នុង​គោលបំណង​ទាក់ទាញ​ចំណាប់អារម្មណ៍​ឱ្យ​មាន​គេ​ចូល​មក​មើល​គណនី​តិកតុក​ហាង របស់​ខ្លួន​។

​សូម​បញ្ជាក់​ថា បន្ទាប់​ពី​បានឃើញ​វី​ដេ​អូ​ទាំងនោះ​រួច​មក នា​រសៀល ថ្ងៃ​ទី ១៩ ខែកក្កដា ឆ្នាំ​២០២៥ កម្លាំង​កង​រាជ អាវុធហត្ថ​ខេត្ត​សៀម រាប បាន​ចុះ​ធ្វើការ​ស្រាវជ្រាវ​រហូត​ស្វែងរក​ឃើញ និង​អញ្ជើញ យុវជន​ម្នាក់​នោះ ហៅ​មក​សួរនាំ នៅ​ទីបញ្ជាការ​កង​រាជ អាវុធហត្ថ​ខេត្ត ដើម្បី​ធ្វើការ​អប់រំ និង ណែនាំ ឱ្យ​លប់ និង​បញ្ឈប់​រាល់​ការ​បង្ហោះ​វី​ដេ​អូ ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​កិត្តិយស សេចក្តី​ថ្លៃថ្នូរ របស់​ក្រសួងការពារជាតិ និង កង​យោធពលខេមរភូមិន្ទ បន្ត​ទៀត ទើប​ឱ្យ​ត្រឡប់​ទៅ​លំនៅ​ដ្ឋា​ន​វិញ​។​

យុវជន​ដែល​បង្ហោះ​ថត​វី​ដេ​អូ​ពាក់​ឯកសណ្ឋាន​អាវ​ប៉ា​រ៉ា (​យោធា​)​សម្ដែង និង​រាំ​បង្ហោះ​ក្នុង​បណ្តាញ​សង្គម​តិកតុក (TikTok)​ចំនួន​ពីរ​ឃ្លី​ប នោះ មានឈ្មោះ ដេ ជី​វ័​ន្ត ភេទ ប្រុស អាយុ​២០ ឆ្នាំ មានមុខរ​បរជា​បុគ្គលិក​ផ្នែក​លក់ និង​ថត​ប្រ​ម៉ូត​ហាង នៅ​ម្តុំ មុខ​វត្ត​ដំណាក់ បច្ចុប្បន្ន​មាន​ទីលំនៅ​ក្នុងភូមិ​ត្រពាំង​សេះ សង្កាត់​គោក​ចក ក្រុង​សៀមរាប ខេត្តសៀមរាប ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត យក​មក​អប់រំ និង​ណែ នាំ ឱ្យ​លប់ និង បញ្ឈប់​រាល់​ការ​បង្ហោះ​វី​ដេ​អូ ដែល​ធ្វើ​ឱ្យ​ប៉ះ ពាល់​កិត្តិយស សេចក្តី​ថ្លៃថ្នូរ របស់​ក្រសួងការពារជាតិ និង​កង​យោធពលខេមរភូមិន្ទ បន្ត​ទៀត ទើប​ឱ្យ​ត្រឡប់​ទៅ​លំនៅ​ដ្ឋា​ន​វិញ​។

​បច្ចុប្បន្ន យុវជន​រូប​នេះ បាន​ទទួលស្គាល់​កំហុស ដែល​បាន​ប្រព្រឹត្ត​នា​ពេល​កន្លង​មក ដោយ​ខ្វះ​ការ​ពិចារណា ក្នុង​ការ​បង្ហោះ វី​ដេ​អូ​ខាងលើ និង​បាន​សន្យា​នៅ​មុខ​សមត្ថកិច្ច​ថា លប់​វី​ដេ​អូ​ទាំងនោះ​ចោល​វិញ ព្រមទាំង​បាន​ធ្វើការ​សុំ​ទោស​ជា​សាធារណៈ​ចំពោះ​បង​ៗ​កងទ័ព ទាំងអស់​ផង​ដែរ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ