ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយ​វិធានការ​តឹង​រឹង ជនជាតិ​ចិន​០៩​នាក់ ធ្លាយ​ពី​ខេត្តព្រះវិហារ ឃាត់ខ្លួន​បាន​ត្រឹម​ខេត្តស្ទឹងត្រែង

1 នាទី មុន

ខេត្តស្ទឹងត្រែង ៖ ជនជាតិ​ចិន ចំនួន​៩​នាក់ ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ប្រចាំ​គោលដៅ ចំណុច​ផ្លូវបំបែក​ស្ពាន​មេគង្គ ឃាត់​ត្រួតពិនិត្យ​ខណៈ​ធ្វើ​ដំណើរ​តាម​រថយន្ត​មួយ​គ្រឿង ឆ្លងកាត់​ខេត្តស្ទឹងត្រែង កាលពី​ព្រឹក​ថ្ងៃ​ទី​១៨ ខែកក្កដា…

ខេត្តស្ទឹងត្រែង ៖ ជនជាតិ​ចិន ចំនួន​៩​នាក់ ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ប្រចាំ​គោលដៅ ចំណុច​ផ្លូវបំបែក​ស្ពាន​មេគង្គ ឃាត់​ត្រួតពិនិត្យ​ខណៈ​ធ្វើ​ដំណើរ​តាម​រថយន្ត​មួយ​គ្រឿង ឆ្លងកាត់​ខេត្តស្ទឹងត្រែង កាលពី​ព្រឹក​ថ្ងៃ​ទី​១៨ ខែកក្កដា ឆ្នាំ​២០២៥ ដោយ​បាន​ដកហូត​ទូរ​សព្ទ​ដៃ ចំនួន​១០​គ្រឿង និង​សម្ភារៈ​មួយ​ចំនួន​ទៀត ។

ប្រភព​ព័ត៌មាន​ឲ្យ​ដឹង​ថា រថយន្ត​ដឹក​ជនជាតិ​ចិន​ខាងលើ ត្រូវ​គេ​រាយការណ៍​ថា បាន​ចេញដំណើរ​ពី​ចំណុច​ទឹកធ្លាក់​ព្រះ​និម្មិត ស្ថិត​ក្នុងភូមិ​កំពង់​សាមី ឃុំ​កំពុង​ស្រឡៅ​២ ស្រុក​ឆែប ខេត្តព្រះវិហារ ដើម្បី​ឆ្ពោះទៅ​កាន់​ខេត្ត​ព្រះ​សីហ​នុ ដោយ​ត្រូវ​ឆ្លងកាត់​ខេត្តស្ទឹងត្រែង តែ​មក​ដល់​ចំណុច​គោលដៅ​ត្រួតពិនិត្យ របស់​កងរាជអាវុធហត្ថ​ប្រចាំការ​ក្បែ​ស្ពាន​មេគង្គ ស្ថិត​នៅ​ក្នុងភូមិ​បា​ចុង សង្កាត់​ព្រះបាទ ក្រុង​ស្ទឹង​ត្រែង ក៏​ត្រូវ​បាន​ឃាត់​ត្រួតពិនិត្យ​តែ​ម្តង ។

ប្រភព​ព័ត៌មាន​បន្ត​ថា ដោយ​ផ្អែក​តាម​ស្រាវជ្រាវ​របស់​សមត្ថកិច្ច បាន​ដាក់​ការ​សង្ស័យ​ថា ក្រុម​ជនជាតិ​ចិន​នេះ មានការ​ពាក់ព័ន្ធ​នឹង​ការ​លប​លួច​ធ្វើ​សកម្មភាព​ឆបោក​តាម​អន​ឡាញ ដោយ​ពួក​គេ​មាន​គោល​នៅ​ចំណុច​ទឹកធ្លាក់​ព្រះ​និម្មិត ជា​តំបន់​កាស៊ីណូ ។

ក្រោយ​ការ​ឃាត់​រថយន្ត​ដឹក​ជនជាតិ​ចិន​នោះ កម្លាំង​កងរាជអាវុធហត្ថ បាន​ដកហូត​ទូរ​សព្ទ​ដៃ ចំនួន​១០​គ្រឿង រួម​និង​សម្ភារៈ​មួយ​ចំនួន​ធំ ផង​ដែរ ។

បច្ចុប្បន្ន ជនជាតិ​ចិន​ដែល​ត្រូវ​បាន​ឃាត់ខ្លួន និង​វត្ថុ​តាង​ទាំងអស់​ត្រូវ​បាន​ប្រគល់​ជូន​ប៉ូលិស​អន្តោប្រវេសន៍ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង បន្ត​អនុវត្ត​នីតិវិធី​ច្បាប់​ជា​ធរមាន ។

សមត្ថកិច្ច នឹង​ចាត់វិធានការ​តាម​ផ្លូវច្បាប់​ឱ្យ​តឹង​រឹង​បំផុត​ចំពោះ​មេខ្លោង​ទាំងឡាយ ដែល​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ