ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋាភិបាលចិន​​ផ្តល់​ជំនួយ​ជិត​៣លាន​ដុល្លារ​សម្រាប់​​ជួយ​ដល់​ជន​ភៀស​សឹកនៅ​តាមព្រំ​ដែន

1 ម៉ោង មុន

ប៉េ​កាំ​ង ៖ រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន បាន​ប្រកាស​ផ្តល់​ជំនួយ​ជាង​២០​លាន​យ័ន គឺ​ជិត​៣​លាន​ដុល្លារ​អា​មេ​រិ​ក ជួយ​ដល់​ជនភៀសសឹក​នៅ​ប្រទេស​កម្ពុជា ដែល​រង​គ្រោះ​ដោយសារ​ការ​ឈ្លានពាន​របស់​កងទ័ព​ថៃ ។ ការ​ផ្តល់​ជំនួយ​នេះ ធ្វើ​ឡើង​ក្នុង​ជំនួប​រវាងនាយក​រដ្ឋមន្ត្រី​កម្ពុជា…

ប៉េ​កាំ​ង ៖ រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន បាន​ប្រកាស​ផ្តល់​ជំនួយ​ជាង​២០​លាន​យ័ន គឺ​ជិត​៣​លាន​ដុល្លារ​អា​មេ​រិ​ក ជួយ​ដល់​ជនភៀសសឹក​នៅ​ប្រទេស​កម្ពុជា ដែល​រង​គ្រោះ​ដោយសារ​ការ​ឈ្លានពាន​របស់​កងទ័ព​ថៃ ។

ការ​ផ្តល់​ជំនួយ​នេះ ធ្វើ​ឡើង​ក្នុង​ជំនួប​រវាងនាយក​រដ្ឋមន្ត្រី​កម្ពុជា សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត និង​ប្រធានាធិបតី​ចិន ឯកឧត្តម ស៊ីជី​ង​ពីង នៅ​ក្រៅ​កិច្ចប្រជុំ​កំពូល​អង្គការ​សហ​ប្រ​តិប​ត្តិ​ការ​សៀង​ហៃ​បូក​(SCO) ក្នុង​ទីក្រុង​ធាន​ជី​ង សាធារណរដ្ឋ​ប្រជាមានិត​ចិន ពី​ថ្ងៃ​ទី​៣០ ខែសីហា ដល់​ថ្ងៃ​ទី​១ ខែកញ្ញា ឆ្នាំ​២០២៥ ។

ក្នុង​ជំនួប​ពិភាក្សា​ទ្វេភាគី​ជាមួយ​សម្តេច​ធិ​បតីហ៊ុន ម៉ា​ណែ​ត ឯកឧត្តម ស៊ី ជី​ង​ពីង បាន​បញ្ជាក់ពី​ការ​ផ្តល់​ជំនួយ​មនុស្សធម៌​ក្នុង​ទឹកប្រាក់​ជាង​២០លាន​យ័ន គឺ​ជិត​៣​លាន​ដុល្លារ​អា​មេ​រិ​ក ដល់​ជនភៀសសឹក​នៅ​ប្រទេស​កម្ពុជា ក្នុង​ជម្លោះ​ប្រដាប់​អាវុធ​ជាមួយ​ទាហាន​ថៃ​កាលពី​ខែកក្កដាកន្លង​មកនេះ ។

ប្រាក់​ជំនួយ​នេះ នឹង​ប្រើ​ដើម្បី​ស្តារ​ឡើង​វិញ​នូវ​ការ​ខូចខាត និង​ការ​សម្រាលទុក្ខ​លំបាក​របស់​ប្រជាពលរដ្ឋ​ខ្មែរ​រស់នៅ​ជាប់​ព្រំដែន​កម្ពុជា​-​ថៃ​ដែល​រង​ផល​ប៉ះពាល់​ពី​សង្គ្រាម ។ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​លទ្ធផល​នៃ​កិច្ចប្រជុំ SCO របស់​ទីស្តីការគណៈរដ្ឋមន្ត្រី ដែល​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​២ ខែកញ្ញា ឆ្នាំ​២០២៥ ។ តាម​សេចក្តី​ប្រកាស​ព័ត៌មាន​នេះ ឯកឧត្តម​ប្រធានាធិបតី​ចិន​បាន​ប្រកាស​ជំហរ​ជា​ថ្មី​គាំទ្រ​បទ​ឈប់​បាញ់ និង​គាំទ្រ​តួនាទី​របស់​ម៉ា​ឡេ​ស៊ីក្នុង​ការ​បង្កើត​ក្រុម​អ្នក​សង្កេតការណ៍​អាស៊ាន​។ឯកឧត្តម ស៊ី ជី​ន​ពីង ក៏​ចង់​ឃើញ​ការ​បង្កើត​ក្រុម​អ្នក​សង្កេតការណ៍​អាស៊ាន​(AOT) ឲ្យ​បាន​កាន់តែ​ឆាប់​ផង​ដែរ ។

មិត្ត​ដែកថែប​របស់​កម្ពុជា ក៏​បាន​អះអាង​ពីការ​បន្ត​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​ជាមួយ​កម្ពុជា ក្នុង​នោះ​រួម​មានការ​រឹតចំណង​កិច្ច​សហ​ប្រ​តិប​ត្តិ​ការ​ត្បូង​ពេជ្រ ច្រករបៀង​មច្ឆា​-​អង្គរ និង​ចក្រ​របៀង​ឧស្សាហកម្ម​-​បច្ចេកវិទ្យា ។ ជា​ការ​ឆ្លើយ​តប ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជាសម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​ប្រកាស​គាំទ្រ​គំនិត​ផ្តួចផ្តើម​របស់​ចិន​ក្នុង​កិច្ចប្រជុំ​កំពូលអង្គការ​សហប្រតិបត្តិការ​សៀង​ហៃ​បូក ក្រោម«​ស្មារតី​សៀង​ហៃ​»​ថា ជា​ការ​លើក​ស្ទួយ​សណ្តាប់ធ្នាប់​សាកល ពោល​គឺ​ការ​រក្សា​ចំណង​កិច្ច​សហប្រតិបត្តិការ អធិបតេយ្យភាព បូរណភាព​ទឹកដី ផ្តល់​តម្លៃ​ភាព​ចម្រុះ និង​ការ​មិន​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​ប្រទេស​ដទៃ ។

សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត អះអាង​ទៀត​ថា កម្ពុជា​នឹង​ចូលរួម​ឥត​ងាករេ​ចំពោះ​កិច្ចការ​ការពារ​សន្តិសុខ​ក្នុង​តំបន់ ពិសេស​ការ​បន្ត​រឹតចំណង​ទាក់ទង​រវាង​ប្រទេស​ទាំង​២ ឲ្យ​កាន់តែ​រឹង​មាំ​ថែម​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ