ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អំណោយ​​តាម​រយៈ​ការ​​ប្រគំ​តន្ត្រី​​មនុស្ស​ធម៌​អន្តរ​ជាតិ​​ផ្តល់​ដល់​កុមារ​កំព្រា​​ និង​ជន​ជរា

12 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​កាល​ពី​ល្ងាច​ថ្ងៃទី​១០ កក្កដា ឆ្នាំ​២០១១​ តំណាង​ក្រុម​ហ៊ុន​​មាស​សត្យា​​គ្រុប និង​តំណាង​សិល្ប​ករ សិល្ប​ការិនី​ រួម​មាន​លោក​​សាម៉ន ​បណ្ឌិត លោក​រចនា ដួង លោក​សាយ សៀ​រ៉ា កញ្ញា​គង់ ចាន់​ស្រី​មុំ កញ្ញា​សុវណ្ណ លីន​ដា និង​ក្រុម​សិល្ប​ករ​ សិល្ប​ការិនី​​ជា​ច្រើន​រូប​បាន​នាំ​យក​អំណោយ​ជា​​​គ្រឿង​ឧប​ភោគ​បរិ​ភោគ​​​ ​

រាជធានីភ្នំពេញ ៖ ​កាល​ពី​ល្ងាច​ថ្ងៃទី​១០ កក្កដា ឆ្នាំ​២០១១​ តំណាង​ក្រុម​ហ៊ុន​​មាស​សត្យា​​គ្រុប និង​តំណាង​សិល្ប​ករ សិល្ប​ការិនី​ រួម​មាន​លោក​​សាម៉ន ​បណ្ឌិត លោក​រចនា ដួង លោក​សាយ សៀ​រ៉ា កញ្ញា​គង់ ចាន់​ស្រី​មុំ កញ្ញា​សុវណ្ណ លីន​ដា និង​ក្រុម​សិល្ប​ករ​ សិល្ប​ការិនី​​ជា​ច្រើន​រូប​បាន​នាំ​យក​អំណោយ​ជា​​​គ្រឿង​ឧប​ភោគ​បរិ​ភោគ​​​​ទៅ​​ចែក​ជូន​កុមា​រ​កំព្រា​ និង​ជន​ជរា​ក្រីក្រ​ដែល​រស់​នៅ​ក្រោម​សមា​គម​សិល្បៈ​ច​ម្រុះ​​ជ័យ​ប្រាជ្ញ​កុមារ​។ អំណោយ​​ទាំង​នោះ​រួម​​មាន​អង្ករ​២៥០​គីឡូ​ក្រាម ​មី​១០​កេស អំបិល​​១០​គីឡូ​ក្រាម ​ខ្ទឹម​ស​១០​គីឡូ​ក្រាម ​ទឹក​ត្រី​៥​យួរ ទឹក​ស៊ីអ៊ីវ​​៥​យួរ ចាន​១០ ស្ករ​ស​១០​គីឡូក្រាម ស្ករ​គ្រាប់​៤​កញ្ចប់​ធំ ប្រេង​ឆា​២០​លីត្រ ទឹក​ដោះ​គោ​​២០​កំប៉ុង និង​​ត្រី​ខ​ ប្រេង​ខ្យល់ ប្រេង​​ក្រឡា​ រួម​ទាំង​គ្រឿង​ឧប​ភោគ​បរិភោគ​​មួយ​ចំនួន​ទៀត​សរុប​ជាទឹក​ប្រាក់​ចំន​ួន​៥០០​ដុល្លារ​សហ​រដ្ឋអាមេ​រិក ។

នៅ​ក្នុង​ពិធីចែក​អំណោយ​​នោះ​ដែរ លោកគង់ វុទ្ធី ​ហៅ​នាយ​ក្វាន់​ទុង ប្រធាន​សមា​គម​បាន​ឱ្យដឹងថា ​សមា​គម​របស់​លោក​បាន​បើក​ទ្វារ​ទទួល​យក​កុមារ​កំព្រា និង​​ចាស់​ជរា​ក្រីក្រ​គ្មាន​ទី​ពឹង​ពុំ​នាក់​ចាប់​ពី​ឆ្នាំ​២០០២ រហូត​មក​ដល់​សព្វថ្ងៃ​មាន​កុមារ​ជា​ច្រើន​បាន​សិក្សា​រៀន​​សូត្រ​ចំណេះ​ទូទៅ​និង​សិល្បៈ។ ពេល​​ពួក​​គេ​​រៀន​ចេះ​ហើយ​យក​ចំណេះ​នេះ​ទៅ​ចាប់​អាជីព​​​ជា​អ្នក​​សិល្បៈ និង​​ចាប​់​អាជីព​ការ​ងារ​ផ្សេង​ៗទៀត។​ ដោយ​ឡែក​បច្ចុ​ប្បន្ន​សមា​គម​ទទួល​​បន្ទុក​ចិញ្ចឹម​ក្មេង​កំព្រា និង​​ចាស់​ជរា​សរុប​ចំនួន​៣៥​នាក់ ​ក្នុង​នោះ​កុមារ​អាយុ​ចាប់​ពី​១០​​ខែ​រហូត​ដល់​១២​ឆ្នាំ មាន​១២​នាក់ កុមារ​​អាយុ​១៣ឆ្នាំ​ដល់​១៨​ឆ្នាំ មាន​៨​នាក់ ​យុវ​ជន​អាយុ​២០​ឆ្នាំ​ចំនួន​៥​នាក់ ​និង​ចាស់​ជរា​៥​នាក់​ដែល​សុទ្ធ​តែ​កុមារ​កំព្រា​​ចាស់​ជរា​ក្រីក្រ​​គ្មាន​ទីពឹង ។

លោក​ប្រធាន​ក្លឹប​​បាន​បន្ត​ថា ​កុមារ​ទាំង​អស់​​ត្រូវ​បាន​សិក្សា​រៀន​សូត្រ​ចំណេះ​ទូទៅ​គ្រប់​ៗ​គ្នា​ក្រៅពី​នេះ​សមា​គម​ក៏​អញ្ជើញ​គ្រូ ​ភាសា​អង់​គ្លេស​ និង​ភាសា​ចិន​មក​បង្រៀន​​ពួក​គេ​​នៅ​ក្នុង​សមា​គម​​ផង​ដែរ ។ ​​ជាង​នេះ​ទៅទៀត​ក្រៅពី​សិក្សា​ចំណេះ​ទូទៅ និង​ភាសា​បរទេស​​សមា​គម​​ក៏​បាន​ខិត​ខំ​ប្រឹង​ប្រែង​​​បង្ហាត់​បង្រៀន​​ផ្នែក​សិល្បៈ​​តាម​របៀប​សម្តែង​​ និង​ច្រៀង​ដល់​ពួកគេ​ផង​ដែរ។

ក្នុង​ពិធី​ចែក​​អំណោយ​​នោះ​ដែរ ក្រុម​ការ​ងារ​តំណាង​​ក្រុម​ហ៊ុន​​ និង​តំណាង​សិល្ប​ករ សិល្ប​ការិនី​បាន​ឱ្យដឹងថា អំណោយ​​បន្តិច​បន្តួច​​នេះ​បាន​មក​ពី​ក្រុម​សិល្ប​ករ​ សិល្ប​ការិនី​សម្តេង​ច្រៀង​ក្នុង​​ការ​ប្រគំ​តន្ត្រី​​មនុស្ស​ធម៌​អន្តរជាតិ ​កាល​ពី​ថ្ងៃទី​១៨ មិថុនា ដល់​​ថ្ងៃទី​២៣ មិថុនា ​ឆ្នាំ​២០១១ នៅ​មជ្ឈ​មណ្ឌល​​ផ្សារ​ឈូក​មាស​កន្លង​ទៅ ដែល​​​សប្បុរស​ជន​នានា​បានផ្តល់​​ឱ្យ​ដើម្បី​ចែក​រំលែក​​ដល់​ប្រជា​ជន​ខ្មែរ​ដែល​​ជួប​ប្រទះ​ការ​ខ្វះ​ខាត​​​​ ជួប​ប្រទះ​គ្រោះធម្មជាតិ​ផ្សេង​ៗ ​នេះ​ជា​ទឹក​ចិត្ត​របស់​ជាតិ​ខ្មែរ​​ដែល​សាមគ្គីគ្នា ៕