ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្លឹកគ្រៃ​ជួយ​បន្សាប​ជាតិពុ.ល​ក្នុង​តម្រងនោម កុំ​មើល​រំលង​!

3 ម៉ោង មុន

ស្លឹកគ្រៃ មាន​អត្ថប្រយោជន៍​ចំពោះ​សុខភាព​ដោយសារ​វា​មាន​ផ្ទុក​សារធាតុ​សំខាន់​ៗ​ជា​ច្រើន​យ៉ាង​។ ស្លឹកគ្រៃ​មាន​លក្ខណៈសម្បត្តិ​បញ្ចុះ​ទឹកនោម ដែល​ជួយ​ជំរុញ​ការ​នោម និង​ជួយ​បន្សាប​ជាតិពុល​ចេញពី​រាង​កាយ​តាម​រយៈ​ទឹកនោម​។ នេះ​ក៏​ជួយ​ដល់​មុខងារ​តម្រងនោម​ឱ្យ​ដំណើរការ​បាន​ល្អ​។ ក្រៅពី​នេះ យោង​តាម​ការ​សិក្សា​មួយ​ចំនួន​បាន​បង្ហាញ​ថា ស្លឹកគ្រៃ​អាច​ជួយ​កាត់​បន្ថយ​កម្រិត​សម្ពាធ​ឈាម និង​កូ​ឡេ​ស្តេ​រ៉ុល​អាក្រក់…

ស្លឹកគ្រៃ មាន​អត្ថប្រយោជន៍​ចំពោះ​សុខភាព​ដោយសារ​វា​មាន​ផ្ទុក​សារធាតុ​សំខាន់​ៗ​ជា​ច្រើន​យ៉ាង​។

ស្លឹកគ្រៃ​មាន​លក្ខណៈសម្បត្តិ​បញ្ចុះ​ទឹកនោម ដែល​ជួយ​ជំរុញ​ការ​នោម និង​ជួយ​បន្សាប​ជាតិពុល​ចេញពី​រាង​កាយ​តាម​រយៈ​ទឹកនោម​។ នេះ​ក៏​ជួយ​ដល់​មុខងារ​តម្រងនោម​ឱ្យ​ដំណើរការ​បាន​ល្អ​។

ក្រៅពី​នេះ យោង​តាម​ការ​សិក្សា​មួយ​ចំនួន​បាន​បង្ហាញ​ថា ស្លឹកគ្រៃ​អាច​ជួយ​កាត់​បន្ថយ​កម្រិត​សម្ពាធ​ឈាម និង​កូ​ឡេ​ស្តេ​រ៉ុល​អាក្រក់ ដែល​ល្អ​សម្រាប់​សុខភាព​បេះដូង​។

ដោយឡែក សារធាតុ​ប្រឆាំង​បាក់តេរី និង​ប្រឆាំង​ផ្សិត ស្លឹកគ្រៃ​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​របស់​រាង​កាយ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ឆ្លង​មេរោគ ផ្តាសាយ និង​ក្អក​ផង​ដែរ​។

ចំណុច​សម្គាល់​៖ ទោះបីជា​ស្លឹកគ្រៃ​មាន​អត្ថប្រយោជន៍​ច្រើន​ក៏​ដោយ អ្នក​ដែល​មាន​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ ឬ​កំពុង​ប្រើប្រាស់​ថ្នាំពេទ្យ គួរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​មុន​នឹង​ប្រើប្រាស់​ជា​ប្រចាំ ឬ​ក្នុង​បរិមាណ​ច្រើន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ