ចុះបង្ក្រាបហាងលក់សម្លៀកបំពាក់ H Collection ពាក់ព័ន្ធករណីតាំងលក់ផលិតផលម៉ាក HUGO BOSS ក្លែងក្លាយ
3 ម៉ោង មុន
ភ្នំពេញ
រាជធានីភ្នំពេញ ៖ សមត្ថកិច្ចនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ចុះបង្ក្រាបហាងលក់សម្លៀកបំពាក់ H Collection ពាក់ព័ន្ធករណីតាំងលក់ ផលិតផលម៉ាក HUGO BOSS…
រាជធានីភ្នំពេញ ៖ សមត្ថកិច្ចនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ចុះបង្ក្រាបហាងលក់សម្លៀកបំពាក់ H Collection ពាក់ព័ន្ធករណីតាំងលក់ ផលិតផលម៉ាក HUGO BOSS ក្លែងក្លាយ ។ នេះបើយោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានផ្សព្វផ្សាយនាថ្ងៃទី១៨ ខែកក្កដានេះ ។
កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសកម្មសិទ្ធិបញ្ញា នៃនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ ក្រោមការដឹកនាំសម្របសម្រួលនីតិវិធីផ្ទាល់ដោយលោក ស៊ិត វណ្ណៈ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដោយមានការចូលរួមពីមន្ត្រីជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរួម និងអាជ្ញាធរមូលដ្ឋាន បានចុះបង្ក្រាបហាងលក់សម្លៀកបំពាក់ H Collection ទាំង៣សាខា ក្នុងរាជធានីភ្នំពេញ ពាក់ព័ន្ធករណីតាំងលក់សម្លៀកបំពាក់ម៉ាក HUGO BOSS ក្លែងក្លាយ រំលោ.ភកម្មសិទ្ធិបញ្ញារបស់ក្រុមហ៊ុន HUGO BOSS AG យោងតាមបណ្តឹងរបស់ក្រុមហ៊ុនតំណាង S&O ។
ចែករំលែកព័តមាននេះ