ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ជំនន់​ទឹក​ភ្លៀង​រដូវ​វស្សា​​ចាប់​ផ្ដើម​វា.យ​លុ.ក​ខ្លាំង​ទៅ​លើ​បណ្ដា​ប្រទេស​នៅ​អាស៊ី

3 ម៉ោង មុន

ទី​ក្រុង​បាងកក​៖ រដូវ​វស្សា​នៅ​ទ្វីប​អាស៊ី​ឆ្នាំ​នេះ​បង្ក​ជា​គ្រោះ​ទឹក​ជំនន់​យ៉ាង​ល្ហ​ល្ហាច​នៅ​តាម​ប្រទេស​មួយ​ចំនួន​។ ឧទាហរណ៍​ ប្រទេស​ថៃ​ កូរ៉េ​ខាង​ត្បូង និង​ប៉ាគីស្ថាន​ជា​ដើម​។ ប្រទេស​ខ្លះ​មាន​ករណី​ស្លាប់​មនុស្ស​ជា​បណ្ដើរ​ៗ​​បន្ទាប់​ពី​​ជំនន់​ទឹក​ភ្លៀង​ហក់​ឡើង​ឆាប់​រហ័ស​​ជា​ហេតុ​​​​ធ្វើ​ឱ្យ​ពួក​គេ​ជាប់​ផុង​នៅ​​កណ្ដាល​វាល​ទឹក​។ ​ត​ទៅ​នេះ យើង​សូម​លើក​យក​ប្រទេស​ថៃ​មក​និយាយ​មុន​គេ​។ ​ប្រទេស​ថៃ​ប្រឈម​នឹង​ភ្លៀង​ធ្លាក់​ខ្លាំង…

ទី​ក្រុង​បាងកក​៖ រដូវ​វស្សា​នៅ​ទ្វីប​អាស៊ី​ឆ្នាំ​នេះ​បង្ក​ជា​គ្រោះ​ទឹក​ជំនន់​យ៉ាង​ល្ហ​ល្ហាច​នៅ​តាម​ប្រទេស​មួយ​ចំនួន​។ ឧទាហរណ៍​ ប្រទេស​ថៃ​ កូរ៉េ​ខាង​ត្បូង និង​ប៉ាគីស្ថាន​ជា​ដើម​។ ប្រទេស​ខ្លះ​មាន​ករណី​ស្លាប់​មនុស្ស​ជា​បណ្ដើរ​ៗ​​បន្ទាប់​ពី​​ជំនន់​ទឹក​ភ្លៀង​ហក់​ឡើង​ឆាប់​រហ័ស​​ជា​ហេតុ​​​​ធ្វើ​ឱ្យ​ពួក​គេ​ជាប់​ផុង​នៅ​​កណ្ដាល​វាល​ទឹក​។ ​ត​ទៅ​នេះ យើង​សូម​លើក​យក​ប្រទេស​ថៃ​មក​និយាយ​មុន​គេ​។ ​ប្រទេស​ថៃ​ប្រឈម​នឹង​ភ្លៀង​ធ្លាក់​ខ្លាំង និង​ខ្យល់​កន្ត្រាក់​នៅ​តាម​តំបន់​មាត់​សមុទ្រ​ដោយ​សារ​ខ្យល់​ព្យុះ​វីផា (Wihpa)។

ខ្យល់​ព្យុះ​នេះ​កំពុង​ប្រមូល​ផ្ដុំ​កម្លាំង​ដើម្បី​ត្រៀម​វាយ​ប្រហារ​។ ​​រី​ឯ​ខ្យល់​មូ​សុង​វស្សា​ក៏​បក់​ខ្លាំង​ជាង​ធម្មតា​​ផង​ដែរ​។ គេ​រំពឹង​ថា​ប្រទេស​ថៃ​នឹង​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ និង​​គ្រោះ​ទឹក​ជំនន់​ហក់​ឡើង​​​យ៉ាង​ឆាប់​រហ័ស​។​ ថ្ងៃ​នេះ​ក្រសួង​ឧតុ​និយម​ចេញ​សេចក្ដី​ប្រកាស​អាសន្ន​មួយ​ដើម្បី​ឱ្យ​ប្រជា​ជន​ប្រុង​ប្រយ័ត្នខ្ពស់​​ព្រោះ​សម្ពាធ​ទាប​បន្ត​គ្រប​ដណ្ដប់​តំបន់​ខ្ពង់​រាប​​ប្រទេស​មីយ៉ាន់​ម៉ា និង​វៀត​ណាម​ខាង​ជើង។ ទន្ទឹម​នឹង​នោះ​ជំនោរ​​​ពី​ទិស​និរតី​កំពុង​បក់​​នៅ​លើ​សមុទ្រ​អាន់​ដាម៉ាន់​ (Andaman) និង​ឈូង​សមុទ្រ​ថៃ​។​

នៅ​តំបន់​ខាង​ជើង កណ្ដាល និង​ខាង​កើត​នឹង​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ ហើយ​នឹង​មាន​ទឹក​ជំនន់​ហក់​​ឡើង​ឆាប់​រហ័សនៅ​តាម​​តំបន់​ខ្សែ​​​ទឹក​, ​​ជើង​ភ្នំ និង​តំបន់​ទំនាប។ អាជ្ញា​ធរ​អំពាវនាវ​ឱ្យ​ប្រជា​ជន​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ចំពោះ​បញ្ហា​នេះ​។ បើ​មើល​ស្ថាន​ភាព​មិន​ស្រួល​ទេ​ត្រូវ​តែ​ប្រញាប់​ជម្លៀស​ខ្លួន​ជា​បន្ទាន់​។ ​​នៅ​លើ​ផ្ទៃ​សមុទ្រ​អាន់​ដាម៉ាន់ប៉ែក​ខាង​ក្រោម​​អាច​​នឹង​មាន​រលក​ក​​​ម្ពស់​២​ម៉ែត្រ​។​ រីឯ​ប៉ែក​ខាង​លើ​អាច​​មាន​កម្ពស់​ចន្លោះ​ពី​​១-​២​ម៉ែត្រ​។ ​ទឹក​រលក​អាច​​នឹង​មាន​កម្ពស់​លើស​​​២​ម៉ែត្រ​បើ​មាន​ខ្យល់​កន្ត្រាក់​។​

ហេតុ​នេះ​អ្នក​ចុះ​ទូក និង​កប៉ាល់​តូច​ធំ​គ្រប់​ប្រភេទ​ត្រូវ​ប្រុង​ប្រយ័ត្ន​​ខ្ពស់​។ ប៉ុន្តែ​អ្នក​បើក​​ទូក​ដែល​ជំនាញ​មែន​ទែន​ពួកគេ​ស៊ំា​​នឹង​បញ្ហា​នេះ​ហើយ​​។ នៅ​ពេល​ឃើញ​អ្វី​មិន​ស្រួល​​​ ពួកគេ​ច្រើន​ចូល​ចត​នៅ​តាម​កូន​កោះ​តូច​ៗ។ នៅ​ហ្វ៊ីលីពីន ខ្យល់​ព្យុះ​វី​ផា​នឹង​បក់​កាត់​តំបន់​ខ្ពង់​រាប​​ប្រទេស​ហ្វ៊ីលីពីន​ ហើយ​នឹង​បង្ហួស​ដំណើរ​ចូល​ទៅ​សមុទ្រ​ចិន​ខាង​ត្បូង​ពី​ថ្ងៃ​ទី​១៩-២២ ខែ​កក្កដា។

ក្រឡេក​ទៅ​មើល​ស្ថាន​ភាព​ភ្លៀង​ និង​គ្រោះ​ទឹក​ជំនន់​នៅ​កូរ៉េ​ខាង​ត្បូង​វិញ​ម្ដង​។ នៅ​កូរ៉េ​ខាង​ត្បូង​ភ្លៀង​ធ្លាក់​បី​ថ្ងៃ​ជាប់​គ្នា​ស្ទើរ​តែ​គ្រប់​ទី​កន្លែង​ និង​បាន​ឆក់​យក​ជីវិត​មនុស្ស​យ៉ាង​តិច​៤​នាក់​។ មនុស្ស​ជាង​៥​ពាន់​នាក់ត្រូវ​បង្ខំ​ចិត្ត​ជម្លៀស​ខ្លួន​ចេញ​ពី​ផ្ទះ​​ជា​បន្ទាន់​នៅ​ពេល​ជំនន់​ទឹក​ភ្លៀង​ចាប់​ផ្ដើម​ហក់​ឡើង​ខ្លាំង​ និង​ហ៊ុម​ព័ទ្ធ​តំបន់​ដែល​ពួកគេ​រស់​នៅ​។ អ្នក​ខ្លះ​កំពុង​ជិះ​ឡាន​សុខ​ៗ​ត្រូវ​ទឹក​ជំនន់​ព័ទ្ធ​ជុំ​វិញ​។ ម៉្លោះ​ហើយ​​ពួក​គេ​សុខ​ចិត្ត​ទុក​​ចោល​ឡាន​តម្លៃ​រាប់​ម៉ឺន​ដុល្លារ​ដើម្បី​រំដោះ​ខ្លួន​ចេញ​ពី​គ្រោះ​ថ្នាក់​។​

តំបន់​ខ្លះ​​​ដូច​ជា​ទី​ក្រុង​ក្វាង​ជូ​ជា​ដើម (Gwangju) ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​បំផុត​។ ត្រឹម​​តែ​២៤​ម៉ោង​ប៉ុណ្ណោះ​ ទី​នេះ​ទទួល​បាន​របប​ទឹក​ភ្លៀង​លើស​ពី​៤​រយ​មិល្លីម៉ែត្រ​គិត​ត្រឹម​ព្រឹក​ថ្ងៃ​សុក្រ​។ ​មនុស្ស​ម្នាក់​នៅ​បាត់​ខ្លួន​នៅ​ឡើយ​មិន​​ដឹង​ថា​គាត់​ស្លាប់​ ឬ​រស់​នោះ​ទេ​។​​ នៅ​ក្នុង​ចំណោម​អ្នក​ស្លាប់​ទាំង៤​នាក់​​នោះ​​ ២​នាក់​​ជាប់​ផុង​នៅ​ក្នុង​ឡាន​ទៅ​ណា​មិន​រួច​។​ ម្នាក់​ស្លាប់​នៅ​ក្នុង​ផ្ទះ​របស់​ខ្លួន​ជាន់​ក្រោម​ដី​នៅ​ពេល​ទឹក​ជន់​លិច​។ ចំណែក​ម្នាក់​ចុង​ក្រោយ​គេ​ស្លាប់​ដោយ​សារ​ជញ្ជាំង​ខណ្ឌ​ផ្លូវ​កម្ពស់ដប់​​​ម៉ែត្រ​បាក់​សង្កត់​ពី​លើ​។

ងាក​ចេញ​ពី​កូរ៉េ​ខាង​ត្បូង​ យើង​ទៅ​តាម​ស្ថាន​ភាព​ភ្លៀង​ធ្លាក់ និង​គ្រោះ​ទឹក​ជំនន់​នៅ​ប្រទេស​ប៉ាគីស្ថាន​វិញ​ម្ដង​។ ប៉ាគីស្ថាន​ហាក់​ដូច​ជា​រង​គ្រោះ​ខ្លាំង​បំផុត​នៅ​ក្នុង​រដូវ​វស្សា​ឆ្នាំ​នេះ​។ គ្រាន់​តែ​ទឹក​ជំនន់​មួយ​ប្រាវ​ប៉ុណ្ណោះ​បាន​សម្លាប់​មនុស្ស​យ៉ាង​តិច​១៧៨​នាក់​គិត​តែ​សាក​សព​ជន​រង​គ្រោះ​ដែល​បាន​រក​ឃើញ​។ ខ្យល់​មូសុង​វស្សា​បាន​ពាំ​នាំ​ទឹក​ភ្លៀង​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​មក​ស្រោច​លើ​​ខេត្ត-​ក្រុង​នានា​​ព្រម​ទាំង​​បំផ្លិច​បំផ្លាញ​ផ្ទះ​របស់​អ្នក​ស្រុក និង​បង្ខំ​ឱ្យ​​មនុស្ស​រាប់​ពាន់​នាក់​ជម្លៀស​ខ្លួន​ជា​បន្ទាន់​។

អាជ្ញា​ធរ​អះ​អាង​ថា​មនុស្ស​យ៉ាង​តិច​៦៣​នាក់​ស្លាប់​នៅ​ខេត្ត​ភូន​ចាប (Punjab) តែ​មួយ​ប៉ុណ្ណោះ​ ហើយ​នៅ​ក្នុង​រយៈ​ពេល​ត្រឹម​តែ​២៤​ម៉ោង​ប៉ុណ្ណោះ​ចាប់​ពី​ថ្ងៃ​ពុធ​ដល់​ថ្ងៃ​ព្រហស្បតិ៍​។ ជន​រង​គ្រោះ​ភាគ​ច្រើន​ស្លាប់​ដោយ​សារ​អគារ​បាក់​សង្កត់​ពី​លើ​។ ចំណែក​ជន​រង​គ្រោះ​ដទៃ​ទៀត​ស្លាប់​ដោយ​សារ​លង់​ទឹក​ ឬ​ខ្សែ​ភ្លើង​ឆក់​។​ នៅ​ក្នុង​ចំណោម​អ្នក​ស្លាប់​សរុប​ទាំង​ជាង​១​រយ​នាក់​នោះ​គ្រាន់​តែ​កុមារ​តូច​ៗ​មាន​រហូត​ដល់​៨៥​នាក់​។ ខាង​លើ​នេះ​ជា​ការ​ដក​ស្រង់​ប្រភព​ពី​សារ​ព័ត៌​មាន​ដឹ​ណេសឹន (The Nation), ​​ដឹ អ៊ីន​ឌី​ផឹន​ដឹន (The Indenpendent) និង​ទី​ភ្នាក់​ងារ​ព័ត៌​មាន​រ៉យ​ទ័រ (Reuters)​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ