ផ្លែទុរេនស្រស់កម្ពុជា ជើងដំបូងជាង១៧តោន ត្រូវបាននាំចេញជាផ្លូវការទៅកាន់ទីផ្សារប្រទេសចិន បន្ទាប់ពីបានឆ្លងកាត់ការត្រួតពិនិត្យ និងការបញ្ជាក់គុណភាពពីក្រសួងកសិកម្ម ស្របតាមពិធីសារនៃការនាំចេញរួចមក ។

ផលិតផលទុរេនរបស់កម្ពុជា ទាំងនេះបានដឹកចេញតាមច្រកសមុទ្រ ហើយគ្រោងនឹងទៅដល់ប្រទេសចិនក្នុងរយៈពេល៩ថ្ងៃទៀត ។
តាមការបញ្ជាក់របស់លោក ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហើបថា បន្ទាប់ពីនាំចេញទុរេន១៧តោននេះរួចបើមិនមានអ្វីប្រែប្រួលទេ កម្ពុជានឹងមានទុរេន ៣កុងតឺន័រទៀត ត្រៀមដឹកជញ្ជូននាំចេញបន្ថែមនៅសប្តាហ៍ក្រោយ ។

លោកបានបញ្ជាក់ថា «នេះ គឺជាជោគជ័យថ្មីមួយទៀត សម្រាប់ការនាំចេញផ្លែឈើស្រស់របស់កម្ពុជា ទៅកាន់ទីផ្សារដ៏មានសក្តានុពលមួយនេះ ។ សូមចូលរួមអបអរសាទរដល់កសិករ និងម្ចាស់ចម្ការទាំងអស់គ្នាផង» ។ នេះ ជាឱកាសមាសថ្មីសម្រាប់កម្ពុជា នាំចេញទុរេនដែលជាស្តេចផ្លែឈើទៅកាន់ប្រទេសចិន ដែលមានប្រជាជនជាង១៤០០លាននាក់ ៕

ចែករំលែកព័តមាននេះ