ក្រោយមានការស្ងប់ស្ងាត់ជម្លោះកម្ពុជា និងថៃ រដ្ឋបាលខេត្តរៀបចំរថយន្តចំនួន៤គ្រឿងសម្រាប់ដឹកជញ្ជូន ជូនជនភៀសសឹកត្រឡប់ទៅលំនៅឋាននៅខេត្តឧត្តរមានជ័យ បន្ទាយមានជ័យ និងបាត់ដំបង ។ នេះបើយោងតាមរដ្ឋបាលខេត្តសៀមរាបបានប្រកាស ។

ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥នេះ យោងតាមសំណូមពររបស់ជនភៀសសឹកឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បានណែនាំឱ្យក្រុមការងាររៀបចំរថយន្តដឹកជញ្ជូន ជូនជនភៀសសឹកត្រឡប់ទៅលំនៅឋាននៅខេត្តឧត្តរមានជ័យ បន្ទាយមានជ័យ និងបាត់ដំបងចំនួន ៤រថយន្ត ដើម្បីដឹកជញ្ជូនបងប្អូនប្រជាពលរដ្ឋចំនួន ៣១នាក់ ស្រី២២នាក់ ពីខេត្តសៀមរាបទៅគេដ្ឋានវិញ ។

ជាមួយនឹងការដឹកជញ្ជូននេះ មានបងប្អូនទៅខេត្តឧត្តមានជ័យ១៤នាក់ ស្រី៩នាក់ ខេត្តដំបង៦នាក់ ស្រី៤នាក់
និងខេត្តបន្ទាយមានជ័យ១១នាក់ ស្រី៩នាក់ ។
ជាមួយនឹងការត្រឡប់ទៅគេហដ្ឋានវិញ បងប្អូនប្រជាជនបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាល រដ្ឋបាលខេត្ត ក្រុង ស្រុក កងកម្លាំងប្រដាប់អាវុធ និងព្រះចៅអធិការវត្តដែលផ្តល់ទីតាំងសុវត្ថិភាព និងយកចិត្តទុកដាក់ខ្ពស់ក្នុងការៀបចំចាត់ចែងកន្លែងស្នាក់នៅ និងការផ្គត់ផ្គង់គ្រឿងឧបភោគបរិភោគគ្រប់គ្រាន់ ព្រមទាំងអនាម័យបរិស្ថានដល់ពួកគាត់ដែលបានជម្លៀសពីតំបន់សមរភូមិ ។

រដ្ឋបាលខេត្ត ក៏សូមការយោគយល់ចំពោះការរៀបចំកន្លែងស្នាក់នៅពុំទាន់បំពេញតម្រូវការ និងឆ្លើយតបតាមសំណូមពររបស់បងប្អូនពីសំណាក់ថ្នាក់ដឹកនាំក៏ដូចជា អាជ្ញាធរ មន្ត្រីដែលបានរៀបចំទីតាំងស្នាក់នៅ ។ ទន្ទឹមនឹងនេះ សូមជូនពរបងប្អូនធ្វើដំណើរប្រកបដោយសុវត្ថិភាពទាំងអស់គ្នា ៕








ចែករំលែកព័តមាននេះ