អង្គភាពស៊ីម៉ាក់កម្ពុជាបានឲ្យដឹងថា ក្នុងរយៈពេលសង្គ្រាមថៃចង់បានទឹកកម្ពុជាកន្លងមកនេះ ថៃបានទម្លា.ក់គ្រា.ប់បែកពីយន្តហោះនៅទិសឧត្តរមានជ័យនេះ មានចំនួន១.៥៤៩គ្រាប់ ។

ឯកឧត្តម ហេង រតនា អគ្គនាយកស៊ីម៉ាក់ បានឲ្យដឹងនៅថ្ងៃទី១០ សីហា ឆ្នាំ២០២៥ថា នៅថ្ងៃអាទិត្យ ទី១០ ខែសីហា ឆ្នាំ២០២៥នេះ នៅចំនុចគ្រាប់បែកទម្លាក់ពីយន្តហោះប្រភេទMK-84 ស្ថិតនៅភូមិថ្មដូន ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ មានមន្ត្រីអនុព័ន្ធយោធាចំនួន១៤រូប ជាតំណាងមកពីប្រទេសចំនួន៩ រួមមាន អូស្ត្រាលី កាណាដា អង់គ្លេស ចិន ជប៉ុន កូរ៉េខាងត្បូង បារាំង ឡាវ និងវៀតណាម បានចុះពិនិត្យទីតាំង និងគ្រាប់បែកMK-84នោះជាក់ស្តែង ។

ឯកឧត្តមបានបញ្ជាក់ថា គ្រាប់បែក MK-84 នេះ មានទម្ងន់ជិតមួយតោន មានបណ្តោយប្រមាណ៣.៥ម៉ែត្រ ទំហំអង្កត់ផ្ចិតជិតកន្លះម៉ែត្រ ផលិតនៅឆ្នាំ១៩៩៦។
សូមបញ្ជាក់ថា នៅចំនុចទីតាំងតែមួយនេះ ពួកសៀមបានទម្លាក់គ្រាប់បែក ចំនួន១០គ្រាប់ ហើយផ្ទុះចំនួន៤គ្រាប់ រីឯ៦គ្រាប់មិនផ្ទុះដោយរួមទាំងគ្រាប់បែក MK-84 ដែលបានឃើញនេះផងដែរ ។

បើផ្អែកតាមព័ត៌មានកំណត់ត្រាសឹកសង្គ្រាមនៅទិសខេត្តឧត្តរមានជ័យនេះ មានគ្រាប់បែកទម្លាក់ពីយន្តហោះនៅទិសឧត្តរមានជ័យនេះ មានចំនួន១.៥៤៩គ្រាប់ ។

អង្គភាពCMAC កំពុងដំណើរការស្រាវជ្រាវ ដាក់ស្លាកសញ្ញា និងបោសសម្អាតទីតាំងដែលរងផលប៉ះពាល់ដោយសារការទម្លាក់គ្រាប់បែក និងគ្រាប់កាំភ្លើងធំគ្រប់ប្រភេទ ដើម្បីធានាសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ៕




ចែករំលែកព័តមាននេះ