ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិធីបួងសួងនៅប្រាសាទបន្ទាយទ័ពសុំសេចក្តីសុខជូនដល់កងទ័ពដែលកំពុងបំពេញភារកិច្ចការពារទឹកដី និងមាតុភូមិ

16 ម៉ោង មុន
  • បន្ទាយមានជ័យ

បន្ទាយ​មាន​ជ័យ ៖ ពិធីបួងសួង​សុំ​សេចក្តីសុខ​ជូន​ដល់​កងទ័ព​ដែល​កំពុង​បំពេញភារកិច្ច​ការពារ​បូរណៈភាព​ទឹកដី និង​មាតុភូមិ ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​០៩ ខែសីហា ឆ្នាំ​២០២៥ នៅ​ប្រាសាទបន្ទាយ​ទ័ព ស្រុក​ថ្មពួក ។…

បន្ទាយ​មាន​ជ័យ ៖ ពិធីបួងសួង​សុំ​សេចក្តីសុខ​ជូន​ដល់​កងទ័ព​ដែល​កំពុង​បំពេញភារកិច្ច​ការពារ​បូរណៈភាព​ទឹកដី និង​មាតុភូមិ ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​០៩ ខែសីហា ឆ្នាំ​២០២៥ នៅ​ប្រាសាទបន្ទាយ​ទ័ព ស្រុក​ថ្មពួក ។

ក្នុង​ឱកាស​បួងសួង​ឯកឧត្តម អ៊ុ រាត្រី អភិបាល​ខេត្តបន្ទាយមានជ័យ​និង​លោក​ជំទាវ និង​អភិបាលរង​ខេត្ត មន្ត្រីរាជការ​បងប្អូន​ប្រជាពលរដ្ឋ​និង​សិស្សានុសិស្ស​បាន​ចូលរួម​ពិធីបួងសួង តាម​ប្រពៃណី​យ ដើម្បី​សេចក្តីសុខ​ជូន​ដល់​កងទ័ព​ដែល​កំពុង​បំពេញភារកិច្ច​ការពារ​បូរណៈភាព​ទឹកដី ដែល​មាន​បំណង​ឈ្លានពាន​ពី​សត្រូវ​សៀម ។

ឯកឧត្តម អ៊ុ រាត្រី ប្រាប់​ថា ៖ ប្រាសាទបន្ទាយ​ទ័ព គឺជា​ប្រាសាទ​ដែល​ពូកែ​សាក​សិទ្ធិ​ទើបបាន​រៀបចំ​ពិធីបួងសួង ដល់​បុព្វបុរស់​ខ្មែរ​មេទ័ព​កម្ពុជា ដែល​មាន​រិ​ទ្ធី​អំណាច​នា​សម័យ​ដើម ប្រោស​ព្រំ​សុំ​សេចក្តីសុខ​សេចក្តីចម្រើន ជូន​ដល់​កងទ័ព​ជួរ​មុខ និង​ប្រជាពលរដ្ឋ​កម្ពុជា ទទួល​បាន​សុខ​សន្តិភាព​ឈ្នះ​អស់​មារ​សត្រូវ ដែល​មាន​បំណង​ឈ្លានពាន​មក​លើ​កម្ពុជា ត្រូវ​វិនាស​ហិនហោច ។

ឯកឧត្តម​បាន​បញ្ជាក់​ថា ៖ មន្ត្រីរាជការ​ប្រជាពលរដ្ឋ និង​សិក្សា​នុ​សិស្ស​បាន​ឧទ្ទិស​ជូន​ដល់​វី​រៈ​កងទ័ព ដែល​បាន​ពលី​ជីវិត​ក្នុង​បុព្វហេតុ​ការពារ​ជាតិ​មាតុភូមិ​កម្ពុជា សូម​អោយ​ទទួល​បាន​កុសល់ផល​បុណ្យ​គ្រប់​ៗ​គ្នា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ