ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​និង​អន្តរជាតិ​នឹង​បន្ត​ទាមទារ​រហូត​ដល់​ថៃ​បំពេញ​កាតព្វកិច្ច​របស់​ខ្លួន​គោរព​ច្បាប់​អន្តរ​ជា តិ​ដោយ​ដោះ​លែង​ទាហាន​១៨​នាក់​មក​ឱ្យ​កម្ពុជា​វិញ

4 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ​អ្នកនាំពាក្យ​ក្រសួងការពារជាតិ​កម្ពុជា​បាន​គូសបញ្ជាក់​ថា ​កម្ពុជា​និង​អន្តរជាតិ​នឹង​បន្ត​ធ្វើការ​ទាមទារ​រ​ហូ​ត​ដល់​ថ្ងៃ​បំពេញ​កាតព្វកិច្ច​របស់​ខ្លួន​គោរព​ច្បាប់​អន្តរជាតិ ដោយ​ធ្វើការ​ដោះ​លែង​ទាហាន​កម្ពុជា​មក​ឲ្យ​កម្ពុជា​វិញ​។ ថ្លែង​ក្នុង​ស​ន្និសី​ទ​សារព័ត៌មាន​ នា​ព្រឹក​ថ្ងៃ​ទី​១១ ខែសីហា ឆ្នាំ​២០២៥ លោក​ជំទាវ​ឧត្តមសេនីយ៍…

រាជធានី​ភ្នំពេញ​ ៖ ​អ្នកនាំពាក្យ​ក្រសួងការពារជាតិ​កម្ពុជា​បាន​គូសបញ្ជាក់​ថា ​កម្ពុជា​និង​អន្តរជាតិ​នឹង​បន្ត​ធ្វើការ​ទាមទារ​រ​ហូ​ត​ដល់​ថ្ងៃ​បំពេញ​កាតព្វកិច្ច​របស់​ខ្លួន​គោរព​ច្បាប់​អន្តរជាតិ ដោយ​ធ្វើការ​ដោះ​លែង​ទាហាន​កម្ពុជា​មក​ឲ្យ​កម្ពុជា​វិញ​។

ថ្លែង​ក្នុង​ស​ន្និសី​ទ​សារព័ត៌មាន​ នា​ព្រឹក​ថ្ងៃ​ទី​១១ ខែសីហា ឆ្នាំ​២០២៥ លោក​ជំទាវ​ឧត្តមសេនីយ៍ ឯក ម៉ា​លី សុជាតា អ្នកនាំពាក្យ​ក្រសួងការពារជាតិ​បាន​លើក​ឡើង​ថា គិត​ចាប់ពី​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០២៥​មក មាន​រយៈពេល​១៣​ថ្ងៃ​ហើយ​ ដែល​ទាហាន​កម្ពុជា​ចំនួន​១៨​នាក់​ត្រូវ​បាន​ទាហាន​ថៃ​ចាប់ខ្លួន ហើយ​មិន​ទាន់​បាន​បញ្ជូន​មក​វិញ​នោះ​ទេ​។

កម្ពុជា​បាន​ស្នើ​និង​ទទូច​ឲ្យ​ថៃ​សូម​បញ្ជូនទាហាន​កម្ពុជា​ទាំង​១៨​រូប​ត្រឡប់​មក​វិញ​ជា​បន្ទាន់ ស្រប​តាម​ច្បាប់​មនុស្សធម៌​អន្តរជាតិ និង​ស្រប​តាម​ការ​អំពាវនាវ​របស់​បណ្តា​ប្រទេស​ជា​ថៃ គូរ និង​ស្ថាប័ន​អន្តរជាតិ​ជា​ច្រើន​។

លោក​ជំទាវ​បាន​គូសបញ្ជាក់​ថា​ «​ក្រសួងការពារជាតិ កង​យោធពលខេមរភូមិន្ទ ព្រមទាំង​អន្តរជាតិ​នឹង​បន្ត​ទាមទា និង​បន្ត​ទា ម​ទារ​ហូត​ដល់​ថៃ​បំពេញ​កាតព្វកិច្ច​របស់​ខ្លួន គោរព​ច្បាប់​អន្តរជាតិ ហើយ​យើង​មិន​ទុក​ឲ្យ​សមា ជិ​ក​នៅ​ឯកោ​ជា​ដាច់ខាត​»​ ។

លោក​ជំទាវ​បាន​គូសបញ្ជាក់​ថា​ «​កម្ពុជា​សូម​គូសបញ្ជាក់​យ៉ាង​ម៉ឺងម៉ាត់ និង​ច្បាស់​បំផុត ក្នុង​ការ​ប្តេជ្ញា​ចិត្ត​ឥត​ងាករេ​ក្នុង​ការ​គោរព និង​អនុវត្ត​យ៉ាង​ខ្ជាប់ខ្ជួន​ក្នុង​ការ​អនុវត្ត​នូវ​ល័​ក្ខ​ខណ្ឌ នៃ​កិច្ចព្រមព្រៀង​នៃ​បទ​ឈប់​បាញ់ ព្រមទាំង​គោរព​តាម​ស្មារតី និង​ឯកភាព​គ្នា ក្នុង​កិច្ចប្រជុំ វិសាមញ​គណៈកម្មកា​ព្រំដែន​ទូទៅ​កម្ពុជា​- ថៃ​កាលពី​ថ្ងៃ​ទី​៧ សីហា ឆ្នាំ​២០២៥»​ ។

លោក​ជំទាវ​ថា ​កម្ពុជា​បាន​ប្តេជ្ញា​គោរព​តាម​ប្រកបដោយ​ស្ថាបនា និង​យ៉ាង​ស្មោះត្រង់ និង​សហការ​យ៉ាង​ជិត​ស្និត​ជាមួយ​ប្រទេស​ថៃ ម៉ា​ឡេ​ស៊ី និង​បណ្តា​ប្រទេស​ជា សមាជិក អាស៊ាន​ផ្សេង​ទៀត ដើម្បី​អនុវត្ត​នូវ​បទ​ឈប់​បាញ់​ប្រកបដោយ​ប្រសិទ្ធភាព និង​ពេញលេញ​និង​ដោះស្រាយ​វិវាទ​ដោយ​សន្តិវិធី​ស្រប​តាម​ធម្ម​នុ​ញ្ញា​អង្ក​ការ​សហ ប្រជាជាតិ​ធម្មនុញ្ញ​អាស៊ាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ