ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រីស្រស់អួតថាជាន់​ផ្អៀងសៀមរាប…​ប៉ូលិសហៅដុសក្អែល​

4 ម៉ោង មុន
  • សៀមរាប

ខេត្តសៀមរាប ៖ កម្លាំង​ជំនាញ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប បាន​កោះហៅ​យុវតី​ម្នាក់​ឈ្មោះ លឹ​ម ចាន់​សុ​ផា​ន់​ណា អាយុ​២១​ឆ្នាំ ជា​អ្នកលក់​អន​ឡាញ រស់នៅ​ភូមិ​សាលា​កន្សែង…

ខេត្តសៀមរាប ៖ កម្លាំង​ជំនាញ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប បាន​កោះហៅ​យុវតី​ម្នាក់​ឈ្មោះ លឹ​ម ចាន់​សុ​ផា​ន់​ណា អាយុ​២១​ឆ្នាំ ជា​អ្នកលក់​អន​ឡាញ រស់នៅ​ភូមិ​សាលា​កន្សែង សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប ដែល​បាន​ប្រើ​ពាក្យ​សម្ដី​តាម​ការ​(Live) ដៀល​អ្នក​ខេត្តសៀមរាប​ថា ខ្លួន​ជាន់​ផ្អៀង គ្មាន​អ្នក​ណា​គេ​ហ៊ាន​ប៉ះ ពីព្រោះ​ថា ខ្លួន​តូច​ខ្សែ​ធំ ថែម​ទាំង​ជេរ​ប្រមាថ​គ្នា​ក្នុង​ហ្វេ​ស​ប៊ុ​ក ដែល​មាន​គណនី​ឈ្មោះ So Phanna ។

ករណី​ដែល​សមត្ថកិច្ច​កោះហៅ​យុវតី​រូប​នេះ​មក​ធ្វើការ​អប់រំ និង​ឱ្យធ្វើ​កិច្ចសន្យា​បញ្ឈប់​រាល់​សកម្មភាព​នោះ នៅ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប កាលពី​ថ្ងៃ​ទី​៧ ខែសីហា ឆ្នាំ​២០២៥ ។ បើ​តាម​លោក​ឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា កម្លាំង​ជំនាញ​នគរបាល បាន​កោះហៅ​យុវតី​រូប​នោះ​ហើយ នៅ​ថ្ងៃ​ទី​៨ ខែសីហា ឆ្នាំ​២០២៥ បាន​មក​ដល់​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប ហើយ​កម្លាំង​ជំនាញ​កំពុងធ្វើការ​សួរនាំ ។

ប្រភព​ពី​កម្លាំង​នគរបាល​ជំនាញ​បាន​បញ្ជាក់​ថា យុវតី​ដែល​កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប កោះហៅ​មក​ធ្វើការ​អប់រំ​នេះ និង​ឱ្យធ្វើ​កិច្ចសន្យា​ផង​ដែរ ដើម្បី​ប​ញ្ឍ​ប់​សកម្មភាព​ជេរ​ប្រមាថ​ដល់​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​នោះ បានឱ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ហើយ ខណៈ​បុគ្គល​រូប​នេះ ព្រមព្រៀង​តាម​ការ​ដាក់​លក្ខខណ្ឌ ជាមួយ​សមត្ថកិច្ច​រួចរាល់ ។ ប្រសិនបើ​មាន​ថ្ងៃក្រោយ ឈ្មោះ លឹ​ម ចាន់​សុ​ផា​ន់​ណា ភេទ​ស្រី អាយុ​២១​ឆ្នាំ ជា​អ្នកលក់​អន​ឡាញ​ធ្វើ​សកម្មភាព​ខុសឆ្គង សុខចិត្ត​ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ