ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកនេសាទប្រទះឃើញវ៉ាលីសមួយញាត់សាកសព

3 ម៉ោង មុន
  • កោះកុង

ខេត្តកោះកុង ៖ កាលពី​ថ្ងៃ​ទី​០៨ ខែសីហា ឆ្នាំ​២០២៥ មាន​ប្រជាពលរដ្ឋ​ដើរទៅ​នេសាទបាន​ប្រទះ​ឃើញ​វ៉ា​លី​ស​មួយ ​ទំនង​មាន​សាកសព​នៅ​ក្នុង​នោះ ព្រោះ​មាន​ក្លិនស្អុយ​សាយភាយ ដែល​ត្រូវ​ជន​មិន​ស្គាល់​អត្តសញ្ញាណ​យក​ទៅ​ទម្លាក់​ចោល​អណ្តែត​ក្នុង​ទឹក​ក្រោម​ស្ពាន​ព្រែក​កន្ទួត ស្ថិត​នៅ​ភូមិ​ជី​មា​ល…

ខេត្តកោះកុង ៖ កាលពី​ថ្ងៃ​ទី​០៨ ខែសីហា ឆ្នាំ​២០២៥ មាន​ប្រជាពលរដ្ឋ​ដើរទៅ​នេសាទបាន​ប្រទះ​ឃើញ​វ៉ា​លី​ស​មួយ ​ទំនង​មាន​សាកសព​នៅ​ក្នុង​នោះ ព្រោះ​មាន​ក្លិនស្អុយ​សាយភាយ ដែល​ត្រូវ​ជន​មិន​ស្គាល់​អត្តសញ្ញាណ​យក​ទៅ​ទម្លាក់​ចោល​អណ្តែត​ក្នុង​ទឹក​ក្រោម​ស្ពាន​ព្រែក​កន្ទួត ស្ថិត​នៅ​ភូមិ​ជី​មា​ល ឃុំ​អណ្តូងទឹក ស្រុក​បទុម​សាគរ ខេត្តកោះកុង សង្ស័យ​ជា​ករណី​ឃាតកម្ម ។

ក្រោយ​ពេល​ប្រជាពលរដ្ឋ​ជា​អ្នកនេសាទ​ប្រទះ​ឃើញ​វ៉ា​លី​ស​អ​ណ្តែ​ក​ទឹក​ក្រោម​ស្ពាន​ព្រែក​កន្ទួត ទំនង​មាន​សាកសព​នោះ ព័ត៌មាន​ក៏​បាន​លេចឮ​ដល់​សមត្ថកិច្ច បន្ទាប់​មក​ទើប​ឃើញ​កម្លាំង​សមត្ថកិច្ច​គ្រប់​ជំនាញ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកោះកុង និង​គ្រូពេទ្យ​ពិនិត្យ​សាកសព បាន​ចុះ​ទៅ​សហការ​ជាមួយ​នគរបាល​ស្រុក​បទុម​សាគរ ក្រោម​ការ​សម្របសម្រួល​ពី​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​ខេត្តកោះកុង ដើម្បី​ពិនិត្យ​កន្លែង​កើតហេតុ ។

ពិត​ដូច​ការ​សន្និដ្ឋាន​ជាដំបូង​មែន នៅ​ក្នុង​វ៉ា​លី​ស​នោះ គឺ​មាន​សាកសព​បុរស​ម្នាក់ មិន​ទាន់​ស្គាល់​អត្តសញ្ញាណ អាច​ជា​ជនបរទេស អាយុ​ប្រហែល​៣០​ឆ្នាំ ត្រូវ​ឃាតករ​សម្លាប់​ពី​កន្លែង​ផ្សេង​ញាត់​ចូល​ក្នុង​វ៉ា​លី​ស ហើយ​ដឹក​យក​ទៅ​ទម្លាក់​ចោល​នៅ​ទីនោះ ។

បន្ទាប់​ពី​សមត្ថកិច្ច​ពិនិត្យ និង​ធ្វើ​កោសល​វិច័យ​លើ​សាកសព​តាម​ជំនាញ​រួចរាល់​ហើយ សាកសព​ជន​រង​គ្រោះ ត្រូវ​បាន​សមត្ថកិច្ច​ប្រគល់​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន យក​ទៅ​បញ្ចុះ​នៅ​ចំណុច​ដី​ទំនេរ​មួយ​កន្លែង ដើម្បី​ស្វែងរក​សាច់ញាតិ និង​ក្រុម​គ្រួសារ ។

ក្នុង​នោះ​ទៀត សមត្ថកិច្ច​បាន​និង​កំពុង​ដៃ​ដុត​ដុត​ជើង បន្ត​ការ​ស្រាវជ្រាវ​វែកមុខ​ឃាតករ​លើ​ករណី​ឃាតកម្ម​នេះ និង​នាំ​មក​ផ្តន្ទាទោស​តាម​ផ្លូវច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ