ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដាក់​ខ្សែភ្លើង​ស្អេកស្កះ​ដូច​សំបុក​ពីងពាង ​ឆ្លង​ចរន្ត​បង្កជា​អគ្គិភ័យ​ផ្ទុះ​ឆាបឆេះ

4 ម៉ោង មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ដាក់​ខ្សែភ្លើង​ស្អេកស្កះ​ដូច​សំបុក​ពីងពាង បង្ក​ឆ្លង​ចរន្តអគ្គិសនី​ផ្ទុះ​ឆាបឆេះ និង​ធ្វើ​ឱ្យ​ពលរដ្ឋ​មានការ​ព្រួយបារម្ភ ដែល​ហេតុការណ៍​កើតឡើង នៅ​ថ្ងៃ​ទី​១៨ ខែកក្កដា ឆ្នាំ​២០២៥ ស្ថិត​នៅ​ចំណុច​ផ្លូវ​ចូល​ខេ​វ័​ន្ត…

ខេត្តបន្ទាយមានជ័យ ៖ ដាក់​ខ្សែភ្លើង​ស្អេកស្កះ​ដូច​សំបុក​ពីងពាង បង្ក​ឆ្លង​ចរន្តអគ្គិសនី​ផ្ទុះ​ឆាបឆេះ និង​ធ្វើ​ឱ្យ​ពលរដ្ឋ​មានការ​ព្រួយបារម្ភ ដែល​ហេតុការណ៍​កើតឡើង នៅ​ថ្ងៃ​ទី​១៨ ខែកក្កដា ឆ្នាំ​២០២៥ ស្ថិត​នៅ​ចំណុច​ផ្លូវ​ចូល​ខេ​វ័​ន្ត ក្នុងភូមិ​ក្បាលស្ពាន​មួយ សង្កាត់​អូរ​ជ្រៅ ក្រុង​ប៉ោយ​ប៉ែ​ត ។

្រជាពលរដ្ឋ​បាន​ប្រាប់​ថា នៅ​ពេល​មាន​ហេតុការណ៍​ឆ្លង​ចរន្តអគ្គិសនី​ផ្ទុះ បង្ក​ឱ្យ​មានការ​ឆាបឆេះ​ក្បែរ​ផ្ទះ​បងប្អូន​ប្រជាពលរដ្ឋ ពិតជា​មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង ខ្លាច​ឆាបឆេះ​ដល់​ផ្ទះ ទើប​អ្នក​ជិតខាង​នាំ​គ្នា​យក​បំពង់​ពន្លត់​អគ្គិភ័យ​មក​បាញ់​ពន្លត់​រង់ចាំ​រថយន្តក្រុង​អន្តរាគមន៍​ពន្លត់​មក​ដល់ ដើម្បី​បាញ់​ពន្លត់​មាន​រយៈពេល​ជិត​១០​នាទី បណ្តាល​ឱ្យ​ឆេះ​រោល​ដល់​ជញ្ជាំង​ផ្ទះថ្ម​បន្តិច​នៅ​ក្បែរ ។

ប្រជាពលរដ្ឋ​បាន​បញ្ជាក់​ថា មូលហេតុ​ដែល​បង្ក​អោយ​មានការ​ឆ្លង​ចរន្ត​ផ្ទុះ​ឆាបឆេះ គឺ​មក​ពី​ក្រុម​ហ៊ុន​អគ្គិសនី​អាន​កូ ដែល​ដាក់​ខ្សែភ្លើង​ស្អេកស្កះ​ដូច​ជា​សំបុក​ពីងពាំង ទើប​បណ្តាល​ឆ្លង​ចរន្ត​ផ្ទុះ​ឆាបឆេះ​ឡើង​ជិត​ដល់​ផ្ទះ​ប្រជាពលរដ្ឋ ។ តែ​សំណាង​ហើយ​ជួយ​អន្តរាគមន៍​ពន្លត់​បាន​ទាន់​ពេលវេលា​ពី​សំណាក់​បងប្អូន​ជិតខាង និង​ក្រុម​អន្តរាគមន៍​ពន្លត់​អគ្គិភ័យ​ដែល​ប្រើប្រាស់​រថយន្ត​តូច​ចល័ត ។

ប្រជាពលរដ្ឋ​សំណូមពរ​សុំ​អោយ​អាជ្ញាធរ និង​មន្ត្រី​ជំនាញ​ជួយ​មើល​ផង ដែល​ក្រុមហ៊ុន
អគ្គិសនី​​អាន​កូ​ឯកជន​ដាក់​បណ្តាញ​ខ្សែភ្លើង​មាន​ភាព​រញ៉េរញ៉ៃ បណ្តាល​ឱ្យ​ឆ្លង​ចរន្ត​អគ្គិ​ស
នី​ឆាបឆេះ​ជា​ញឹកញាប់​ណាស់ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ