ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាប​ទីតាំង​រុករក​រ៉ែ​មាស​ខុសច្បាប់​ចាប់ខ្លួន​មនុស្ស​៨​នាក់

2 នាទី មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ មនុស្ស​ចំនួន​៨​នាក់​ត្រូវ​បាន​ចាប់ខ្លួន ដោយ​កម្លាំង​ឧ​ទ្យា​នុ​រៈ​នៃ​មន្ទីរ​បរិស្ថាន ខណៈ​កំពុង​ធ្វើ​សកម្មភាព​ធ្វើ​អាជីវកម្ម​រុករក​រ៉ែ​មាស​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត ។ លោក ស៊ឹ​ម ប៉ូ​លី​ន ប្រធាន​​ការិយាល័យ​ឧទ្យាន​ជាតិ​ឱ្យ​ដឹង​ថា…

ខេត្តស្ទឹងត្រែង ៖ មនុស្ស​ចំនួន​៨​នាក់​ត្រូវ​បាន​ចាប់ខ្លួន ដោយ​កម្លាំង​ឧ​ទ្យា​នុ​រៈ​នៃ​មន្ទីរ​បរិស្ថាន ខណៈ​កំពុង​ធ្វើ​សកម្មភាព​ធ្វើ​អាជីវកម្ម​រុករក​រ៉ែ​មាស​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត ។ លោក ស៊ឹ​ម ប៉ូ​លី​ន ប្រធាន​​ការិយាល័យ​ឧទ្យាន​ជាតិ​ឱ្យ​ដឹង​ថា ជនសង្ស័យ​ដែល​កម្លាំង​សហការ​ឃាត់ខ្លួន​មាន​ចំនួន​១០​នាក់ ក្នុង​នោះ បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ចំនួន ៨​នាក់ និង​២​នាក់​ទៀត​ដោះ​លែង​ទៅ​វិញ ។

លោក​ប្រធាន​ការិយាល័យ​ឧទ្យាន​ជាតិ​បាន​បញ្ជាក់​ថា មន្ត្រី​ការិយាល័យ​ឧទ្យាន​ជាតិ សហការ​ជាមួយ​គណៈកម្មការ​សហគមន៍​តំបន់ការពារធម្មជាតិ​អូរ​ចាយ និង​គណៈកម្មការ​តំបន់ការពារធម្មជាតិ​អូរ​កា​ពី​ន​ចុះ​ល្បាត​សិក្សា​ស្រាវជ្រាវ​តាមដាន​ទប់ស្កាត់​បង្ក្រាប​បទល្មើស​ធនធានធម្មជាតិ​គ្រប់​ប្រភេទ​ក្នុង​ឧទ្យាន​ជាតិ​វើ​ន​សៃ​-​សៀម​ប៉ា​ង ភូមិ​សា​ស្រុក​សៀម​ប៉ា​ង ខេត្តស្ទឹងត្រែង ដោយ​ទទួល​បាន​លទ្ធផល​នៅ​ថ្ងៃ​ទី​០៤ ទី​០៥ ខែកក្កដា ឆ្នាំ​២០២៥ ល្បាត​ដល់​ចំណុច​ភ្នំ​កា​ពី​ន ស្ថិត​ក្នុង​ឧទ្យាន​ជាតិ​វ៉ើ​ន​សៃ​-​សៀម​ប៉ា​ង ភូមិសាស្ត្រ​ភូមិ​គី​រី​វង្សា​ក្រោម ឃុំ​សន្តិភាព ស្រុក​សៀម​ប៉ា​ង ខេត្តស្ទឹងត្រែង បាន​ប្រទះ​ឃើញ​ជនសង្ស័យ​ចំនួន​០៣​នាក់ កំពុង​ធ្វើ​សកម្មភាព​រុករក​រ៉ែ​មាស ដោយ​គ្មាន​ការ​អនុញ្ញាត ។

បន្ទាប់​មក មាន​ក្រុម​ជនសង្ស័យ​០៧​នាក់​ទៀត​ចេញ​មក​ពី​ជំរុំ​ស្នាក់​នៅ​ក្បែរ​នោះ ជា​កម្មករ​រុករក​រ៉ែ​ក​មាស ក្រុមការងារ​បាន​ដើរ​ត្រួតពិនិត្យ​ឃើញ​មាន​ជំរុំ​ស្នាក់​នៅ​ប្រក់​តង់​ចំនួន​០២​កន្លែង និង​មាន​ម៉ាស៊ីន​ម៉ា​ស៊ូ​ត​ចំនួន​០៤​គ្រឿង ឧបករណ៍​សម្ភារ​ធ្វើ​សកម្មភាព​រុករក​រ៉ែ​មាស​មួយ​ចំនួន​ទៀត និង​បាន​ឃាត់​នាំ​ជនសង្ស័យ​មក​សួ​នាំ​បន្ថែម​នៅ​មន្ទីរ​បរិស្ថាន​ខេត្ត ដោយ​បានការ​អនុញ្ញាត​ពី លោក​នាង គឹ​ម​លី ព្រះរាជអាជ្ញា​រង នៃ​អយ្យការ​អម​សាលា​សាលាដំបូង​ខេត្តស្ទឹងត្រែង ។

ជនសង្ស័យ​ដែល​បាន​ឃាត់ខ្លួន​នោះ ១-​ឈ្មោះ សន ហុំ អាយុ​៣៧​ឆ្នាំ រស់​ភូមិ​ទន្លាប់ ឃុំ​សោម ស្រុក​គី​រី​វង់ ខេត្តតាកែវ ២-​ឈ្មោះ ផា​ន ច​ន្ថា​ត អាយុ​២៧​ឆ្នាំ រស់នៅ​ភូមិ​វាល​ដេញ ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ស្ទឹង​ត្រែង ៣-​ឈ្មោះ សុខ តឿ អាយុ​៤៩​ឆ្នាំ រស់នៅ​ភូមិ​អន្ទង ស្រុក​ពេ​ជ្រា​ដា ខេត្ត​មណ្ឌល​គី​រី ៤-​ឈ្មោះ កែវ នឿ​ន អាយុ​៣១​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​ទឹម ស្រុក រវៀង ខេត្តព្រះវិហារ ៥-​ឈ្មោះ ហឹ​ម ស៊ី​ឡាយ អាយុ​៣២​ឆ្នាំ រស់នៅ​ភូមិ ត្រពាំង​ទឹម ស្រុក​រវៀង ខេត្តព្រះវិហារ ៦-​ឈ្មោះ ឃ្លី វី អាយុ​២០​ឆ្នាំ រស់នៅ​ភូមិ​សាប ស្រុក​សំបូរ ខេត្តក្រចេះ ៧-​ឈ្មោះ ឃ្លី អុច អាយុ​២២​ឆ្នាំ រស់នៅ​ភូមិ​សាប ស្រុក​សំបូរ ខេត្តក្រចេះ ៨-​ឈ្មោះ ឃ្នី ភ័ស អាយុ​១៧​ឆ្នាំ រស់នៅ​ភូមិ​សាប ស្រុក​សំបូរ ខេត្តក្រចេះ ៩-​ឈ្មោះ​ខា​នី លាស់ ភេទ​ប្រុស អាយុ​១៣​ឆ្នាំ ទីលំនៅ​បច្ចុប្បន្ន​ភូមិ​សាប ឃុំ​ស្រែ​ជីក ស្រុក​សំបូរ ខេត្តក្រចេះ ១០-​ឈ្មោះ​វៀន ត្រី ភេទ​ប្រុស អាយុ​១២​ឆ្នាំ ទីលំនៅ​បច្ចុប្បន្ន​ភូមិ​សាប ឃុំ​ស្រែជីក ស្រុក​សំបូរ ខេត្តក្រចេះ ។

ចំពោះ​វត្ថុ​តាង​រឹបអូស​រួម​មាន​ម៉ាស៊ីន​ម៉ាក់​យ៉ា​ដុ​ង​២២​សេស ចំនួន​០២​គ្រឿង ម៉ាស៊ីន​ម៉ាក់​យ៉ា​ដុ​ង​៣៥​សេស​ចំនួន​០១​គ្រឿង ម៉ាស៊ីន​ម៉ាក់​យ៉ា​ដុ​ង​៣៨​សេស​ចំនួន​០១​គ្រឿង ក្បាល​បូម ចំនួន​០២ គូទ​ខ្យង​ចំនួន​០២ ទុ​យ​យោ​ក្រណាត់​ចំនួន​០២​ដុំ ប្រវែង​៥០​ម៉ែត្រ ទុ​យ​យោ​បាញ់​ដី​ចំនួន​០៣​ដុំ ប្រវែង​២០​ម៉ែត្រ ទុយោ​រឹង​ធំ​ចំនួន​០២​ដុំ ប្រវែង​២០​ម៉ែត្រ សូ​ឡា​ផ្ទាំង​ធំ​ចំនួន​០១​ផ្ទាំង រណា​យន្ត​តូច​ចំនួន​០១​គ្រឿង ម៉ូ​ទ័​រ​បូម​ចំនួន​០១ ឧបករណ៍​សម្រាប់​រ៉ែ​ង​មាស (​ឆាង​ម៉ាង​) ចំនួន​៤ ម៉ូតូ​ម៉ាក់​វេ​វ ពណ៌​ខ្មៅ ចំ​នួ​០២​គ្រឿង គ្មាន​ស្លាក​លេខ ម៉ូតូ​ម៉ាក់​វេ​វ ពណ៌​សរ ចំនួន​០១​គ្រឿង គ្មាន​ស្លាក​លេខ ម៉ូតូ​ម៉ាក់​វេ​វ ពណ៌​ទឹក​សមុទ្យ ចំនួន​០១​គ្រឿង គ្មាន​ស្លាក​លេខ​។

វត្ថុ​តាង​ទាំងអស់ ក្រុមការងារ​បាន​នាំ​យក​មក​រក្សា​ទុក​នៅ​មន្ទីរ​បរិស្ថាន​ខេត្ត ។ ដោយ​ស្ថានភាព​តំបន់​ប្រព្រឹត្ត​បទល្មើស​អូរ​ទឹកធំ​ច្រើន​កន្លែង​និង​ឡើង​ភ្នំ​ចុះ​ភ្នំ កម្លាំង​ជំនាញ​បាន​អូស​បន្លាយពេល​យ៉ាង​យូរ​ទើប​បញ្ជូន​វត្ថុ​តាង​និង​ជនសង្ស័យ​មានការ​យឺតយ៉ាវ​។

ក្រោយ​ពី​បញ្ចប់​នីតិវិធី​ជនសង្ស័យ​ចំនួន​៨​នាក់ ក៏​ត្រូវ​បាន​បញ្ជូន​ទៅ​ពន្ធនាគារ​ផង​ដែរ ។ ចំពោះ​ឈ្មោះ​ខា​នី លាស់ ភេទ​ប្រុស អាយុ​១៣​ឆ្នាំ និង​ឈ្មោះ រៀន ត្រី អាយុ​១២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​សាប ឃុំ​ស្រែ​ជិ​ក ស្រុក​សំបូរ ខេត្តក្រចេះ ក្រុមការងារ​មិន​បាន​ឃាត់ខ្លួន​ទេ គាត់​មក​តាម​បងប្អូន​គាត់​ជា​ជនសង្ស័យ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ