ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មេង​ពា​.​ល​មួយ​ហ្វូង​ចាប់​រំ​.​លោ​.​ភ​.​ក្មេង​ស្រី ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​បាន​១២​នាក់ នៅ​សល់៧​នាក់​កំពុង​គេចខ្លួន

2 ម៉ោង មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ ក្រុម​ក្មេង​អន្ធពាល​មួយ​ហ្វូង​ដែល​មាន​អាយុ​ចន្លោះ​ពី​១៣ ទៅ​១៧​ឆ្នាំ ដែល​ជាប់​សង្ស័យ​បាន​ចាប់រំលោភ​បូក​លើ​ក្មេង​ស្រី​អាយុ​១៥​ឆ្នាំ​ម្នាក់ ត្រូវ​បាន​កម្លាំង​ការិយាល័យ​ជំនាញ និង​កម្លាំង​អធិការ​ស្រុក​បាណ​ន់​ធ្វើការ​ស្រាវជ្រាវ​ឃាត់ខ្លួន​បាន​ចំនួន​១២​នាក់ ក្នុង​ចំណោម​១៩​នាក់ កាលពី​រសៀល​ថ្ងៃ​ទី​១៧ កក្កដា…

ខេត្តបាត់ដំបង ៖ ក្រុម​ក្មេង​អន្ធពាល​មួយ​ហ្វូង​ដែល​មាន​អាយុ​ចន្លោះ​ពី​១៣ ទៅ​១៧​ឆ្នាំ ដែល​ជាប់​សង្ស័យ​បាន​ចាប់រំលោភ​បូក​លើ​ក្មេង​ស្រី​អាយុ​១៥​ឆ្នាំ​ម្នាក់ ត្រូវ​បាន​កម្លាំង​ការិយាល័យ​ជំនាញ និង​កម្លាំង​អធិការ​ស្រុក​បាណ​ន់​ធ្វើការ​ស្រាវជ្រាវ​ឃាត់ខ្លួន​បាន​ចំនួន​១២​នាក់ ក្នុង​ចំណោម​១៩​នាក់ កាលពី​រសៀល​ថ្ងៃ​ទី​១៧ កក្កដា នៅ​ឃុំ​ស្នឹង ស្រុក​បាណ​ន់ ។

របាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា ក្រុម​ក្មេង​ឈាមរាវ​ទាំងនេះ ត្រូវ​បាន​ក្មេង​ស្រី​ម្នាក់​បាន​ប្ដឹង​ចោទប្រកាន់​ក្រុម​នេះ​ថា បាន​រួមដៃគ្នា​ចាប់រំលោភ​នាង រយ​:​ពេល​០៣​យប់​ជា​បន្តបន្ទាប់ នៅ​ថ្ងៃ​១៤ .១៥ .១៦ ខែកក្កដា នៅ​ចំណុច​ផ្ទះ​របស់​ឈ្មោះ នី​ត ។

របាយការណ៍​ដដែល​បាន​ឲ្យ​ដឹង​ថា ក្រោយ​ទទួល​បណ្តឹង​ក្មេង​ស្រី​រង​គ្រោះ កម្លាំង​កា​រិ​យាល័យ​​ជំនាញ​នៃ​ស្នងការ​ខេត្ត និង​កម្លាំង​អធិការ​ស្រុក​បាណ​ន់ ក៏​បាន​ធ្វើការ​ស្រាវ​រហូត​ឈាន​ដល់​ការ​ឃាត់ខ្លួន​ក្រុម​ក្មេង​អន្ធពាល មាន​អ្នក​ប្រព្រឹត្ត​ផ្ទាល់ និង អ្នកចូលរួម​សមគំនិត​ចំនួន​១២​នាក់ ខណ​:០៧​នាក់​ទៀត​កំពុង​គេចខ្លួន​។

ជនសង្ស័យ​ទាំង​១២​នាក់​រួម​មាន​៖ ១-​ឈ្មោះ​ឃឿ​ន សុ​ផា​នី​ត ហៅ​ណុ​យ ភេទ​ប្រុស អាយុ​១៣​ឆ្នាំ នៅ​ភូមិ​ស្នឹង ឃុំ​ស្នឹង ស្រុក​បាណ​ន់ (​ប្រព្រឹត្ត​ផ្ទាល់​)​។ ២-​ឈ្មោះ​វង់ ចាន​ល​ថៃ ភេទ​ប្រុស អាយុ​១៣​ឆ្នាំ នៅ​ភូមិ​សំបួរមាស ឃុំ​ស្នឹង​ស្រុក​បាណ​ន់ (​ប្រព្រឹត្ត​ផ្ទាល់​) ។ ៣-​ឈ្មោះ​គី ផា​ន់​ណា ភេទ​ប្រុស អាយុ​១៤​ឆ្នាំ នៅ​ភូមិ​ពាក់​ស្បែក ឃុំ​ស្នឹង​ស្រុក បាណ​ន់ (​ប្រព្រឹត្ត​ផ្ទាល់​) ៤-​ឈ្មោះ​នួន ផា​នុ​ន ហៅ​ផិ ភេទ​ប្រុស អាយ​១៦​ឆ្នាំ នៅ​ភូមិ​ស្នឹង​កើត ឃុំ​ស្នឹង ស្រុក​បាណ​ន់ (​ប្រព្រឹត្ត​ផ្ទាល់​)​។​៥-​ឈ្មោះ​ថន ឡៃ​ហេង ភេទ​ប្រុស អាយុ​១៥​ឆ្នាំ នៅ​ភូមិ​ស្នឹង​កេ​ី​ត ឃុំ​ស្នឹង ស្រុក​បាណ​ន់ (​ប្រព្រឹត្ត​ផ្ទាល់​)​។

៦-​ឈ្មោះ​សាន វិ​ច្ឆ​កា ហៅ ម៉ៅ ភេទ​ប្រុស អាយុ​១៥​ឆ្នាំ នៅ​ភូមិ​សំបួរមាស ឃុំ ស្នឹង​ស្រុក​បាណ​ន់ (​ប្រព្រឹត្ត​ផ្ទាល់​)​។ ៧-​ឈ្មោះ មឿ​ន រាជសម្បត្តិ ហៅ​រាជ​ភេទ​ប្រុស​អាយុ​១៧​ឆ្នាំ នៅ​ភូមិ​សំបួរមាស​ឃុំ​ស្នឹង ស្រុក​បាណ​ន់ (​ប្រព្រឹត្ត​ផ្ទាល់​) ។ ៨-​ឈ្មោះ​ក ភក្តី ភេទ​ប្រុស អាយុ​១៧​ឆ្នាំ នៅ​ភូមិ​ស្នឹង​កើត ឃុំ​ស្នឹង ស្រុក​បាណ​ន់ (​ប្រព្រឹត្ត​ផ្ទាល់​)​។ ៩-​ឈ្មោះ​នួន ណ​ម​រ៉ា ភេទ​ប្រុស អាយុ​១៥​ឆ្នាំ នៅ​ភូមិ​ព្រះ​ស្រែ ឃុំ​ស្នឹង ស្រុក​បាណ​ន់ (​សមគំនិត​) ។ ១០-​ឈ្មោះ ហូ​គន្ធ ដោ​យ៉ា​ដេ​ត ភេទ​ប្រុស អាយុ​១៦​ឆ្នាំ នៅ​ភូមិ​គរ ឃុំ​ស្នឹង​ស្រុក​បាណ​ន់ (​សមគំនិត​) ។ ១១-​ឈ្មោះ​ឈិ​ត បញ្ញា ហៅ​សាច់ដុំ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ នៅ​ភូម​ស្នឹង​លិច​ឃុំ​ស្នឹង ស្រុក​បាណ​ន់ (​សមគំនិត​)​។ ១២-​ឈ្មោះ​សុខ ម៉ៃ​ឃី​ដា​វីត ភេទ​ប្រុស អាយុ​១៦​ឆ្នាំ នៅ​ភូមិ​ស្នឹង​កើត ឃុំ​ស្នឹង ស្រុក​បាណ​ន់ (​សមគំនិត​) ។ ពេល​នេះ ជនសង្ស័យ​ទាំង​១២​នាក់ កំពុង​ឃាត់ខ្លួន​បណ្តោះអាសន្ន​នៅ​អធិការ​នគរបាល​ស្រុ​បាណ​ន់ ដើម្បី​សួរនាំ​។

កោះសន្តិភាព មិន​ទាន់​បាន​សុំ​ការ​បញ្ជាក់​ពី​សមត្ថកិច្ច​នៅឡើយ​ទេ ជុំវិញ​ករណី​រំលោភ​បូក​លើ​ក្មេង​ស្រី​អាយុ​១៥​ឆ្នាំ​ខាងលើ​នេះ ។ ដោយឡែក ចម្លើយ​សារភាព​ពី​ក្រុម​ជនសង្ស័យ​ក៏​មិន​ទាន់​ទ​ទូល​បាន​ដែរ គិត​ត្រឹម​ម៉ោង​១​រសៀល​ថ្ងៃ​ទី ១៨ កក្កដា រួម​ទាំង​ការ​បំភ្លឺ​បន្ថែម​ពី​ក្មេង​ស្រី​រង​គ្រោះ​ផង ។
យ៉ាងណា​ក្ដី នៅ​ក្នុង​សំណុំរឿង​រំលោភ​បូក​នេះ បើ​តាម​សមត្ថកិច្ច​បាន​បង្ហើប​ថា ក្រុម​ជនសង្ស័យ​មាន​បក្សពួក​សរុប​ចំនួន​១៩​នាក់​។ នេះ​ជា​ចម្លើយ ជនសង្ស័យ​ខាងលើ ដែល​បាន​សារភាព​ប្រាប់​សមត្ថកិច្ច ។ ពេល​នេះ ឃាត់ខ្លួន​បាន​១២​នាក់ នៅ​ជន​ពាក់ព័ន្ធ​ចំនួន​០៧​នាក់​ទៀត​កំពុង​គេចខ្លួន ហើយ​មន្ត្រី​ជំនាញ​បាន​និង​កំពុង​តាម​ចាប់ខ្លួន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ