ខេត្តឧត្តរមានជ័យ ៖ អនុវត្តបទបញ្ជារបស់សម្តេចនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ស្តីពីយុទ្ធនាការបោសសម្អាតការឆរបោកតាមប្រព័ន្ធបច្ចេកវិទ្យា កាលពីថ្ងៃទី១៧ ខែកក្កដាឆ្នាំ២០២៥ ម្សិលមិញលើចំនួន៩ទីតាំង ស្ថិតនៅក្នុងក្រុងសំរោង និងស្រុកបន្ទាយអម្ពឹលខេត្តឧត្តរមានជ័យ ។

ក្នុងការចុះប្រតិបត្តិការបង្ក្រាបនេះ ដឹកនាំដោយព្រះរាជ្ញារងអមសាលាដំបូងខេត្ត លោកមាន ចាន់យ៉ាដា អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត លោកបញ្ជាការអាវុធខេត្ត លោកស្នងការខេត្ត រួមទាំងកងកំលាំងជាច្រើននាក់ធ្វើការឃាត់ខ្លួន ជនសង្ស័យចំនួន១០៣ (ស្រី៤១នាក់) មានចម្រុះជាតិសាសន៍ចិនមានឡាវមានថៃ និងវៀតណាមផងដែរ ។

យោងលើរបាយការណ៍របស់សាលាខេត្តចុះប្រតិបត្តិការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាប្រព័ន្ធអនឡាញចំនួន៩ទីតាំង ក្នុងនោះ៦ទីតាំង ក្នុងភូមិសាស្ត្រសង្កាត់អូរស្មាច់ ក្រុងសំរោង និង៣ទីតាំងស្ថិតនៅជប់គគីរ ស្រុកបន្ទាយអំពិល ដោយបានឃាត់ខ្លួនជនសង្ស័យជាជនបរទេ១០៣នាក់ និងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តឧត្ដរមានជ័យ ដោយសង្ស័យថាជាប់ពាក់ព័ន្ធនឹងការលបលួចប្រព្រឹត្តអំពើល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) និងបទល្មើសផ្សេងៗទៀត ដូចជា ការឆ្លងដែនខុសច្បាប់ការរស់នៅ និងការធ្វើការងាខុសច្បាប់ ក្នុងភូមិសាស្ត្រខេត្តឧត្ដរមានជ័យ ។

គោលបំណងនៃប្រតិបត្តិការចុះបង្ក្រានេះ គឺដើម្បីទប់ស្កាត់ និងប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងបទល្មើសផ្សេងៗទៀត ដែលប្រព្រឹត្តដោយជនបរទេស សំដៅដល់ការចូលរួមចំណែកថែរក្សា ការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ជាពិសេស ក៏ជាទទួលខុសត្រូវក្នុងការបោសសម្អាតគ្រប់ទីតាំងធ្វើសកម្មភាព ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ឱ្យមានប្រសិទ្ធភាពខ្ពស់ ។

ក្នុងការចុះប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចក៏បានត្រួតពិនិត្យលើឯកសារឆ្លងដែនជនបរទេស ការស្នាក់នៅ ឬធ្វើការងារនៅក្នុងភូមិសាស្ត្រខេត្តឧត្ដរមានជ័យ ហើយចំពោះជនបរទេសណាដែលគ្មានឯកសារឆ្លងដែនត្រឹមត្រូវស្របច្បាប់ ឬកំពុងស្នាក់នៅខុសច្បាប់ រដ្ឋបាលខេត្តនឹងចាត់វិធានការបណ្ដេញចេញពីប្រទេសកម្ពុជា ដោយឡែក ចំពោះជនបរទេសដែលរកឃើញប្រព្រឹត្តបទល្មើសពាក់ព័ន្ធគ្រឿងញៀន និងការរក្សាប្រើប្រាស់អាវុធខុសច្បាប់ សមត្ថកិច្ចបន្តអនុវត្តនីតិវិធីតាមផ្លូវច្បាប់ ៕








ចែករំលែកព័តមាននេះ