ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សោកស្តាយ! សិក្ខាកាមអង្គរក្ស១រូប ជួបគ្រោះអកុសលតាមផ្លូវយ៉ាងរន្ធ.ត់

28 វិនាទី មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ​៖ យុវជន​ម្នាក់​ដែល​គេ​ស្គាល់​ថា ជាសិក្ខា​កាម​អង្គរក្ស បាន​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ ខណៈ​ដែល​ជិះ​ម៉ូតូ​ម្នាក់ឯង​ពេល​យប់​ហើយ​បុក​ជាមួយ​រថយន្ត​ធុន​ធំ​ដឹក​អីវ៉ាន់​ចំ​ពីមុខ​យ៉ាង​ពេញទំហឹង ក្រោយ​កើតហេតុ​​អ្នកបើកបរ​​រថយន្ត​បាន​រត់គេច​ខ្លួន​បាត់​ស្រមោល​។ ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​៣៥​នាទី ថ្ងៃ​ទី​១៧ ខែកក្កដា ឆ្នាំ​២០២៥…

ខេត្តកំពង់ស្ពឺ​៖ យុវជន​ម្នាក់​ដែល​គេ​ស្គាល់​ថា ជាសិក្ខា​កាម​អង្គរក្ស បាន​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ ខណៈ​ដែល​ជិះ​ម៉ូតូ​ម្នាក់ឯង​ពេល​យប់​ហើយ​បុក​ជាមួយ​រថយន្ត​ធុន​ធំ​ដឹក​អីវ៉ាន់​ចំ​ពីមុខ​យ៉ាង​ពេញទំហឹង ក្រោយ​កើតហេតុ​​អ្នកបើកបរ​​រថយន្ត​បាន​រត់គេច​ខ្លួន​បាត់​ស្រមោល​។

ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​៣៥​នាទី ថ្ងៃ​ទី​១៧ ខែកក្កដា ឆ្នាំ​២០២៥ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​១៤៣ ត្រង់​ចំណុច​ភូមិ​ភែ​ក ឃុំ​ស្រង់ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ​។

នគរបាល​ស្រុក​គងពិសី​បាន​ឱ្យ​ដឹង​ថា ​ជនរងគ្រោះដែលស្លាប់បាត់បង់ជីវិត​ឈ្មោះ ងួ​ន រ៉ា​ឈិ ភេទ​ប្រុស អាយុ​២២​ឆ្នាំ ​ជាសិ​ក្ខា​កាម​អង្គរក្ស​ រស់នៅ​ភូមិ​ត្រពាំង​ថ្ម ឃុំ​ស្រង់ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ​ ។ ជនរងគ្រោះជិះម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ ធុន​សេ​១២៥ ស៊េរី​ឆ្នាំ​២០២០ ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ កំពង់ស្ពឺ 1R-5099 ​។ ចំណែកភាគីខាង​រថយន្ត​មួយ​គ្រឿង​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​ ពណ៌​ស ពាក់​ផ្លា​ក​លេខ​កំពង់ស្ពឺ​2A-7363 អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ ​បានរត់គេចខ្លួនបាត់ ។

នគរបាល​ស្រុក​គងពិសី​បាន​​ឱ្យ​ដឹងបន្ត​​ថា នៅ​មុន​ពេល​កើតហេតុ​ ​ជនរងគ្រោះបានជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ពណ៌​ខ្មៅ ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​លេខ​១៤៣ ក្នុង​ទិស​ដៅ ពី​ទិស​ខាងលិច ឆ្ពោះទៅ​ទិស​ខាងកើត លុះ​ពេល​ធ្វើ​ដំណើរ​ទៅ​ដល់​ចំណុច​ខាងលើ​ក៏​បាន​បុក​ជាមួយ​រថយន្ត​មួយ​គ្រឿង​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​ ពណ៌​ស ខណៈ​ដែល​រថយន្ត​ខាងលើ​បាន​បើកបរ​មក​ពី​ទិស​ខាងកើត​ទៅ​ទិស​ខាងលិច ចំ​ពីមុខ​យ៉ាង​ពេញទំហឹង​តែ​ម្តង​ បណ្តាលឱ្យអ្នកបើកបរម៉ូតូស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ​។

នគរបាល​ស្រុក​គងពិសី​បាន​បន្ត​ទៀត​ថា ក្រោយ​កើតហេតុ​ នគរបាល​ជំនាញ​បាន​ចុះ​ធ្វើការ​វាស់វែង​នៅ​កន្លែង​កើតហេតុ​ ហើយ​សព​យុវជន​រង​គ្រោះ​ជាស​ិក្ខា​កាម​អង្គរក្ស​ខាងលើ ត្រូវ​បាន​នគរបាល​ជំនាញ​ប្រគល់​ជូន​សាច់ញាតិ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។

នគរបាល​ស្រុក​គងពិសី​បាន​បញ្ជាក់​ថា ចំពោះ​វត្ថុ​តាង​ទាំង​២​គ្រឿង ​សមត្ថកិច្ច​នគរបាល​បាន​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​គងពិសី ដើម្បី​ចាត់ការ​បន្ត​តាម​ផ្លូវច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ