ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​-​ថៃ ព្រមព្រៀង​គ្នា​រក្សា​កងកម្លាំង​របស់​ខ្លួន​នៅ​ក្នុង​ទីតាំង​បច្ចុប្បន្ន​ ដោយ​មិន​អនុញ្ញាត​ឱ្យ​ផ្លាស់​ទី​ហួស​ពី​ទីតាំង​ដែល​ខ្លួន​បាន​ឈរជើង

1 នាទី មុន

រាជធានី​ភ្នំពេញ ​៖ ក្នុង​កិច្ចប្រជុំ​វិសាមញ្ញ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​កម្ពុជា​-​ថៃ​ (GBC)​ ដែល​ប្រព្រឹត្ត​ទៅ​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី កម្ពុជា និង ថៃ បាន​ព្រមព្រៀង​លើ​លក្ខខណ្ឌ ដោយ​រក្សា​កងកម្លាំង​របស់​ខ្លួន​នៅ​ក្នុង​ទីតាំង​បច្ចុប្បន្ន​…

រាជធានី​ភ្នំពេញ ​៖ ក្នុង​កិច្ចប្រជុំ​វិសាមញ្ញ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​កម្ពុជា​-​ថៃ​ (GBC)​ ដែល​ប្រព្រឹត្ត​ទៅ​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី កម្ពុជា និង ថៃ បាន​ព្រមព្រៀង​លើ​លក្ខខណ្ឌ ដោយ​រក្សា​កងកម្លាំង​របស់​ខ្លួន​នៅ​ក្នុង​ទីតាំង​បច្ចុប្បន្ន​ ដោយ​មិន​អនុញ្ញាត​ឱ្យ​ផ្លាស់​ទី​ ហួស​ពី​ទីតាំង ​ដែល​ខ្លួន​បាន​ឈរជើង​ ក្នុង​ពេល​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់​បាន​ចូល​ជា​ធរមាន ​នៅ​ម៉ោង​២៤៖០០នាទី នា​ថ្ងៃ​ទី២៨ ខែកក្កដា ឆ្នាំ២០២៥ ឡើយ​។

ថ្លែង​ក្នុង​សេចក្តី​សង្ខេប​ព័ត៌មាន​ប្រចាំ​ថ្ងៃ ស្តី​ពី «​លទ្ធផល​ នៃ​ការ​អនុ​វត្តបទ​ឈប់​បាញ់​រវាង​កម្ពុជា​-​ថៃ​» នៅ​រសៀល​ថ្ងៃ​ទី​៧ ខែសីហា ឆ្នាំ​២០២៥ លោក​ជំទាវ ឧត្តមសេនីយ៍ឯក ម៉ា​លី សុជាតា អនុរដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងការពារជាតិ​កម្ពុជា​បាន​បញ្ជាក់​ថា ចំពោះ​លទ្ធផល​ការ​ព្រៀង​ព្រៀង​នេះ​ដែរ​ គឺភាគី​ទាំង​ពីរ​ ត្រូវ​តែ​ចៀសវាង​ដាច់ខាត​រាល់​ការ​បាញ់​គ្នា ដោយ​គ្មាន​មូលហេតុ​ច្បាស់លាស់​លើ​ទីតាំង ឬ​កងទ័ព​ភាគី​ម្ខាង​ទៀត ហើយ​ភាគី​ទាំង​ពីរ ​មិន​ត្រូវ​រំលោភ​បំពាន​លើ​កិច្ចព្រមព្រៀង​នេះ​ឡើយ​ ទោះ​ក្នុង​ស្ថានការណ៍​ណា​ក៏​ដោយ ​។

លោក​ជំទាវ​ ឧត្ដមសេនីយ៍ឯក អ្នកនាំពាក្យ​ក្រសួងការពារជាតិ​ បាន​បញ្ជាក់​បន្ថែម​ថា ភាគី​ទាំង​ពីរ ​ឯកភាព​គ្នា​ថា មិន​បង្កើន​កម្លាំង​បន្ថែម តាម​បណ្តោយ​ព្រំដែន​។ ការ​ពង្រឹងកម្លាំង នឹង​បង្កើន​ភាព​តានតឹង និង​ប៉ះពាល់​ជា​អ​វិ​ជ​មាន​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​យៈ​ពេល​វែង​ក្នុង​ការ​ដោះស្រាយ​ជម្លោះ ហើយ​ភាគី​ទាំង​ពីរ​ ឯកភាព​គ្នា​ថា មិន​គួរ​សាងសង់ ឬ​ពង្រីក​ហេដ្ឋារចនាសម្ព័ន្ធ​យោធា ឬ​ទីតាំង​ការពារ​ខ្លួន​លើស​ពី​ផ្នែក​ខ្លួនឯង​ឡើយ​ ។

ជាមួយ​គ្នា​នេះ លោក​ជំទាវ ឧត្តមសេនីយ៍ឯក ម៉ា​លី សុជាតា បាន​ថ្លែង​ឱ្យ​ដឹង​ដែរ​ថា ភាគី​ទាំង​ពីរ​បាន​ព្រមព្រៀង​គ្នា​មិន​ត្រូវ​ផ្សព្វផ្សាយ ឬ ចែករំលែក​ព័ត៌មាន​មិន​ពិត ឬ ព័ត៌មាន​ក្លែងក្លាយ​ណាមួយ​ឡើយ​ដើម្បី​កាត់​បន្ថយ​ភាព​តានតឹង កាត់​បន្ថយ​អារម្មណ៍​អ​វិ​ជ​មាន​លើ​សតិអារម្មណ៍​សាធារណជន និង​បង្កើត​បរិយាកាស​អំណោយផល កិច្ច​សន្ទនា​ប្រកបដោយ​សុខ​សន្តិភាព​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ