ខេត្តកំពង់ស្ពឺ ៖ បុរសម្នាក់ត្រូវបានគេប្រទះឃើញអង្គុយស្លា.ប់ក្បែរចេតិយ៍មិនទាន់ដឹងមូលហេតុច្បាស់លាស់ បង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងបានរាយការណ៍ទៅសមត្ថកិច្ចផង
ដែរ ។ ការភ្ញាក់ផ្អើលប្រទះឃើញបុរសម្នាក់អង្គុយស្លាប់នេះ កាលពីរសៀលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ នៅក្នុងវត្តសំបួរ ភូមិសំបួរ សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។
ប្រភពព័ត៌មានបានឱ្យដឹងថា បុរសដែលអង្គុយស្លាប់នោះមានអាយុប្រហែល៥០ឆ្នាំ សក់ខ្លី ស្លៀកខោជើងវែងពណ៌ខ្មៅ ពាក់អាវដៃវែងពណ៌ផ្ទៃមេឃ នៅក្បែរសពមានម៉ូតូ១គ្រឿង មិនស្គាល់ផ្លាកលេខដោះក្បាំងចេញអស់មានតដែកសម្រាប់អូសរ៉ឺម៉ក និងមានមួកសុវត្ថិភាពពណ៌ខៀវមួយផងដែរ។
ប្រភពព័ត៌មានបានឱ្យដឹងទៀតថា ករណីខាងលើនេះសមត្ថកិច្ច មិនទាន់សន្និដ្ឋានថាជាករណី អ្វីឱ្យពិតប្រាកដនោះទេ រង់ចាំសមត្ថកិច្ចជំនាញធ្វើកោសល្យវិច្ច័យ នៅល្ងាចថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥នេះ៕
ចែករំលែកព័តមាននេះ