ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំនោរ​ត្រជាក់​ធ្វើ​ឱ្យបុរស​ចំណាស់​សម្រាន្ត​លង់លក់​ដោយ​ក្បាល​កើយ​កែបម៉ូតូ​រង់ចាំ​ឌុ​ប​កូន​ទៅ​ប្រឡង​បាក់​ឌុ​ប

14 ម៉ោង មុន
  • កំពង់ចាម

ខេត្តកំពង់ចាម​ ៖ ទឹកចិត្ត​របស់​ឪពុក​ពិតជា​មាន​ទំហំ​ធំធេង​មិន​អាច​កាត់ថ្លៃ​បាន​ ទោះបី​ងងុយ​យ៉ាងណា​ក៏​សុខចិត្ត​អង្គុយ​ឈ្ងោក​យកដៃ​ទាំង​ទ្វេ​រដាក់​លើ​កែបម៉ូតូ ហើយ​ស​ម្រា​ន​បន្តិច​ក្រោយ​ពិសារ​អាហារ​ថ្ងៃត្រង់​រួច ស្រប​ពេល​ខ្យល់ជំនោរ​បក់​មក​រៀង​ត្រជាក់​។ ​ចំណែក​កូនស្រី​បាន​អង្គុយ​ក្បែរ​ក្រោម​ម្លប់ឈើ​សួនច្បារ​មាត់ទន្លេ​ក្រុង​កំពង់ចាម នៅ​វេលា​ម៉ោងជាង​១២​ថ្ងៃត្រង់​ទី​២៩ ​សីហា​ឆ្នាំ​២០២៥ ដោយ​បំប៉ន​មើល​មេរៀន​គណិត​វិទ្យា…

ខេត្តកំពង់ចាម​ ៖ ទឹកចិត្ត​របស់​ឪពុក​ពិតជា​មាន​ទំហំ​ធំធេង​មិន​អាច​កាត់ថ្លៃ​បាន​ ទោះបី​ងងុយ​យ៉ាងណា​ក៏​សុខចិត្ត​អង្គុយ​ឈ្ងោក​យកដៃ​ទាំង​ទ្វេ​រដាក់​លើ​កែបម៉ូតូ ហើយ​ស​ម្រា​ន​បន្តិច​ក្រោយ​ពិសារ​អាហារ​ថ្ងៃត្រង់​រួច ស្រប​ពេល​ខ្យល់ជំនោរ​បក់​មក​រៀង​ត្រជាក់​។ ​ចំណែក​កូនស្រី​បាន​អង្គុយ​ក្បែរ​ក្រោម​ម្លប់ឈើ​សួនច្បារ​មាត់ទន្លេ​ក្រុង​កំពង់ចាម នៅ​វេលា​ម៉ោងជាង​១២​ថ្ងៃត្រង់​ទី​២៩ ​សីហា​ឆ្នាំ​២០២៥ ដោយ​បំប៉ន​មើល​មេរៀន​គណិត​វិទ្យា ត្រៀម​និង​ចូល​ប្រលង​នា​ថ្ងៃ​បង្ហើយ​នេះ​។

យុវតី​ឈ្មោះ​ធី​ម មក​រា អាយុ​១៧​ឆ្នាំ​ រស់នៅ​ភូមិ​អូរ​ប៉ិ ឃុំ​ជយោ ស្រុកចំការ​លើ រៀន​នៅ​វិទ្យាល័យ​
ប៊ុ​ន រ៉ា​នី​-​ហ៊ុន សែន​ ស្ពឺ ​បាន​រៀបរាប់​ឲ្យ​ដឹង​ថា មុន​ពេល​ប្រឡង​ក្នុង​គ្រា​ដែល​កំពុង​សិក្សា​នៅ​ស្រុក​កំណើត​របស់​ខ្លួន​ ពេល​ដែល​ចេញពីផ្ទះ​មក​កាន់​សាលារៀន​ គឺ​មាន​មិត្ត​ភ​ក្កិ​ស្រី​រៀន​ជាមួយ​គ្នា​បាន​ឌុ​ប​ពី​ផ្ទះ​ទៅ​កាន់​សាលា ហើយ​មាន​ពេល​ខ្លះ​នាង​ក៏​បាន​ជិះ​ម៉ូតូឌុប​មិត្ត​ម្ដងម្នាក់ ក្នុង​ស្មារតី​សាមគ្គីភាព​ហើយ​តែងតែ​ក្រើនរំលឹក​មេរៀន​ដែល​គ្រូ​បាន​បង្រៀន​នៅ​សាលា ដោយ​លើកយក​ចំណុច​សំខាន់​ៗ ដើម្បី​ត្រិះ​រិះ​ពិចារណា​និង​ខិតខំ​រៀនសូត្រ​តាម​មុខ​វិជ្ជា​នីមួយ​ៗ ដោយ​ទទួល​បាន​លទ្ធផល​គ្រាន់បើ​គ្រប់មុខ​ទាំងអស់​គឺ​ចំណាត់ថ្នាក់​លេខ​៦ ប្រចាំឆ្នាំ​។

យុវតី​រូប​នេះ​បាន​រៀបរាប់​បន្ត​ឱ្យ​ដឹង​ទៀត​ថា មុន​ពេល​ប្រឡង​មួយ​ថ្ងៃ​ត្រូវ​បាន​ឪពុក​របស់​ខ្លួន​ឌុ​ប​តាម​ម៉ូតូ​មួយ​គ្រឿង ចេញពី​ស្រុក​កំណើត​ដើម្បី​មក​ប្រឡង​បាក់​ឌុ​ប​នៅ​មណ្ឌល​វិទ្យាល័យ​ព្រះ​សីហ​នុ ក្រុង​កំពង់ចាម ផ្នែក​វិទ្យាសាស្ត្រ ចំពោះ​មុខ​វិជ្ជា​ដែល​ត្រូវ​ប្រឡង​ក្នុង​នោះ​រួម​មាន​÷​ប្រវត្តិវិទ្យា ជីវៈវិទ្យា គីមីវិទ្យា ភាសា​អង់គ្លេស អក្សរសាស្ត្រ​ខ្មែរ រូបវិទ្យានិង​គណិត​វិទ្យា ដែល​ត្រូវ​ចូល​ប្រឡង​នា​រសៀល​ថ្ងៃ​ទី​២៩​សីហា​។

ដោយសារ​ពេលទំនេរ​ម៉ោង​នៅ​សល់​រាង​ច្រើន​បន្តិច​ត្រូវ​បាន​ឪពុក​របស់​ខ្លួន​ឌុ​ប​តាម​ម៉ូតូ​មួយ​គ្រឿង​មក​អង្គុយ​ក្រោម​ម្លប់ឈើ​សួនច្បារ​មាត់ទន្លេ​ក្រុង​កំពង់ចាម ក្នុង​នោះ​គឺ​បាន​ប្រឹង​មើល​ដោយ​ប្រើ​ប្រាជ្ញា​លើ​មុខ​វិជ្ជា​គណិត ដែល​នឹង​ត្រៀម​ចូល​ប្រឡងរក​គន្លឹះ​សំខាន់​ៗ ដើម្បី​ឱ្យ​ងាយ​ឆាប់​យល់​។​ចំពោះ​ការ​រំពឹង​លទ្ធផល​ប្រឡង​នេះ​សង្ឃឹម​៦០​ទៅ​៧០% ពេល​ប្រឡង​ជាប់​នឹង​ត្រូវ​បន្ត​រៀន​ផ្នែក​ឧត្តម​សិក្សា​លើ​ជំនាញ​វិទ្យាសាស្ត្រ​កុំព្យូទ័រ​(IT) ធ្វើ​យ៉ាងណា​ប្រឹងរៀន​ពេល​ចេញ​បម្រើ​ការងារ​ជួយ​សម្រាល​បន្ទប់​ក្រុម​គ្រួសារ​ដែល​ឪពុក​ម្ដាយ​ជា​កសិករ​ខំប្រឹង​ថែរក្សា​បីបាច់​ឱ្យ​រៀនសូត្រ​តាំងពី​តូច​រហូត​ដល់​វ័យ​១៧​ឆ្នាំ​។

លោក​លី ម៉េ​ង​សាន ប្រធាន​មន្ទីរ​អប់រំ​យុវជន​និង​កីឡា​ខេត្ត​មាន​ប្រសាសន៍​ឲ្យ​ដឹង​នា​រសៀល​ថ្ងៃ​ទី​២៩​សីហា​ថា​ចំពោះ​ការ​ប្រឡង​រយៈពេល​២​ថ្ងៃជា​ថ្ងៃ​ទី ២៨-២៩​សីហា ឆ្នាំ​២០២៥ ដំណើរការ​ប្រឡង​តាម​មណ្ឌល​ចំនួន​១៥ នៅ​ក្នុង​ខេត្តកំពង់ចាម បាន​ដំណើរការ​ទៅ​ដោយ​រលូន​ក្នុង​នោះ​មាន​សិស្ស មិន​បាន​មក​ប្រឡង​ចំនួន​១០៤​នាក់​។

សូម​បញ្ជាក់​ថា​សួនច្បារ​មាត់ទន្លេ​ក្រុង​កំពង់ចាម​ក្រោម​ការ​យកចិត្ត​ទុក​ដើរ​ពី​សំណាក់​ឯកឧត្តម​អ៊ុ​ន ចាន់​ដា​អភិបាលខេត្ត​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​បាន​ប្រឹងប្រែង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​នានា​ឱ្យ​មានការ​រីក​ចម្រើន​គ្រប់​វិស័យ​។ ជាក់ស្ដែង ​មាត់ទន្លេ​ក្នុង​រដូវប្រាំង​កន្លង​មក​គឺ​បាន​ដាំ​ផ្កាស្បៃរឿង រាប់​ម៉ឺន​គុម្ព​បាន​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ជាតិ​និង​អន្តរជាតិ​ឲ្យ​មក​ថតរូប​ទុកជា​អនុស្សាវរីយ៍​គឺ​មាន​គ្រប់​ជាតិ​សាសន៍​ទៀត​ផង​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ