ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាហារ​ទាំងនេះ​មិន​គួរ​ញ៉ាំ​ជាមួយ​គ្រឿង​ស្រវឹ.ង ប្រយ័ត្ន​អាយុ​ខ្លី​!

1 នាទី មុន

ការ​ផឹក​គ្រឿង​ស្រវឹង​ជាមួយ​អាហារ​មួយ​ចំនួន​អាច​បង្កើន​ផល​ប៉ះពាល់​អវិជ្ជមាន​ដល់​សុខភាព​។ ដើម្បី​រក្សា​សុខភាព​ឱ្យ​បាន​ល្អ អ្នក​គួរ​ជៀសវាង​អាហារ​ទាំងនេះ​៖ អាហារ​ប្រៃ​: អាហារ​សម្រន់​ដែល​មាន​ជាតិ​ប្រៃ​ខ្ពស់​ធ្វើ​ឱ្យ​រាង​កាយ​ខ្សោះ​ជាតិ​ទឹក និង​ស្រេកទឹក​ខ្លាំង ដែល​អាច​ជំរុញ​ឱ្យ​អ្នក​ផឹកស្រា​កាន់តែ​ច្រើន​។ គួរ​ជំនួស​មក​វិញ​ដោយ​បន្លែ ឬ​សាច់​គ្មាន​ជាតិ​អំបិល​។អាហារ​ជូរ​: ផ្លែក្រូច​ឆ្មារ…

ការ​ផឹក​គ្រឿង​ស្រវឹង​ជាមួយ​អាហារ​មួយ​ចំនួន​អាច​បង្កើន​ផល​ប៉ះពាល់​អវិជ្ជមាន​ដល់​សុខភាព​។ ដើម្បី​រក្សា​សុខភាព​ឱ្យ​បាន​ល្អ អ្នក​គួរ​ជៀសវាង​អាហារ​ទាំងនេះ​៖

អាហារ​ប្រៃ​: អាហារ​សម្រន់​ដែល​មាន​ជាតិ​ប្រៃ​ខ្ពស់​ធ្វើ​ឱ្យ​រាង​កាយ​ខ្សោះ​ជាតិ​ទឹក និង​ស្រេកទឹក​ខ្លាំង ដែល​អាច​ជំរុញ​ឱ្យ​អ្នក​ផឹកស្រា​កាន់តែ​ច្រើន​។ គួរ​ជំនួស​មក​វិញ​ដោយ​បន្លែ ឬ​សាច់​គ្មាន​ជាតិ​អំបិល​។
អាហារ​ជូរ​: ផ្លែក្រូច​ឆ្មារ និង​អាហារ​មាន​ជាតិ​ជូរ​ផ្សេង​ទៀត​អាច​ធ្វើ​ឱ្យ​អាកា​រៈ ចាល់​អាស៊ីត​ក្រពះ (Acid Reflux) កាន់តែ​ធ្ងន់ធ្ងរ​។ អ្នក​ដែល​មាន​បញ្ហា​នេះ​គួរតែ​ជៀសវាង​អាហារ​ប្រភេទ​នេះ​។

នំប៉័ង​: ប្រសិនបើ​អ្នក​ផឹកស្រា​បៀរ ការ​ញ៉ាំ​នំប៉័ង​ច្រើន​ពេក​អាច​បណ្តាល​ឱ្យ​មាន​អារម្មណ៍ ហើមពោះ និង មិន​រំលាយ​អាហារ ព្រោះ​ទាំង​ពីរ​ប្រភេទ​នេះ​ផលិត​ចេញពី​មេដំបែ​។

ភេសជ្ជៈ​គ្មាន​ជាតិ​ស្ករ​: ភេសជ្ជៈ​គ្មាន​ជាតិ​ស្ករ​អាច​ធ្វើ​ឱ្យ​អ្នក​ស្រវឹង​លឿន​ជាង​ភេសជ្ជៈ​មាន​ជាតិ​ស្ករ​ធម្មតា ព្រោះ​ជាតិ​ស្ករ​ជួយ​កាត់​បន្ថយល្បឿន​នៃ​ការ​ស្រូប​យកជាតិ​អាល់កុល​ទៅ​ក្នុង​ចរន្តឈាម​។
អាហារ​មាន​ជាតិ​ខ្លាញ់​ខ្ពស់​: អាហារ​បំពង ឬ​អាហារ​ខ្លាញ់​ច្រើន​អាច​ធ្វើ​ឱ្យ​សាច់ដុំ​បំពង់​អាហារ​ចុះ​ខ្សោយ ដែល​បង្កើន​លទ្ធភាព​នៃ​ការ​ចាល់​អាស៊ីត​ក្រពះ និង​ធ្វើ​ឱ្យ​មិន​រំលាយ​អាហារ​។

ចំណុច​សម្គាល់​: នៅ​ពេល​ផឹកស្រា គួរ​ញ៉ាំ​អាហារ​សមរម្យ ផឹកទឹក​ឱ្យ​បាន​ច្រើន ហើយ​ត្រូវ​ប្រាកដ​ថា​មិន​បើកបរ​នៅ​ពេល​ស្រវឹង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ