ខេត្តបាត់ដំបង ៖ មានពលករខ្មែរជាង៦០ម៉ឺននាក់ បានចាកចេញពីប្រទេសថៃវិលត្រឡប់មកស្រុកកំណើតវិញនាព្រឹកថ្ងៃទី០៧ ខែសីហានេះ ។

លោក សុខ លូ អភិបាលខេត្តបាត់ដំបង បានសរសេរលើបណ្តាញសង្គមនាមុននេះ ៖ គិតត្រឹមថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ មានពលករខ្មែរជាង៦០ម៉ឺននាក់ បានចាកចេញពីប្រទេសថៃ វិលត្រឡប់មកស្រុកកំណើតវិញ តាមច្រកទ្វារព្រំដែនអន្តរជាតិដូង ស្រុកកំរៀង ក្រោមការសម្របសម្រួល និងយកចិត្តទុកដាក់ខ្ពស់ពីថ្នាក់ដឹកនាំ និងក្រុមការងារពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ។

ក្នុងនោះដែរ ឯកឧត្តម សុខ លូ និងលោកជំទាវ បានបន្តទទួលស្វាគមន៍ និងផ្តល់អាហារសម្រន់ជូនបងប្អូនពលករខ្មែរដែលបន្តវិលត្រឡប់មកពីប្រទេសថៃតាមច្រកទ្វារព្រំដែនអន្តរជាតិដូងផងដែរ៕


ចែករំលែកព័តមាននេះ