ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា និងថៃ ឯកភាពរក្សាសន្តិភាពតាមព្រំដែន ដោយមានម៉ាឡេស៊ីជាអ្នកសម្របសម្រួល

1 នាទី មុន
  • ភ្នំពេញ

នាព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ នេះ នៅវិមាន Perdana Putra ប្រទេសម៉ាឡេស៊ី ឯកឧត្តម ទៀ…

នាព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ នេះ នៅវិមាន Perdana Putra ប្រទេសម៉ាឡេស៊ី ឯកឧត្តម ទៀ សីហា ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងការពារជាតិ និងឯកឧត្តម Nattaphon Narkphanit រដ្ឋមន្ត្រីស្តីទីក្រសួងការពារជាតិថៃ បានចូលជួបពិភាក្សាជាមួុយ នាយក​រដ្ឋមន្ត្រី​ម៉ា​ឡេ​ស៊ី ឯកឧត្តម អាន់​វ៉ា អ៊ី​ប្រា​ហ៊ី​ម និងជាប្រធានប្តូរវេណអាស៊ានក្នុងគោលបំណងជំរុញសន្តិភាពនៅតំបន់ព្រំដែន។

បើយោងតាមការបង្ហោះក្នុងបណ្តាញសង្គមផ្លូវការរបស់ ឯកឧត្តម នាយក​រដ្ឋមន្ត្រី​ម៉ា​ឡេ​ស៊ី អាន់​វ៉ា អ៊ី​ប្រា​ហ៊ី​ម បានបញ្ជាក់ថា៖ជំនួបនេះនាំឱ្យមានកិច្ចព្រមព្រៀងដ៏សំខាន់ៗ រួមមាន៖បន្តគោរពនឹងបទឈប់បាញ់តាំងពីថ្ងៃទី២៨ ខែកក្កដាមិនអនុញ្ញាតឱ្យមានការឈ្លានពាន ឬបង្កឱ្យមានភាពតានតឹង មិនផ្លាស់ទី ឬបន្ថែមកម្លាំងយោធាថែមទេ ការពារជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ជៀសវាងសកម្មភាពដែលអាចបង្កហេតុ។

ឯកឧត្តម អាន់​វ៉ា អ៊ី​ប្រា​ហ៊ី​ម បានបញ្ជាក់ថា៖ ភាគីទាំងពីរបានពិភាក្សាគ្នាផងដែរអំពីការដាក់ពង្រាយក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដើម្បីជួយត្រួតពិនិត្យស្ថានភាព និងសម្របសម្រួលកិច្ចជួយមនុស្សធម៌ និងសេវាសុខាភិបាលតាមព្រំដែន។

សម្រាប់ខាងម៉ាឡេស៊ី ឯកឧត្តម អាន់​វ៉ា អ៊ី​ប្រា​ហ៊ី​ម នាយក​រដ្ឋមន្ត្រី​ម៉ា​ឡេ​ស៊ី និងជាប្រធានប្តូរវេណអាស៊ាន បានបន្តសន្យាថានឹងគាំទ្រដំណើរការនេះយ៉ាងពេញលេញ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ