រាជធានីភ្នំពេញ ៖ នៅរសៀលថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥នេះ ប្រមុខរដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា និងក្រសួងការពារជាតិថៃនឹងបើកកិច្ចប្រជុំវិសាមញ្ញ គណៈកម្មាធិការព្រំដែនទូទៅ (GBC) នៅប្រទេសម៉ាឡេស៊ី ដោយមានការចូលរួមពីតំណាងពីសហរដ្ឋអាមេរិក ចិន និងម៉ាឡេស៊ី ។

លោកជំទាវ ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានឲ្យដឹងក្នុងសន្និសីទសារព័ត៌មាន នៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥ យ៉ាងដូច្នេះថា៖«នៅថ្ងៃទី៧ សីហានេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រីទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជាបានចូលជួបសម្តែងការគួរសមជាមួយឯកឧត្តម អីវ៉ា ហីប្រាហ្វីមនាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានប្តូរវេន ។


ជាមួយ គ្នានោះដែរដែរឯកឧត្តម ទៀ សីហា នឹងដឹកនាំគណៈបក្សប្រតិភូជាន់ខ្ពស់ខេមរភូមិន្ទចូលរួមកិច្ចប្រជុំវិសាមញ្ញគណៈកម្មការព្រំដែនទូទាំង(GBC ) ដែលមានតំណាងចូលរួមពីសហរដ្ឋអាមេរិក ចិន ម៉ាឡេស៊ី ចូលរួមសង្កេតការណ៍នៅរសៀលថ្ងៃទី៧ សីហានេះផងដែរ ។
ជាមួយគ្នានោះដែរ លោកជំទាវបានលើកឡើងថា បើគិតត្រឹមម៉ោង១០ព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ នៅតាមបន្ទាន់ព្រំដែននៅតាមខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ មានស្ងប់ស្ងាត់ គិតចាប់ពីម៉ោង៦ព្រឹក ដល់ម៉ោង១០និង០០នាទីថ្ងៃទី៧ សីហា ខណៈកងកម្លាំងនៅតែរក្សាត្រៀម និងអនុវត្តយ៉ាងម៉ឺងម៉ាត់ចំពោះបទឈប់បាញ់គ្នានៅប្រទេសម៉ាឡេស៊ី ថ្ងៃ២៨ កក្កដា កន្លងមក ។

លោកជំទាវបានលើកឡើងថា កម្ពុជាសូមបញ្ជាក់ពីការតាំងចិត្តខ្ពស់យ៉ាងពេញលេញចំពោះការគោរពនូវកិច្ចព្រមព្រៀងនូវបទឈប់បាញ់ ដែលសម្រេចបានពីរយៈកិច្ចខំប្រឹងប្រែងពីសំណាក់ប្រទេសម៉ាឡេស៊ី សហរដ្ឋអាមេរិក និងចិនដែលជាសាក្សីយ៉ាងសំខាន់ ហើយបានគាំទ្រពីសហគមន៍អន្តរជាតិយ៉ាងទូលំទូលាយ និងបានឆ្លុះបញ្ចាំងពីសន្តិភាពនៅក្នុងតំបន់ ។
ជាមួយគ្នានោះដែរ លោកជំទាវបានឲ្យដឹងថា សភាការណ៍នៅតាមបន្ទាប់ព្រំដែននៅខេត្តព្រះវិហារ និងឧត្តរមានជ័យ គិតត្រឹមម៉ោង១០ព្រឹក ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ សភាពស្ងប់ស្ងាត់ ហើយកងកម្លាំងកម្ពុជា នៅតែត្រៀមយ៉ាងម៉ឺងម៉ាត់ ៕
ចែករំលែកព័តមាននេះ