ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កិច្ចប្រជុំ​វិសាមញ្ញ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​កម្ពុជា​-​ថៃ (GBC) បាន​ចាប់ផ្តើមហើយ

1 ម៉ោង មុន

មុន​នេះ​ទូរទស្សន៍​ជាតិ​កម្ពុជា បាន​ប្រកាស​ថា ៖ កិច្ចប្រជុំ​វិសាមញ្ញ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​កម្ពុជា​-​ថៃ (GBC) បាន​ចាប់ផ្តើម​ហើយ នៅ​រសៀល​ថ្ងៃ​ទី​៧ ខែសីហា ឆ្នាំ​២០២៥ ។…

មុន​នេះ​ទូរទស្សន៍​ជាតិ​កម្ពុជា បាន​ប្រកាស​ថា ៖ កិច្ចប្រជុំ​វិសាមញ្ញ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​កម្ពុជា​-​ថៃ (GBC) បាន​ចាប់ផ្តើម​ហើយ នៅ​រសៀល​ថ្ងៃ​ទី​៧ ខែសីហា ឆ្នាំ​២០២៥ ។

ប្រតិភូ​កម្ពុជា ដឹកនាំ​ដោយ​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​ជួប​ជជែក​ជាមួយ​ប្រតិភូ​ថៃ ដឹកនាំ​ដោយ​ឯកឧត្តម Natthaphon Narkphanit រដ្ឋមន្ត្រី​ស្តីទី​ការពារ​ជាតិ​ថៃ ព្រមទាំង​មានការ​ចូលរួម​សង្កេត​ការ​ពី​ប្រតិភូ​ម៉ា​ឡេ​ស៊ី សហរដ្ឋអាមេរិក និង​ចិន​។

គួរ​រំលឹក​ផង​ដែរ​ថា កាលពី​ថ្ងៃ​ទី​៤-៦ ខែសីហា ឆ្នាំ​២០២៥ ក៏​មាន​កិច្ចប្រជុំ​ក្រុម​លេខាធិការ​គណៈកម្មាធិការ​ព្រំដែន កម្ពុជា​-​ថៃ ដើម្បី​ជម្រុញ​ប្រសិទ្ធិ​ភាព និង​ភាព​ជឿជាក់​អំពី​ការ​អនុវត្ត​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់ និង​ការ​កសាង​ទំនុកចិត្ត​ជាមួយ​ភាគី​ថៃ​។

សូម​បញ្ជាក់​ថា កិច្ចប្រជុំ​GBC​នេះ ធ្វើ​ឡើង​ស្រប​តាម​ការ​ឯកភាព ក្នុង​ចំណោម​ចំណុច​ឯកភាព​នៅ​ក្នុង​កិច្ចប្រជុំ​ពិសេស នៅ​ទីក្រុង​ពូ​ត្រា​យៃ​យ៉ា ប្រទេស​ម៉ា​ឡេ​ស៊ី ដើម្បី​អនុវត្តន៍​ស្មារតី​បទ​ឈប់​បាញ់ កាលពី​យប់​ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០២៥ និង​រក​ដំណោះស្រាយ​ដោយ​សន្តិវិធី​ចំពោះ​ស្ថានការណ៍​ដែល​កំពុង​កើតឡើង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ