នេះជារឿងល្អណាស់ ដែលអាមេរិកបានសម្រេចជួយបច្ចេកវិទ្យាទំនើប ដើម្បីធានាដល់ការអនុវត្តបទឈប់បាញ់រវាងកម្ពុជា និងអាមេរិក ។ នេះបើយោងតាមរដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជាដែលបានជួបមេបញ្ជាការជាន់ខ្ពស់របស់អាមេរិក ។

ឯកឧត្តម ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិ បានសរសេរតាមហ្វេសប៊ុក កាលពីថ្ងៃទី៦ ខែ សីហាថា ថ្ងៃនេះខ្ញុំបានជួបជាមួយនាយឧត្តមនាវី Samuel Paparo មេបញ្ជាការ បញ្ជាការដ្ឋានឥណ្ឌូប៉ាស៊ីហ្វិក សហរដ្ឋអាមេរិក (USINDOPACOM) និងឯកឧត្តម Edgard Kagan ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំនៅប្រទេសម៉ាឡេស៊ី ។

ក្នុងកិច្ចជំនួបឯកឧត្តម បានបញ្ជាក់ខ្ញុំពីជំហររបស់សហរដ្ឋអាមេរិក ក្នុងការគាំទ្របទឈប់បាញ់ ដែលឯកឧត្តមប្រធានាធិបតី Donald Trump (ដូណាល់ ត្រាំ) បានផ្តួចផ្តើម ដោយដឹកនាំពីភាគីម៉ាឡេស៊ី ជាប្រធានអាស៊ានប្តូរវេណក្នុងការអនុវត្តបទឈប់បាញ់ ។
ឯកឧត្តមទាំងពីរ ក៏បានបញ្ជាក់ថា នឹងតាមដានឲ្យការអនុវត្តនេះ ប្រកបដោយភាពជោគជ័យ និងមានប្រសិទ្ធភាព ។ លោកនឹងចូលរួមគាំទ្រ ផ្នែកភស្តុភា និងបច្ចេកទេសសំខាន់ៗ ដើម្បីបង្កើតក្រុមការងារអ្នកសង្កេតការណ៍អាស៊ាន (AMT) ឲ្យបានលឿនបំផុត ។

អាមេរិកថែមទាំងបានបង្ហាញពីអ្វីដែលជាការអនុវត្តបន្តរបស់សហរដ្ឋអាមេរិក រួមមាន ៖ ការធ្វើផែនការយោធា, គ្រឿងបរិក្ខារ, ប្រព័ន្ធបញ្ជូនកម្លាំង, ប្រព័ន្ធឃ្លាំមើលតាមអាកាស និងសម្ភារបច្ចេកទេសទំនើបជាច្រើនទៀត ។ ទាំងនេះបង្ហាញពីការត្រៀមខ្លួនរបស់ពួកគាត់ក្នុងការចូលរួមឲ្យមានសន្តិភាពពិតប្រាកដ ៕
ចែករំលែកព័តមាននេះ