ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​បវរ​ធិ​បតី​៖​ កិច្ចប្រជុំ​GBCកម្ពុជា​ស្នើ​សុំ​ឲ្យ​មានការ​ដោះ​លែង​យោធិន​កម្ពុជា​ទាំង​១៨​រូប​

1 នាទី មុន

រាជធានី​ភ្នំពេញ​ ៖​ សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត​ នាយក​រដ្ឋមន្ត្រី​កម្ពុជា​​បាន​គូសបញ្ជាក់​ឲ្យ​ដឹង​ថា​ក្នុង​កិច្ចប្រជុំ​គណៈកម្មការ​ព្រំដែន​ទូទៅ​(GBC)​ នៅ​ប្រទេស​ម៉ា​ឡេ​ស៊ីកម្ពុជា​ ក៏​បាន​ស្នើ​សុំ​ឲ្យ​មានការ​ដោះ​លែង​យោធិន​កម្ពុជា​ទាំង​១៨​រូប ​ដែល​ស្ថិត​នៅ​ក្នុង​ការ​ឃុំគ្រង​របស់​កងទ័ព​ថៃ​ឲ្យ​បាន​ឆាប់រហ័ស​​ផង​ដែរ​ ។…

រាជធានី​ភ្នំពេញ​ ៖​ សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត​ នាយក​រដ្ឋមន្ត្រី​កម្ពុជា​​បាន​គូសបញ្ជាក់​ឲ្យ​ដឹង​ថា​ក្នុង​កិច្ចប្រជុំ​គណៈកម្មការ​ព្រំដែន​ទូទៅ​(GBC)​ នៅ​ប្រទេស​ម៉ា​ឡេ​ស៊ីកម្ពុជា​ ក៏​បាន​ស្នើ​សុំ​ឲ្យ​មានការ​ដោះ​លែង​យោធិន​កម្ពុជា​ទាំង​១៨​រូប ​ដែល​ស្ថិត​នៅ​ក្នុង​ការ​ឃុំគ្រង​របស់​កងទ័ព​ថៃ​ឲ្យ​បាន​ឆាប់រហ័ស​​ផង​ដែរ​ ។

សម្តេច​បវរ​ធិ​បតី​ហ៊ុន ម៉ា​ណែ​ត ​នាយក​រដ្ឋមន្ត្រី​បាន​សរសេ​រលើ​បណ្តាញ​សង្គម ​នៅ​​រសៀល​ថ្ងៃ​ទី​០៧ ខែសីហា ឆ្នាំ​២០២៥​ ដែល​មាន​ខ្លឹមសារ​យ៉ាង​ដូច្នេះ​ថា​៖ ​ខ្ញុំ​សូម​សម្តែង​ការ​អបអរសាទរ​ចំពោះ​ការ​ប្រព្រឹត្ត​ទៅ​ដោយ​ជោគជ័យ​នូវ​កិច្ចប្រជុំ​វិសាមញ្ញ​នៃ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ កម្ពុជា​-​ថៃ (Extraordinary GBC Meeting) ដោយ​មានការ​ចូលរួម​សង្កេតការណ៍​ពី ម៉ា​ឡេ​ស៊ី សហរដ្ឋអាមេរិក និង​សាធារណរដ្ឋ​ប្រជាមានិត​ចិន នា​ថ្ងៃ​ទី​៧ ខែសីហា ឆ្នាំ​២០២៥​។

សម្តេច​បាន​លើក​ឡើង​ថា​៖​ កិច្ចប្រជុំ​នេះ​ជា​ការ​អនុវត្ត​នូវ​ចំណុច​ដែល​បាន​ឯកភាព​គ្នា រវាង​ខ្ញុំ និង ឯកឧត្ដម Phumtham Wechayachai នាយក​រដ្ឋមន្ត្រី​ស្តីទី​នៃ​ព្រះរាជាណាចក្រ​ថៃ នៅ​ក្នុង​កិច្ចប្រជុំ​ពិសេស នៅ​ទីក្រុង Putrajaya, ប្រទេស​ម៉ា​ឡេ​ស៊ី​ កាលពី​ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០២៥ ដែល​សហ​រៀបចំ​ដោយ​ម៉ា​ឡេ​ស៊ី និង​សហរដ្ឋអាមេរិក ដោយ​មានការ​ចូលរួម​ដ៏​សកម្ម​ពី​សាធារណរដ្ឋ​ប្រជា​មានិត​ចិន​។

ជាមួយ​គ្នា​នោះ​ដែរ​ សម្តេច​បវរ​ធិ​បតី​ក៏​បាន​លើក​ឡើង​ថា ​ភាគី​ទាំង​ពីរ កម្ពុជា​-​ថៃ​បាន​ពិភាក្សា​និង​ឯកភាព​គ្នា​លើ​លក្ខខណ្ឌ​នៃ​ការ​អនុ​វត្តបទ​ឈប់​បាញ់ និង​ការ​បង្កើន​ការ​ប្រាស្រ័យ​ទាក់ទង​គ្នា​រវាង​កងទ័ព​ទាំង​ពីរ​។ ​ភាគី​ទាំង​ពីរ​ក៏​បាន​យល់ព្រម​ជំរុញ​ការ​រៀបចំ​លក្ខខណ្ឌ​ប្រតិបត្តិ​នៃ​យន្តការ​តាមដាន​ត្រួតពិនិត្យ​ការ​អនុ​វត្តបទ​ឈប់​បាញ់​របស់​ក្រុម​អ្នក​សង្កេតការណ៍​អាស៊ាន (ASEAN Observer Team) និង​ឯកភាព​ឱ្យ​មាន​ក្រុម​អ្នក​សង្កេតការណ៍​បណ្តោះអាសន្ន (Interim Observer Team) ដឹកនាំ​ដោយ​អនុព័ន្ធយោធា​ម៉ា​ឡេ​ស៊ី​ដើម្បី​សង្កេតការណ៍​ភ្លាម​ៗ និង​បន្ត​រៀបចំ​ក្រុម​អ្នក​សង្កេតការណ៍​អាស៊ាន (ASEAN Observer Team)​។

ជាង​នេះ​ ភាគី​ទាំង​ពីរ​ក៏​បាន​ឯកភាព រៀបចំ​កិច្ចប្រជុំ​រួម​នៃ​គណៈកម្មាធិការ​ព្រំដែន​ថ្នាក់​ភូមិភាគ (RBC) ក្នុង​រង្វង់​ពី​រស​ប្តា​ហ៍ និង​កិច្ចប្រជុំ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ កម្ពុជា​-​ថៃ (GBC) ក្នុង​រង្វង់​មួយ​ខែ​ក្រោយ​កិច្ចប្រជុំ​វិសាមញ្ញ GBC នេះ​។ ក្នុង​ករណី​ចាំបាច់​ភាគី​ទាំង​ពីរ​អាច​កោះ​ប្រជុំ វិសាមញ្ញ​នៃ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ កម្ពុជា​-​ថៃ (Extraordinary GBC Meeting) ក្នុង​ទម្រង់​ដូច​លើក​នេះ​។

សម្តេច​បវរ​ធិ​ប​តិ​ក៏​បាន​គូសបញ្ជាក់​ថា​៖«ភាគី​កម្ពុជា​ក៏​បាន​ស្នើ​សុំ​ឲ្យ​មានការ​ដោះ​លែង​យោធិន​កម្ពុជា​ទាំង​១៨​រូប​ដែល​ស្ថិត​នៅ​ក្នុង​ការ​ឃុំគ្រង​របស់​កងទ័ព​ថៃ​ឲ្យ​បាន​ឆាប់រហ័ស​ផង​ដែរ» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ