ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រំលោ.ភយកដីព្រែក បញ្ជា​ឱ្យកាយចេញវិញ មេឃាឯណោះ!!

36 វិនាទី មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ​៖ ​លោក ណុ​ប ចំរើន អភិបាលក្រុង​ស្វាយ​រៀង បាន​ដឹកនាំ​កម្លាំង ក្រុមការងារ​ចុះ​ពិនិត្យ​ទីតាំង​ដែល​លោក​គង់​សុ​ភី ប្រធាន​ក្រុមហ៊ុន​«​គង់​សុ​ភី​ឯ​.​ក​»​បាន​ដឹក​អាច​ម៌​ដី​ចាក់​លប់​ដី​ចំណី​ព្រែក​អូ​ស្មាច់​យកជា​កម្មសិទ្ធិ​ដោយ​ខុសច្បាប់ ត្រូវ​រដ្ឋបាល​ក្រុង​ស្វាយ​រៀង…

ខេត្តស្វាយរៀង ​៖ ​លោក ណុ​ប ចំរើន អភិបាលក្រុង​ស្វាយ​រៀង បាន​ដឹកនាំ​កម្លាំង ក្រុមការងារ​ចុះ​ពិនិត្យ​ទីតាំង​ដែល​លោក​គង់​សុ​ភី ប្រធាន​ក្រុមហ៊ុន​«​គង់​សុ​ភី​ឯ​.​ក​»​បាន​ដឹក​អាច​ម៌​ដី​ចាក់​លប់​ដី​ចំណី​ព្រែក​អូ​ស្មាច់​យកជា​កម្មសិទ្ធិ​ដោយ​ខុសច្បាប់ ត្រូវ​រដ្ឋបាល​ក្រុង​ស្វាយ​រៀង ឲ្យ​លោក​គង់​សុ​ភី យក​គ្រឿងចក្រ​មក​កាយ​យក​អាច​ម៌​ដី​ចេញ​វិញ​ជា​បន្ទាន់​ចាប់ពី​ម៉ោង​៥​និង​០០​នាទី​ល្ងា​វ​ថ្ងៃ​ទី​០៥​សីហា​២០២៥​នេះ​តទៅ​ជា​កំហិត​។

បើ​តាម​មន្ត្រី​ភូមិបាល​ក្រុង​ស្វាយ​រៀង​បាន​ប្រាប់​អ្នក​សារព័ត៌មាន​យើង​ថា លោក គង់ សុ​ភី ប្រធាន​ក្រុមហ៊ុន​ម៉ៅ​ការ​សំរាម​ក្រុង​ស្វាយ​រៀង បាន​យក​គ្រឿងចក្រ​ដឹក​អាច​ម៌​ដី​មក​ចាក់​លប់​ចំណី​ព្រែក​អូ​ស្មាច់ ដែល​ជា​ព្រែក​ធម្មជាតិ រំលោភ​យក​ទៅ​ធ្វើ​ជា​កម្មសិទ្ធិ​ដោយ​ខុសច្បាប់​។​ប្រភព​បន្ត​ថា បើ​តាម​ការ​ពិនិត្យ​ជាក់ស្តែង ឃើញ​ថា ឈ្មោះ​គង់​សុ​ភី បាន​ដឹក​អាច​ម៌​ដី​ចាក់ លើ​ដី​ទំហំ​ទទឹង​៥៥​ម៉ែត្រ​បណ្តោយ​១០០​ម៉ែត្រ នៅ​ចំណុច​ព្រែក​អូ​ស្មាច់ ស្ថិត​ក្នុងភូមិ​ធ្ម​ល់​សង្កាត់​ចេក​ក្រុង​ស្វាយ​រៀង​។

ដោយ​ពិនិត្យ​ឃើញ​ថា ដី​កម្មសិទ្ធិ​របស់​ឈ្មោះ​គង់​សុ​ភី ក្នុង​ប​ណ្ណ័​គឺ​ទទឹង​១៩​ម៉​ត្រ បណ្តោយ​៧៥​ម៉ែត្រ ក៏​ប៉ុន្តែ​ចាក់​ដី​រំលោភ​យក​ដី​ចំណី​ព្រែក​គឺ​ចែក​ជា​២ គឺ​ទី​១​ទទឹង​១៩​ម៉ែត្រ​គុណ​២៥​ម៉ែត្រ ទី​២ ចាក់​អាច​ម៌​ដី​រំលោភ​យក​ដី​ចំណី​ព្រែក​ទំហំ​ទទឹង​៣៦​ម៉ែត្រ​បណ្តោយ​១០០​ម៉ែត្រ​ទើបរ​ដ្ឋបា​ល​ក្រុង​ស្វាយ​រៀង​បាន​ធ្វើការ ដោះ​​ស្រាយ​និង​ចាត់វិធានការ​បន្ទាន់​ឲ្យ​ឈ្មោះ​គង់​សុ​ភី យក​គ្រឿងចក្រ​មក​កាយ​យក​អាច​ម៌​ដី​ចេញ​វិញ​។

​បន្ទាប់​មក​រដ្ឋបាល​ក្រុង​ស្វាយ​រៀង​បាន​វេញ​លិខិត​បំភ្លឺ​ជូន​មហាជន​ស្តី​ពី​ការ​ចាត់វិធានការ​ទៅ​លេ​ី​ការ​ចាក់​បំពេញ​អាច​ម៌​ដី​រំលោភ​លើ​ដី​ចំណី​ព្រែក ស្ថិត​នៅ​ភូមិ​ធ្ម​ល់ សង្កាត់​ចេក ក្រុង​ស្វាយ​រៀង ដោយ​ម្ចាស់​ដី​ត្រូវធ្វើ​ការ​កាយ​ដី​ចេញ​វិញ​ជា​បន្ទាន់​ចាប់ពី​ម៉ោង​៥:០០​នាទី​នា​ថ្ងៃ​ទី​០៥ ខែសីហា ឆ្នាំ​២០២៥​នេះ​តទៅ ជា​កំហិត ។

តាមធម្មតាកាលណាចាក់ដីពេញហើយ ស្រាប់តែឱ្យកាយចេញវិញ ច្បាស់ជាសង្ឃឹមមេឃ សង្ឃឹមផ្កាយយ៉ាងពិតប្រាកដ ។​ មានកាយចេញវិញឯណា បទបញ្ជា​អាចនឹងក្លាយជាក្រដាសអនាម័យ…ឬសាបដូចទឹកទន្លេ…ហេ! ហេ! ។

ព័ត៌មានបន្តនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ