ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលករ​ខ្មែរ​ជា​ច្រើន​នាក់​បន្ត​សម្រុក​ចាក​ចេញពី​​ថៃ​វិល​ត្រឡប់​មក​ស្រុក​កំណើត​វិញ​តាម​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ចាំ​យាម(​កោះកុង​)

54 វិនាទី មុន
  • កោះកុង

ខេត្តកោះកុង ៖ ប៉ុស្តិ៍​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ចាំ​យាម ​នៅ​ព្រឹក​ថ្ងៃ​ទី​៧ ខែសីហា ឆ្នាំ​២០២៥​នេះ ពលករ​ខ្មែរ​ជា​ច្រើន​នាក់​បន្ថែម​ទៀត​បាន​និង​កំពុង​សម្រុក​ចាក​ចេញពី​ប្រទេស​ថៃ​វិល​ត្រឡប់​មក​ស្រុក​កំណើត​វិញ​តាម​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ចាំ​យាម (​កោះកុង​) ក្រោម​ការ​សម្របសម្រួល​និង​ទទួល​ស្វាគមន៍​ប្រកបដោយ​ភាព​កក់ក្ដៅ​ពី​កងកម្លាំង​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ បាន​រៀបចំ​សណ្តាប់ធ្នាប់…

ខេត្តកោះកុង ៖ ប៉ុស្តិ៍​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ចាំ​យាម ​នៅ​ព្រឹក​ថ្ងៃ​ទី​៧ ខែសីហា ឆ្នាំ​២០២៥​នេះ ពលករ​ខ្មែរ​ជា​ច្រើន​នាក់​បន្ថែម​ទៀត​បាន​និង​កំពុង​សម្រុក​ចាក​ចេញពី​ប្រទេស​ថៃ​វិល​ត្រឡប់​មក​ស្រុក​កំណើត​វិញ​តាម​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ចាំ​យាម (​កោះកុង​) ក្រោម​ការ​សម្របសម្រួល​និង​ទទួល​ស្វាគមន៍​ប្រកបដោយ​ភាព​កក់ក្ដៅ​ពី​កងកម្លាំង​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ បាន​រៀបចំ​សណ្តាប់ធ្នាប់ របៀបរៀបរយ និង​សម្របសម្រួល​ដល់​ដំណើរ​ចូល​ប្រទេស​របស់​បងប្អូន​ប្រជា​ពលករ​ខ្មែរ​ដែល​ត្រឡប់​មក​ពី​ប្រទេស​ថៃ ប្រកបដោយ​សុវត្ថិភាព និង​ភាព​ជឿជាក់ ជួយ​ដឹក​ជញ្ជូន​សម្ភារ​ផ្ទាល់ខ្លួន​របស់​ពួក​គាត់​ពី​ច្រក​ទ្វារ​ដល់ទី​តាំង​រង់ចាំ​ទទួល​ពលករ ជាមួយ​គ្នា​នោះ​ដែល ស្ថាប័ន​ពាក់ព័ន្ធ​ក៏​មាន​ផ្ដល់​អាហារ​សម្រន់ និង​ទឹក​សុទ្ធ​ជូន​ដល់​ពលករ​។

ពលករ​ខ្មែរ​បាន​ថ្លែងអំណរគុណ​ដល់​កងកម្លាំង​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ទាំងអស់ ជា​ពិសេស​ដល់ សម្ដេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​ដែល​តែងតែ​យកចិត្តទុកដាក់​គិតគូរ​ពី​សុខទុក្ខ និង​ផ្ដល់​រថយន្តក្រុង​សម្រាប់​ដឹក​ជញ្ជូន​ទៅ​ដល់​ស្រុក​កំណើត​ដោយ​ឥត​គិតថ្លៃ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ